ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ស្តាយ​ណាស់​ៗ សត្វ​ស្វា​កន្ទុយ​ស​ដ៏​កម្រ​មួយ​នេះ​ត្រូវ​បាន​ព្រានព្រៃ​សម្លា.ប់​ទៅ​ហើយ

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សោក​ស្តោ​យ​យ៉ាង​ខ្លាំង ចំពោះ​ការ​បាត់បង់​អាយុជីវិត​សត្វ​ស្វា​កន្ទុយ​ស ដ៏​កម្រ​មួយ​ប្រភេទ​នៅ​លើ​ពិភពលោក​ដែល​ត្រូវ​ស្លាប់ ដោយសារ​ព្រានព្រៃ​ប្រើប្រាស់​កាំភ្លើង​ច្នៃ​បាញ់​សម្លាប់ នៅ​ចំណុច​ក្រឡា​ពុះ ភូមិ​ស្វាយ រៀង ឃុំ​តា​ឡា​ត…

ខេត្តស្ទឹងត្រែង ៖ សោក​ស្តោ​យ​យ៉ាង​ខ្លាំង ចំពោះ​ការ​បាត់បង់​អាយុជីវិត​សត្វ​ស្វា​កន្ទុយ​ស ដ៏​កម្រ​មួយ​ប្រភេទ​នៅ​លើ​ពិភពលោក​ដែល​ត្រូវ​ស្លាប់ ដោយសារ​ព្រានព្រៃ​ប្រើប្រាស់​កាំភ្លើង​ច្នៃ​បាញ់​សម្លាប់ នៅ​ចំណុច​ក្រឡា​ពុះ ភូមិ​ស្វាយ រៀង ឃុំ​តា​ឡា​ត ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២០ ។

ជនសង្ស័យ​ដែល​បាញ់​សម្លាប់សត្វ​ស្វា​កន្ទុយ​ស ត្រូវ​បាន​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​ឃាត់ខ្លួន នៅ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២០ ហើយ​បាន​ប្រគល់​ទៅ​ឲ្យ​មន្ទីរ​បរិស្ថាន​ខេត្ត ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២០​នេះ ។ បើ​តាម​ការ​អះអាង​របស់​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ។

លោក នេត្រ ភក្ដ្រា​បាន​និយាយ​ថា សត្វ​ស្វា​កន្ទុយ ស នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ប្រមាណ​ជាង​២​ម៉ឺន​ក្បាល ដែល​កំពុង​មាន​វត្ត​នៅ​ភាគ​ខាងកើត និង​ខាងជើង​ទន្លេមេគង្គ ពោល​គឺ​មាននៅ​ខេត្តមណ្ឌលគិរី ស្ទឹង​ត្រែង រតនគិរី និង ខេត្តព្រះវិហារ ក្នុង​នោះ​ខេត្តមណ្ឌលគិរី ជា​ខេត្ត​ដែល​មាន​សត្វ​ស្វា​កន្ទុយ​ស​ច្រើន​ជាងគេ ពិសេស​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា ។

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹង ត្រែង​បាន​បញ្ជាក់​ថា សត្វ​ស្វា​កន្ទុយ​ស​នោះ​ត្រូវ​ព្រានព្រៃ​បាញ់​ចំ​កណ្ដាល​ក្បាល​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត ។

ក្រោយ​មាន​ហេតុការណ៍​នេះ​កម្លាំង​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី អៀង វ៉ា​ន់​ឌី បាន​ស្រាវជ្រាវ​ភ្លាម​ៗ ដោយ​សហការ​ជាមួយ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​បាន​ជនសង្ស័យ ។

ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​បាញ់​សម្លាប់សត្វ​ស្វា​កន្ទុយ​ស​នេះ​ឈ្មោះ ណាំ យ៉ុ​ន អាយុ​៣៥​ឆ្នាំ​មុខ របរ​កសិករ​រស់នៅ​ភូមិ​ស្វាយ​រៀង ឃុំ​តា​ឡា​ត ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង​។

សមត្ថកិច្ច​ដកហូត​បាន​សត្វ​ស្វា (​ប្រភេទ​ស្វា​កន្ទុយ​ស​) ចំនួន​០១​ក្បាល និង​អាវុធ​កែ​ច្នៃ (​កាំភ្លើង​ខ្យល់​) ចំនួន​០១​ដើម​ផង​ដែរ ។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ស្ទឹង ត្រែង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ