ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​អាច​ធាត់ និង​ឡើង​ជាតិ​ស្ករ​បើ​ហូប​បាយ​យប់​ពេក

3 ឆ្នាំ មុន

ការ​សិក្សា​ស្រាវជ្រាវ​បាន​និយាយ​ថា ការ​ញ៉ាំ​អាហារ​ពេល​យប់​ពេក គឺ​ទាក់ទង​ទៅ​នឹង​ការ​ឡើង​ទម្ងន់ និង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ ។ ដូច្នេះ​បើ​អ្នក​មិន​ចង់​ធាត់ អ្នក​មិន​គួរ​បរិភោគ​អាហារ​យប់​ពេក​ទេ ។ វេជ្ជបណ្ឌិត​ជំនាញ​បាន​និយាយ​ថា​«​យើង​បានដឹង​អំពី​ការ​ស្រាវជ្រាវ​ផ្សេង​ទៀត ដែល​បាន​ណែនាំ​ថា…

ការ​សិក្សា​ស្រាវជ្រាវ​បាន​និយាយ​ថា ការ​ញ៉ាំ​អាហារ​ពេល​យប់​ពេក គឺ​ទាក់ទង​ទៅ​នឹង​ការ​ឡើង​ទម្ងន់ និង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ ។ ដូច្នេះ​បើ​អ្នក​មិន​ចង់​ធាត់ អ្នក​មិន​គួរ​បរិភោគ​អាហារ​យប់​ពេក​ទេ ។

វេជ្ជបណ្ឌិត​ជំនាញ​បាន​និយាយ​ថា​«​យើង​បានដឹង​អំពី​ការ​ស្រាវជ្រាវ​ផ្សេង​ទៀត ដែល​បាន​ណែនាំ​ថា ការ​ញ៉ាំ​យប់​ពេក គឺ​ជាប់​ទាក់ទង​នឹង​ការ​ធាត់ ហើយដោយ​សារ​តែ​ការ​ផ្សារ​ភ្ជាប់​គ្នា​មិន​ដូច​គ្នា​នឹង​មូលហេតុ ដូច្នេះ​យើង​ចង់​មើល​វិធី​នេះ​ឱ្យ​កាន់តែ​ម៉ត់ចត់​»​។

ក្រុម​អ្នក​ស្រាវជ្រាវ​ចង់​ស្វែង​យល់​ថា តើ​ការ​ញ៉ាំ​យឺត​អាច​ផ្លាស់​ប្តូរ​មេតា​ប៉ូ​លី​ស​តាម​របៀប​ដែល​ជំរុញ​ដល់​ការ​ធាត់ ។

គាត់​បាន​និយាយ​ថា​« នោះ​ហើយ​ជា​មូលហេតុ​ដែល​យើង​បាន​រៀបចំ ធ្វើការ​សាកល្បង ព្យាបាល​ដោយ​ចៃដន្យ ដោយ​យក​មនុស្ស​ដែល​មាន​សុខភាព​ល្អ​និង​ធ្វើ​ឱ្យ​ពួក​គេ​ញ៉ាំ​នៅ​ពីរ​ដង​ផ្សេង​គ្នា គ្រប់គ្រង​អាហារ​គ្រប់គ្រង​របប​អាហារ​និង​គ្រប់គ្រង​ពេលវេលា​គេង​របស់​ពួក​គេ​ផង​ដែរ​» ។

គេ​បាន​សិក្សា​ទៅ​លើ​អ្នក​ស្ម័គ្រចិត្ត ដែល​មាន​សុខភាព​ល្អ​ចំនួន​២០ នាក់ (​បុរស ១០ នាក់ និង​ស្ត្រី ១០ នាក់​) ដើម្បី​រក​ឱ្យ​ឃើញ​ថា តើ​រាង​កាយ​របស់​ពួក​គេ​រំលាយ អាហារ​ពេល​ល្ងាច​ខុស​គ្នា​យ៉ាងដូចម្តេច ។

ក្រុម​មួយ​ញ៉ាំ​នៅ​ម៉ោង ១០ និង​ក្រុម​មួយទៀត​ញ៉ាំ​នៅ​ម៉ោង ៦​ល្ងាច ។ អ្នកចូលរួម​សិក្សា​ទាំងអស់​បាន​ចូល​គេង​ក្នុង​ពេល​តែ​មួយ គឺ​ម៉ោង​១១​យប់ ។

ការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​ថា កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ជាង ហើយ​បរិមាណ​ជាតិ​ខ្លាញ់​ត្រូវ​បាន​ដុត​បំផ្លាញ​ទាប​នៅ​ពេល​បរិភោគ​អាហារ​ពេល​ល្ងាច​យប់​ពេក សូ​ម្បី​តែ​ពេល​មនុស្ស​ញ៉ាំ​អាហារ​ដូច​គ្នា​ក៏​ដោយ ។ ដូច្នេះ​បើ​អ្នក​មិន​ចង់​ធាត់ អ្នក​ត្រូវ​បោះបង់​ទម្លាប់​បរិភោគ​អាហារ​យប់​ពេក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ