ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹង​ត្រែង​បំពាក់​ឋានន្តរ​ស​ក្តិ​ដល់​យោធិន

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ​៖ ​នៅ​ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ ថ្ងៃ​ទី​១៨​ មិថុនា​ ឆ្នាំ​២០២០​ បាន​រៀបចំ​ពិធី​បំពាក់​ឋានន្តរ​សក្តិ​ដល់​យោធិន​នៃ​កងរាជអាវុធហត្ថ​សរុប​ចំនួន​៣៩នាក់​ ក្រោម​ការ​អធិបតីភាព​លោក​ឧត្ត​ម​សេនីយ៍​ត្រី អៀង…

ខេត្តស្ទឹងត្រែង ​៖ ​នៅ​ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ ថ្ងៃ​ទី​១៨​ មិថុនា​ ឆ្នាំ​២០២០​ បាន​រៀបចំ​ពិធី​បំពាក់​ឋានន្តរ​សក្តិ​ដល់​យោធិន​នៃ​កងរាជអាវុធហត្ថ​សរុប​ចំនួន​៣៩នាក់​ ក្រោម​ការ​អធិបតីភាព​លោក​ឧត្ត​ម​សេនីយ៍​ត្រី អៀង វ៉ា​ន​ឌី មេ​បញ្ជា​ការ​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹង​ត្រែ​ង​។

ថ្នាក់​វរៈសេនីយ៍ទោ​២​នាក់ ​ថ្នាក់​វរៈសេនីយ៍ត្រី​៩​នាក់ ថ្នាក់​អនុ​សេនី​យ៍​ឯក​៥​នាក់ អនុសេនីយ៍ត្រី​១០​នា​ក់ នាយចំណង់​១​នាក់​ និង​ព្រិ​ន្ទ​​បា​ល​ឯក​ចំនួន​១២​នាក់​។ ​

ក្នុង​ឱកាស​បំពាក់​ឋានន្តរ​សក្តិ​ជូន​ដល់​យោធិន​នៃ​កង​រាជ​អាវុធហត្ថខាងលើនេះ​ដែរ​ ​លោក អៀង វ៉ា​ន់​ឌី មេ បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​បាន​បង្ក​ត់​ធ្ងន់​ថា​ ថ្ងៃនេះ​ជា​ថ្ងៃ​ដ៏រីករាយ​ ​ប៉ុន្តែ​​ក៏​សោកស្តាយ​ផង​ដែរ​ដោយ​យោធិន​នៅ​មូលដ្ឋាន​ខេត្តស្ទឹងត្រែង​ខ្លះ​មាន​ជម្ងឺ​ និង​ខ្លះទៀត​​បាន​​បាត់បង​់​ជីវិត​។

​លោក​បន្ត​ថា​ ទាក់ទិន​សកម្មភាព​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង ​លោកនាយ​ឧត្តម​ឯក ហួត ឈាង មេបញ្ជាការ​យោធ​ភូមិភាគ​១​បាន​កោតសរសើរ​ចំពោះ​កងរាជអាវុធហត្ថ​យើង​ដែល​បាន​បំបែកសំណុំរឿង​ធំ​ៗ​ពិសេស​ពាក់​ព័ន្ធ​ករណី​ចោរ​គាស់​ផ្ទះ​ពលរដ្ឋ​នៅ​ក្រុង​ស្ទឹង​ត្រែង​យ៉ាង​កក្រើក ​កាលពី ពេល​ថ្មី​ៗ​ ហើយ​ប្រមូល​បាន​មក​វិញ​នូវ​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​ផង​ដែរ​។

លោក​មេបញ្ជាការ​បាន​ផ្តាំផ្ញើ​ទៅ​យោធិន​នៃ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ត្រូវ​បន្ត​យកចិត្ត​ទុក​ដាក់​បំពេញភារៈកិច្ច​ទួ​នាទី​របស់​ខ្លួន​អោយ​កាន់តែ​ប្រសើរ​ជាង​នេះ​បន្ត​ទៀត​ដើម្បី​ធានា​ការពារ​សន្តិ​សុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បន្ថែម​ទៀត​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ