ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​បារាំង​ថា បន្ត​បន្ធូរ​ការ​រឹត​បន្តឹង​នៅ​ថ្ងៃ​ច័ន្ទ​នេះ

3 ឆ្នាំ មុន

បារាំង ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា នៅ​ក្នុង​សុន្ទរកថា​មួយ​ទៅ​កាន់​ប្រជាជាតិ​នៅ​ល្ងាច​ថ្ងៃអាទិត្យ ប្រធានាធិបតី​បារាំង លោក Emmanuel Macron…

បារាំង ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា នៅ​ក្នុង​សុន្ទរកថា​មួយ​ទៅ​កាន់​ប្រជាជាតិ​នៅ​ល្ងាច​ថ្ងៃអាទិត្យ ប្រធានាធិបតី​បារាំង លោក Emmanuel Macron បាន​អបអរសាទរ​ដល់​ប្រទេស​របស់​ខ្លួន ដែល​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ មក​ដល់​ថ្ងៃនេះ​។

លោក​បាន​ប្រកាស​ពី​ការ​បន្ធូរបន្ថយ​ការ​រឹត​បន្តឹងបន្ថែម​ទៀត ដែល​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។ លោក Macron បាន​មាន​ប្រសាសន៍​ថា​៖ «​យើង​អាច​មាន​មោទនភាព​ចំពោះ​អ្វី​ដែល​បាន​ធ្វើ និង​ប្រទេស​របស់​យើង​។ ជីវិត​រាប់​ម៉ឺន​រាប់​ពាន់​ត្រូវ​បាន​សង្គ្រោះ ដោយ​ការ​សម្រេចចិត្ត​របស់​យើង និង​សកម្មភាព​របស់​យើង​»​។

លោក Macron បាន​និយាយ​ថា ចាប់ពី​ថ្ងៃ​ច័ន្ទ​នេះ​តទៅ ប្រទេស​បារាំង​ដីគោក នឹង​ដក​ចេញ​នូវ​រាល់​ការ​រឹតត្បិត​ទាំងអស់ ដែល​បាន​អនុវត្ត​ចំពោះ​អាជីវកម្ម និង​ការ​ដឹក​ជញ្ជូន​។ លោក Macron បាន​មាន​ប្រសាសន៍​ថា​៖ «​យើង​ត្រូវ​តែ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់​យើង​វិល​ត្រឡប់​មក​រក​ភាព​ដើម​វិញ ខណៈ​ដែល​នៅ​បន្ត​ការពារ​ដល់​អ្នក​ដែល​ងាយ​នឹង​រង​គ្រោះ​បំផុត​»​។

លោក Macron បាន​និយាយ​ថា បារាំង​នឹង​អនុវត្ត​តាម​អនុសាសន៍​របស់​គណៈកម្មការ​អឺរ៉ុប​ក្នុង​ការ​បើក​ព្រំដែន​នៅ​ថ្ងៃ​ច័ន្ទ​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​បារាំង មក​ដល់​ព្រឹក​នេះ មាន​ករណី​ឆ្លង​កូ​វី​ដ​សរុប ១៥៧,២២០​ករណី ករណី​បាត់បង់​ជីវិត​សរុប ២៩,៤០៧​ករណី និង ករណី​ជា​សះស្បើយ​សរុប ៧២,៨៥៩​ករណី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ