ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ប្រកាស​ផ្ទេរ​កងទ័ព​អា​មេ​រិ​ក​ពី​អា​ល្លឺម៉​ង់​ទៅ​ប៉ូ​ឡូញ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​កលោក​ដូ​ណា​ល់​ត្រាំ ប្រកាស​នា​ថ្ងៃ​ទី​២៤ មិថុនា ពីការ​ផ្ទេរ​កងទ័ព​អា​មេ​រិ​ក​ពី​អា​ល្លឺ​ម៉​ង់​ទៅ​ដាក់​នៅប៉ូ​ឡូញ​វិញ ដែល​នោះ​ជា​កាយវិការ​មួយ​នាំ​ឲ្យ​សមភាគី​ប៉ូ​ឡូញ លោក ANDRZEJ DUDA…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​កលោក​ដូ​ណា​ល់​ត្រាំ ប្រកាស​នា​ថ្ងៃ​ទី​២៤ មិថុនា ពីការ​ផ្ទេរ​កងទ័ព​អា​មេ​រិ​ក​ពី​អា​ល្លឺ​ម៉​ង់​ទៅ​ដាក់​នៅប៉ូ​ឡូញ​វិញ ដែល​នោះ​ជា​កាយវិការ​មួយ​នាំ​ឲ្យ​សមភាគី​ប៉ូ​ឡូញ លោក ANDRZEJ DUDA មានការពេញចិត្ត ខណៈ​នៅ​សល់​ពេល​តែ​៤​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​បោះ​ឆ្នោត​ប្រធានាធិបតី​ប៉ូ​ឡូញ ដែល​មេដឹកនាំ​ជាតិនិយម​រូប​នោះ​ឈរ​ឈ្នោះ​សម្រាប់​បន្ត
អាណត្តិ​ទី​២​របស់​លោក ។

ដោយ​អះអាង​ថា​លោក​ចង់​កាត់​បន្ថយ​យ៉ាងច្រើន ចំនួន​កង​ទាហាន​អា​មេ​រិ​ក​ដែល​បោះទីតាំង​នៅ​អា​ល្លឺ​ម៉​ង់ លោក​ដូ​ណា​ល់​ត្រាំ​ដែល​មាន​ទំនាក់ទំនង​តានតឹង​បំផុត​ជាមួយ​អធិការបតី​អា​ល្លឺ​ង់​លោកស្រី​អេ​ន​ចេ​ឡា ម័​រ​កែ​ល បែរជា​មាន​ទំនាក់ទំនង​ល្អជា​មួយ​លោក ANDRZEJ DUDA ។

ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​មួយ លោក​ត្រាំ​ថ្លែងថា យើង​នឹង​កាត់​បន្ថយ​កងទ័ព​របស់​យើង​នៅ​អា​ល្លឺ​ម៉​ង់ ។ ទាហាន​យើង​មួយ​ចំនួន​នឹង​វិល​មកស្រុក​វិញ តែ​មួយ​ចំនួន​នឹង​ផ្ទេរ​ទៅ​ដាក់​នៅ​កន្លែង​ផ្សេង​ៗ ហើយ​ប៉ូ​ឡូញ​នឹង​ជា​កន្លែង​មួយ​ក្នុងចំណោម​កន្លែង​ទាំងនោះ​នៅ​អឺរ៉ុប ។ លោក​មិន​បានបញ្ជាក់​ពី​ចំនួន​ទាហាន​ដែល​ទាក់ទិន​និង​ពី​កាលបរិច្ឆេទ​ឡើយ ។

ចំណែក​ប្រធានាធិបតី​ប៉ូ​ឡូញ​វិញ​អះអាង​ថា​ លោក​ស្នើ​ដល់​លោក​ត្រាំ​កុំ​ដក​កងទ័ព​អា​មេ​រិ​ក
ចេញពី​អឺរ៉ុប ដើម្បី​ថែរក្សា​សន្តិសុខ​របស់​ទ្វីប​នោះ ។ លោក​ពោល​ថា​លោក​ចង់​ទទួល​ទាហាន
អា​មេ​រិ​ក​ឲ្យ​នៅ​ប៉ូ​ឡូញ​កាន់តែ​ច្រើន​ថែម​ទៀត ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ