ក្មេងប្រុស៤ឆ្នាំដែល​ជីវិតថ្លៃ ​សំណាង​១​គ្មាន​​២​​ទេ​លើ​លោក​


តាមប្រភពព័ត៌មាន Shanghaiistបានឱ្យដឹងថា បន្ទាប់ពីត្រូវបានអ្នកផ្ទះទុកឱ្យនៅម្នាក់ឯង ក្មេងប្រុស តូចម្នាក់ពិតជាមានសំណាងណាស់ដែលអាចរស់បាន បន្ទាប់ពីធ្លាក់ពីកម្ពស់យ៉ាងខ្ពស់ នៅជាន់ទី២៩នៃ អគារ។

ក្មេងប្រុស អាយុ៤ឆ្នាំ ឈ្មោះ Yang Yang ត្រូវបានឪពុកម្តាយដែលជាកម្មករចំណាកស្រុកទៅធ្វើការបាត់ ហើយទុកឱ្យជីដូននៅមើលតែម្នាក់ឯង​ កាលពីថ្ងៃទី៨ ខែមិថុនា។ តែនៅពេលថ្ងៃ យាយរបស់ក្មេងនោះ បាន ចេញទៅទិញរបស់របរបន្តិចបន្តួច១៥នាទី ហើយទុកឱ្យ Yang Yangនៅមើលទូរទស្សន៍នៅផ្ទះម្នាក់ឯង ក្នុងបន្ទប់អាផាតមិនជាន់ទី២៩។

ខណៈពេលដែលយាយរបស់ Yang Yang ចេញទៅក្រៅបាត់ គេក៏ឡើងតាមទូដាក់ចាននៅផ្ទះបាយ ហើយចុះតាមមាត់បង្អួចធ្លាក់ទៅក្រោម ជាង៩០ម៉ែត្រ។ ជាសំណាងល្អ ការធ្លាក់របស់ Yang Yang ត្រូវ បានទប់ល្បឿនដោយមែកឈើ និងធ្លាក់មកចំសួនផ្កា។ គេត្រូវបានរកឃើញដោយយាយរបស់គេ ជាមួយនឹងខ្លួនពេញដោយស្នាមរបួស តែមិនដល់ថ្នាក់ស្លាប់។

Yang Yang ត្រូវស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរជាងមួយសប្តាហ៍ ដោយសារតែមានហ្សុក បញ្ហាដកដង្ហើម បាក់ឆ្អឹងជំនីជាំទ្រូង និងរបួសកន្លែងផ្សេងៗទៀត។ តែនៅពេលនេះ គេបានដឹងខ្លួន និងរួចផុតពីគ្រោះថ្នាក់ ដល់ជីវិតហើយ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ