ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​ថា ​មិន​បដិសេធ​ការ​បញ្ជូន​ខិត្តប័ណ្ណ​ប្រឆាំង​កូរ៉េ​ខាងត្បូង​វិញ

3 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ទាំង​២ ៖ យោង​តាម YONHAP ថា ប្រទេស​កូរ៉េ​ខាងជើង​អះអាង​នា​ថ្ងៃ​ទី២១ មិថុនា​ថា ខ្លួន​គ្មាន​ចេតនា​ណាមួយ​បដិសេធ​ការ​បញ្ជូន​បណ្ដា​ខិត្តប័ណ្ណ​ឃោសនា​ប្រឆាំង​កូរ៉េ​ខាងត្បូង​កាត់​តាម​ព្រំដែន​ឡើយ ដោយ​ចាត់​ទុក​កិច្ចព្រមព្រៀង​អន្តរ​កូរ៉េ​ដែល​ហាមឃាត់​សកម្មភាព​បែប​នោះ​ថា​មាន​តែ​នៅ​លើ​ក្រដាស ។…

ប្រទេស​កូរ៉េ​ទាំង​២ ៖ យោង​តាម YONHAP ថា ប្រទេស​កូរ៉េ​ខាងជើង​អះអាង​នា​ថ្ងៃ​ទី២១ មិថុនា​ថា ខ្លួន​គ្មាន​ចេតនា​ណាមួយ​បដិសេធ​ការ​បញ្ជូន​បណ្ដា​ខិត្តប័ណ្ណ​ឃោសនា​ប្រឆាំង​កូរ៉េ​ខាងត្បូង​កាត់​តាម​ព្រំដែន​ឡើយ ដោយ​ចាត់​ទុក​កិច្ចព្រមព្រៀង​អន្តរ​កូរ៉េ​ដែល​ហាមឃាត់​សកម្មភាព​បែប​នោះ​ថា​មាន​តែ​នៅ​លើ​ក្រដាស ។

ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង KCNA រាយការណ៍​កាលពី​ថ្ងៃ​ទី​២០ មិថុនា​ថា ក្រុង​ព្យុ​ង​យ៉ាង ​កំពុង​តែ​បោះពុម្ព​យ៉ាងច្រើន​បណ្ដា​ខិត្តប័ណ្ណ​ឃោសនា​ប្រឆាំង​ក្រុង​សេ​អ៊ូ​លហើយ​រៀបចំ​បញ្ជូន​កាត់​តាម​ព្រំដែន ។

ក្រសួង​បង្រួបបង្រួម​កូរ៉េ​ខាងត្បូង​បាន​សម្ដែង​ការ​សោក​ស្ដោ​យ​និង​ស្នើ​ដល់​ក្រុង​ព្យុ​ង​យ៉ាង​ឲ្យ​បោះបង់​ចោល​ជា​បន្ទាន់​នូវ​គម្រោង​នេះ​ដោយ​ហៅ​ថា វា​ជា​ការ​រំលោភ​បំពាន​កិច្ចព្រមព្រៀង​អន្តរ​កូរ៉េ​មួយ ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ចេញផ្សាយ​តាម​KCNA អ្នកនាំពាក្យ​ម្នាក់​របស់​រណសិរ្ស​រួបរួម​កូរ៉េ​ខាង​ជើង​ថ្លែង​ថា ដោយ​ដឹង​ច្បាស់​ថា​ការ​បញ្ជូន​ខិត្តប័ណ្ណ​ឃោសនា នាំ​ឲ្យ​ប៉ះពាល់​ដល់​កិច្ចព្រមព្រៀង​រវាង​កូរ៉េ​ទាំង​២ តែ​យើង​ពុំ​មាន​ចេតនា​ណា​មួយ​ពិនិត្យ​ឡើង​វិញ​ឬ​ផ្លាស់​ប្ដូរ​ផែនការ​របស់​យើង​ឡើយ ក្នុង​ពេល​ដែល​ទំនាក់ទំនង​កូរ៉េ​ទាំង​២​ត្រូវ​បាន​កាត់​ផ្ដាច់​រួច​ហើយ​នោះ ។ អាជ្ញាធរ​កូរ៉េ​ខាងត្បូង​មិន​ត្រូវ​និយាយ​ពី​កិច្ចព្រមព្រៀង​ដែល​ក្លាយជា​លិខិត​ងាប់​មួយ​នោះ​ទៀត​ទេ ។

ការ​បញ្ជូន​ខិត្តប័ណ្ណ​ទៅ​កាន់​កូរ៉េ​ខាងត្បូង​ជា​វិធានការ​សងសឹក​មួយ​ក្នុង​ចំណោម​វិធានការ​សង
សឹក​នានា ដែល​កូរ៉េ​ខាងជើង​សន្យា​ចាត់ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​បញ្ជូន​បណ្ដា​ខិត្តប័ណ្ណ​ឃោសនា​​ប្រឆាំង​កូរ៉េ​ខាងជើង​ពី​សំណាក់​ពួក​អ្នក​រត់ចោលជួរ​កូរ៉េ​ខាងជើង និង​ពួក​សកម្មជន តាម​បាល់​ឡុ​ង​ហោះ​ធំ​ៗ​ចូល​ទឹកដី​កូរ៉េ​ខាងជើង ។ រឿង​នោះ​ត្រូវ​បាន​ក្រុង​ព្យុ​ង​យ៉ាង​ខឹង​ច្រឡោត​យ៉ាង
ខ្លាំង​រហូត​ដល់​កម្ទេច​ចោល​ការិយាល័យ​ទំនាក់​ទំនង​អន្តរ​កូរ៉េ​នៅ​កា​អឹ​សុង ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yna (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ