ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​អា​ហ្វ​ហ្គា​នី​ស្ថាន​ហាត់​ក្បាច់គុន​កុង​ហ្វ៊ូ​ក្លាយជា​តារា​ល្បីឈ្មោះលើ​គេហទំព័រ​ព្រោះ​មាន​រូបរាង​ស្រ​ដៀង​លី ស៊ាវ​ឡុ​ង

9 ឆ្នាំ មុន

គេហទំព័រ​បរទេស AsiaOne ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា យុវជន​វ័យ​២០​ឆ្នាំ ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ឈ្មោះ Abbas Alizada ក្លាយជា​តារា​ក្បាច់គុន​កុង​ហ្វូ​៊​មាន​ប្រជាប្រិយភាព​លើទំព័រ​ហ្វេ​ស​ប៊ុ​ក ព្រោះ​គេ​មាន​រូបរាង និង​ប្រើ​ក្បាច់គុន​លំនាំ​លី ស៊ា​វ​ឡុ​ង ។

Abbas Alizada បាន​ដាក់​ឈ្មោះ​លើ​ហ្វេ​ស​ប៊ុ​កថា «Bruce Hazara» បង្ហាញ​ពី​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​របស់​តារា​ក្បាច់គុន​បុរាណ​ចិន លី ស៊ា​វ​ឡុ​ង ។ Abbas Alizada និយាយ​ថា «​ខ្ញុំ​ចង់​ក្លាយជា​ជើងឯក​ប្រចាំ​ប្រទេស​របស់ខ្ញុំ និង​ជាតា​រា​ល្បី​ស្ថិត​ក្នុង​ស្ថាប័ន​ហូ​លី​វូ​ដ ។ ខ្ញុំ​ហាត់​ក្បាច់គុន​យក​លំនាំ​តាម​លោក​លី ស៊ាវ​ឡុ​ង ដូច​ជា​ការ​ស្រែក ការ​ប្រើ​ដំបង​ពីរ​កំណាត់ និង​ការ​ស្រែក​ជា​កម្លាំង​បន្ថែម​លើ​ស្នៀត​ហាត់ នីមួយ​ៗ» ។

Abbas Alizada ជា​សមាជិកគ្រួសារ​ក្រីក្រ​មួយ​ដែល​មានកូន​១០​នាក់​ក្នុង​បន្ទុក ។ ឪពុក​ម្តាយ​របស់ Abbas Alizada គ្មាន​លទ្ធភាព​បង់ប្រាក់​ឈ្នួល​ដល់​សាលា Wushu ដែល​ជា​កន្លែង​ហាត់​ក្បាច់គុន​ចិន​ទេ ។ Abbas Alizada ចង់​ក្លាយ​ជាលី ស៊ាវ​ឡុ​ង ថ្មី​ប្រចាំ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៕