ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ខ្មែរ​កំពុង​ធ្វើ​កសិកម្ម​ក្នុង​បច្ចេកទេស​ទាន់សម័យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​វាយតម្លៃ​ថា កសិកម្ម​នៅ​កម្ពុជា​កំពុង​ដើរ​លើ​បច្ចេកទេស​ទាន់សម័យ ដោយសារ​ប្រជា​កសិករ​បាន​ទទួលយក​ប​ច្ចក​ទេស​ថ្មី​ទៅ​អនុវត្ត​ក្នុង​ការ​បង្ករ​បង្កើន​ផល ។ លោក​វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​អះអាង​ថា ការ​អនុវត្ត​បច្ចេកទេស​ថ្មី​ទាំង​អស់នោះ​ជា​ចុង​ក្រោយ…

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​វាយតម្លៃ​ថា កសិកម្ម​នៅ​កម្ពុជា​កំពុង​ដើរ​លើ​បច្ចេកទេស​ទាន់សម័យ ដោយសារ​ប្រជា​កសិករ​បាន​ទទួលយក​ប​ច្ចក​ទេស​ថ្មី​ទៅ​អនុវត្ត​ក្នុង​ការ​បង្ករ​បង្កើន​ផល ។

លោក​វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​អះអាង​ថា ការ​អនុវត្ត​បច្ចេកទេស​ថ្មី​ទាំង​អស់នោះ​ជា​ចុង​ក្រោយ គឺ​ទិន្នផល​ស្រូវ និង​ដំណាំ​មានការ​កើនឡើង ។ «​និយាយ​រួម ល្បឿន​ការងារ​បង្កបង្កើន​ផល​ក៏​ដូច​ជា ការ​លូតលាស់​ដំណាំ​ស្រូវ​រដូវវស្សា​នា​ឆ្នាំ​នេះ គឺ​បាន​ល្អ​ប្រសើរ បើ​ទោះបី​កម្រិត​ទឹកភ្លៀង​ដែល​យើង​ទទួល​បាន​តាម​បណ្តា​ខេត្ត​ទាប​ជាង​កាលពី​ឆ្នាំ​២០១៩ យ៉ាងណា​ក៏​ដោយ »​។

ការ​វាយតម្លៃ​ដូច្នេះ ក្រោយ​ពី​លោក​រដ្ឋមន្ត្រី​បាន​ចុះ​ពិនិត្យ​ដំណើរការ​កសិកម្ម និង​ដំណាំ​កសិឧស្សាហកម្ម នៅ​ខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង ប៉ៃលិន បន្ទាយ​មាន​ជ័យ និង​ខេត្តសៀមរាប ក្នុង​ស​ប្តា​ហ៍​នេះ​។ នៅ​ក្នុង​បេសកកម្ម​នេះ លោក​រដ្ឋមន្ត្រី​បាន​ពិនិត្យ​ឃើញ​ថា ទីផ្សារ​កសិក​ផល​មាន​ស្ថាន​ភាពល្អ​ប្រសើរ​ផង​ដែរ ។

លោក វេ​ង សា​ខុន​អះអាង​ថា ផលិតផល ស្រូវ ដំណាំ បន្លែ និង​សត្វ មាន​ទីផ្សារ ក្នុង​តម្លៃ​ខ្ពស់​សមរម្យ ដែល​កសិករ​អាច​ទទួលយក​បាន ។ តែ​លោក​រដ្ឋមន្ត្រី​ទទួលស្គាល់​ថា កសិផល​មួយ​ចំនួន​ទៀត កំពុង​ប្រឈម​បញ្ហា​ទីផ្សារ​ដែរ​ដូច​ជា មៀន​ប៉ៃលិន ជាដើម​នោះ ។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​សំណូមពរ​ឲ្យ​ម្ចាស់​ចំការ និង​ក្រុមហ៊ុន​ស្វែង​យល់​អំពី​លក្ខខណ្ឌ​តម្រូវ​នៃ​ភូតគាម​អនាម័យ​របស់​ប្រទេស​នាំ​ចូល​កសិផល​កម្ពុជា ដើម្បី​ឲ្យ​កសិផល​មាន​ទីផ្សារ និង​តម្លៃ​ខ្ពស់ ។ ករណី​មៀន​ប៉ៃលិន លោក​រដ្ឋមន្ត្រី​សន្យា​ថា នឹង​ពិភាក្សា​ជាមួយ​ប្រទេស​ចិន ក្នុង​ការ​នាំ​ចូល​មៀន​ប៉ៃលិន​នេះ ដូច​ជា ផ្លែស្វាយ​ផង​ដែរ ។

ទោះ​យ៉ាងណា​កសិករ​ជា​ច្រើន នៅ​តែ​ត្អូញ​ពី​ការ​ធ្វើ​កសិកម្ម​មិន​ចំណេញ​ធ្វើ​កសិកម្ម​ត្រូវ​ចំណាយ​ទុន​ច្រើន ទឹក ជី ពូជ សុទ្ធតែ​ថ្លៃ លុះ​បាន​ផល​ពុំ​មាន​ទីផ្សារ​ច្បាស់លាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ