ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យាយាម​៤​យ៉ាង​ជា​ប្រភព​នាំ​ឱ្យ​កើត​សេចក្តី​ល្អ

3 ឆ្នាំ មុន

ព្យាយាម​៤​យ៉ាង​ជា​ទ្រឹស្តី​នាំ​ឱ្យ​កើត​ប្រយោជន៍​ធំធេង​ណាស់​សម្រាប់​អ្នក​ប្រតិបត្តិ​ផ្ទាល់​ដើម្បី​រារាំង ទប់ស្កាត់​បាប​អកុសល​មិន​ឱ្យ​ចូល​មក​បាន ហើយ​ព្យាយាម​ចម្រើន បង្កើត​បង្កើន​នូវ​អំពើ​ល្អ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ។ សេចក្តី​ព្យាយាម​នេះ​មាន​៤​ប្រការ​គឺៈ ១-​សេចក្តី​ព្យាយាម ប្រយ័ត្ន​ការពារ មិន​ឱ្យ​អំពើ​បាប អំពើ​អកុសល…

ព្យាយាម​៤​យ៉ាង​ជា​ទ្រឹស្តី​នាំ​ឱ្យ​កើត​ប្រយោជន៍​ធំធេង​ណាស់​សម្រាប់​អ្នក​ប្រតិបត្តិ​ផ្ទាល់​ដើម្បី​រារាំង ទប់ស្កាត់​បាប​អកុសល​មិន​ឱ្យ​ចូល​មក​បាន ហើយ​ព្យាយាម​ចម្រើន បង្កើត​បង្កើន​នូវ​អំពើ​ល្អ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ។ សេចក្តី​ព្យាយាម​នេះ​មាន​៤​ប្រការ​គឺៈ

១-​សេចក្តី​ព្យាយាម ប្រយ័ត្ន​ការពារ មិន​ឱ្យ​អំពើ​បាប អំពើ​អកុសល ពំ​ពើ​អាក្រក់ បញ្ហា​នានា ដែល​មិន​ទាន់​កើត កុំឱ្យ​កើតឡើង​បាន ។

២-​ព្យាយាម​លះបង់ ឬ​កម្ចាត់​បំផ្លាញ​អំពើ​បាប​អកុសល អំពើអាក្រក់ និង​បញ្ហា​នានា​ដែល​កើតឡើង​ហើយ ឱ្យ​អស់​ទៅ​វិញ​។

៣-​ព្យាយាម​ចម្រើន បង្កើត​បង្កើន​នូវ​អំពើ​ល្អ កុសល​បុណ្យ សេចក្តីសុខ​ដែល​មិន​ទាន់​កើត​មាន​ឱ្យ​មាន​ឡើង​។

៤-​ព្យាយាម​រក្សា អភិរក្ស ការពារ​គ្រប់គ្រង ថែទាំ​កុសលធម៌ សេចក្តី​ល្អ សេ​ក្តី​សុខ ដែល​កើតឡើង​ហើយ ឬ​ដែល​កំពុង​មាន​នោះ​ឱ្យ​គង់វង្ស និង​រឹតតែ​ចម្រើន​ឡើង​ៗ​ថែម​ទៀត ។

ព្យាយាម​ទាំង​៤​យ៉ាងនេះ ជា​លក្ខណៈ​សម្គាល់ គឺ​ព្យាយាម​កុំឱ្យ​សេចក្តី​ទុក្ខ និង​បញ្ហា​ផ្សេង​ៗ កើតឡើង​ក្នុង​សង្គម​ខ្លួន ព្យាយាម​កម្ចាត់​នូវ​សេចក្តី​ទុក្ខ​ដែល​សង្គម​កំពុង​ជួប​ប្រទះ ឱ្យ​អស់​ទៅ ព្យាយាម​រក​សេចក្តីសុខ​ស្រួល​ឱ្យ​បាន​ច្រើន​ជាទី​បំផុត​ដល់​សង្គម និង​ព្យាយាម​ថែរក្សា គ្រប់គ្រង​កុំឱ្យ​សេចក្តីសុខ​នោះ​បាត់បង់​ទៅ​វិញ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ