ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​នៅ​ស្ងៀម ច​ន ច័ន្ទ​ល​ក្ខិ​ណា បំភ្លឺ​រឿង​​តារា Tik ToK សុខា (​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ ច​ន ច័ន្ទ​ល​ក្ខិ​ណា ដែល​ជា​ប្រធាន​សមាគម​សិល្បៈ​បាន​ចេញ​វី​ដេ​អូ ដើម្បី​បង្ហាញ​ថា អ្វី​ជាតា​រា Tik Tok…

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ ច​ន ច័ន្ទ​ល​ក្ខិ​ណា ដែល​ជា​ប្រធាន​សមាគម​សិល្បៈ​បាន​ចេញ​វី​ដេ​អូ ដើម្បី​បង្ហាញ​ថា អ្វី​ជាតា​រា Tik Tok និង​តារា​សិល្បៈ​អាជីព​។ ការ​ធ្វើ​ឡើង​នេះ តប​ទៅ​នឹង​ព័ត៌មាន​ផ្ទុះ​កក្រើក​ជុំវិញ​តារា​ហ្វេ​ស​ប៊ុ​ក សុខា សុខា ដែល​ខ្លះ គាំទ្រ​ខ្លះ​មិន​គាំទ្រ​។

បើ​តាម​រឿងរ៉ាវ​កើត​មាន​រវាង​សុខា មួយ​រយៈ​នេះ ផ្ទុះ​ខ្លាំង ក្រោយ​ពី​ប៉ះទង្គិច​គ្នា​ជាមួយ​អ៊ឹម ជីវ៉ា និង​ម៉ា​ដូ​ណា​។ ម្នាក់​ៗ​សម្តែង​ការ​ហួសចិត្ត​រឿង សុខា ដែល​មិន​ឱ្យ​តម្លៃ​អ្នក​ជួយ​ខ្នះខ្នែង និង​បែរជា​វាយបក​ទៅ​វិញ​។ ម្ល៉ោះហើយ​ទើប​ធ្វើ​ឱ្យ អ្នកខ្លះ​មិន​ពេញចិត្ត​អ្វី​ដែល សុខា បង្ហាញ​មក​។

https://www.facebook.com/KhmerArtisteAssociation/videos/286729985855373/?t=106

អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​និយាយ​ក្នុង​វី​ដេ​អូ តប និង​ចំណុច​ទាំង​អស់នេះ​ថា « ក្លាយជា​អ្នកសិល្បៈ មិនមែន ជា​រឿង​ងាយ​ទេ ។ ត្រូវ​ឆ្លងកាត់​ការ​រៀន ការ​ពិនិត្យ​ល្អិតល្អន់ ឬ​ប្រឡង​។ អ្នកសិល្បៈ អាច​មានឈ្មោះ បាន​ទាល់តែ​ប្រើ​ពេល​៣​ឆ្នាំ​»​។

ចំពោះ សុខា វិញ គ្រាន់តែ​ជាតា​រា​ហ្វេ​ស​ប៊ុ​ក​ល្បី​តាម Tik Tok មាន​អ្នកគាំទ្រ ឬ​មិន​គាំទ្រ​។ បើ​មើល​លើ​ច​រិ​ក​លក្ខណៈ សុខា នៅ​មិន​ទាន់​ឆ្លើយ​តប​បាន​ថា ជា​អ្នកសិល្បៈ​នោះ​ទេ​។ ដូចនេះ សូម​បងប្អូន មេត្តា​ជ្រាប​នូវ​ការ​ស្រាយ​ពន្យល់​ពេល​នេះ​ផង​ចុះ​»​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ