ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​វ៉ាក់សាំង​ចាក់​នៅ​កាលពី​កុមារភាព អាច​ជួយ​ប្រឆាំង​នឹង​កូ​វី​ដ​១៩​ដែរ​ឬទេ?

3 ឆ្នាំ មុន
  • ភ្នំពេញ

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា វ៉ាក់សាំង​ដើម្បី​ការពារ​ជំងឺ​កូ​វី​ដ​១៩ អាច​មាន​រយៈពេល​រាប់​ខែ ឬ​ច្រើន​ឆ្នាំ​ទៀត ទម្រាំ​តែ​អាច​ផលិត​បាន ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​សហរដ្ឋ​អាមេរិក…

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា វ៉ាក់សាំង​ដើម្បី​ការពារ​ជំងឺ​កូ​វី​ដ​១៩ អាច​មាន​រយៈពេល​រាប់​ខែ ឬ​ច្រើន​ឆ្នាំ​ទៀត ទម្រាំ​តែ​អាច​ផលិត​បាន ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា វ៉ាក់សាំង​ដែល​ចាក់​ជា​ទូទៅ​លើ​ក្មេង​ៗ ដែល​មាននៅ​ពេល​នេះ អាច​ត្រូវ​បាន​ប្រើ ដើម្បី​ជួយ​ការពារ​ផល​ប៉ះពាល់​អាក្រក់​បំផុត​នៃ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​លើក​ឡើង​ពី​វ៉ាក់សាំង​ការពារ​ក​ញ្ជ្រិ​ល ស្រឡទែន និង​ស្អូច (MMR) ដែល​កុមារ​តែងតែ​ត្រូវ​ចាក់​ថា វា​អាច​ជួយ​ការពារ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​មួយ​ចំនួន​នៃ​ជំងឺ​កូ​វី​ដ​១៩​។ គេ​បាន​ធ្វើការ​សិក្សា​ថា វា​អាច​ជួយ​បាន​ដែរ​ឬ​អត់​។

វ៉ាក់សាំង MMR ត្រូវ​បាន​គេ​ដឹង​ថា ការពារ​កុមារ​ពី​ការ​ឆ្លង​ដែល​ហួស​ពី​វីរុស​ទាំង​បី ដែល​កំណត់​ដោយ​វ៉ាក់សាំង​។ ទ្រឹស្តី គឺ​វ៉ាក់សាំង​មិន​ត្រឹមតែ​អាច​ជួយ​ឱ្យ​ខ្លួនប្រាណ​យើង​អាច​ប្រឆាំង​នឹង​ជំងឺ​ណាមួយ​ជាក់លាក់​ទេ​។ ពោល​គឺ​វា​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ទាំង​មួល​តែ​ម្តង​។

វ៉ាក់សាំង MMR គឺជា​អ្វី​ដែល​គេ​ស្គាល់​ថា ជា​វ៉ាក់សាំង​ប្រើប្រាស់​មេរោគ​រស់​។ គេ​មិន​ឱ្យ​មនុស្ស​មាន​សុខភាព​មិនល្អ​ចាក់​វា​ឡើយ ព្រោះតែ​វា​អាច​បង្ក​ទៅ​ជា​ជំងឺ​។ គេ​ជឿ​ថា ការ​ចាក់​វ៉ាក់សាំង​ដែល​មាន​មេរោគ​រស់ អាច​ធ្វើ​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​មាន​សមត្ថភាព​លើស​ពី​ការ​ផលិត​អង់​ទី​ករ​តែ​មួយ​ប្រភេទ​នោះ​។

ទ្រឹស្តី​មួយ​អំពី​មូលហេតុ​ដែល​កុមារ និង​ក្មេង​ជំទង់​មាន​អត្រា​នៃ​ការ​ឆ្លង​មេរោគ​ឆ្លង​ទាប​ជាង​នេះ គឺថា ពួក​គេ​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ថ្មី​ៗ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​វ៉ាក់សាំង MMR ច្រើន​ជាង​មនុស្ស​ពេញវ័យ ហើយ​មាន​អត្ថប្រយោជន៍​នៃ​ប្រព័ន្ធ​ភាពស៊ាំ​ដែល​នៅ​សេសសល់​។

ប្រទេស​ខ្លះ​កំពុង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺរបេង​ឱ្យ​ប្រជាជន ដោយ​ហេតុផល​នេះ ហើយ​អ្នក​ជំនាញ​​ខ្លះ​បាន​ស្នើ​ឱ្យ​ប្រើ​វ៉ាក់សាំង​ស្វិតដៃជើង សម្រាប់​គោលបំណង​ស្រ​ដៀង​គ្នា​នេះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ