ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់​ឆ្កែ​នៅ​តែ​ពេញ​និយម ទោះបីជា​មានការ​ហាមឃាត់​ក៏​ដោយ

3 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Ink Stone News បានឱ្យ​ដឹង​ថា អ្នក​ចូល​ចិត្ត​បរិភោគ​សាច់​ឆ្កែ​កំពុង​មាន​វត្តមាន​ឡើង​វិញ​ពេញ​មួយ​រដូវ​សម្រាប់​ពិធីជប់លៀង នៅ​ទីក្រុង​យូ​លី​ន ភាគ​ខាងត្បូង​ប្រទេស​​ចិន…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Ink Stone News បានឱ្យ​ដឹង​ថា អ្នក​ចូល​ចិត្ត​បរិភោគ​សាច់​ឆ្កែ​កំពុង​មាន​វត្តមាន​ឡើង​វិញ​ពេញ​មួយ​រដូវ​សម្រាប់​ពិធីជប់លៀង នៅ​ទីក្រុង​យូ​លី​ន ភាគ​ខាងត្បូង​ប្រទេស​​ចិន ទោះបី​មានការ​ដាក់​សម្ពាធ​នៅ​ទូ​ទាំង​ប្រទេស ដើម្បី​បញ្ឈប់​ការ​លក់ដូរ​សាច់​ឆ្កែ បន្ទាប់​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​ក៏​ដោយ​។

សកម្មជន​ការពារ​សុខភាព​សត្វ លោក Yu Dezhi បាន​មាន​ប្រសាសន៍​ថា​៖ «​ទំហំ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​សាច់​ឆ្កែ​នៅ​ទីក្រុង​យូ​លី​ន គឺ​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​មុន​ៗ»​។

រដ្ឋាភិបាល​កណ្តាល​បាន​ហាមឃាត់​ការ​ធ្វើ​ពាណិជ្ជកម្ម​សត្វព្រៃ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​ពី​សត្វ​ទៅ​មនុស្ស បន្ទាប់​ពី​វីរុស​កូ​រ៉ូ​ណា​ថ្មី ត្រូវ​បាន​គេ​សង្ស័យ​ថា មាន​ដើម​កំណើត​ពី​សត្វ​ប្រចៀវ ហើយ​បន្ទាប់​មក​បាន​ឆ្លង​មក​មនុស្ស​។

កាលពី​ខែឧសភា ក្នុង​ពេល​ជជែក​ដេញដោល​គ្នា​អំពី​លទ្ធផល​នៃ​សាច់​អ្វី​ដែល​សម​ស្រប​សម្រាប់​បរិភោគ​ជា​អាហារ ក្រសួងកសិកម្ម និង​កិច្ចការ​ជនបទ​បាន​ហាមឃាត់​ការ​ហូប​សត្វ​ឆ្កែ ដោយ​លើក​ឡើង​ថា វា​ជា​សត្វ​សម្រាប់​ចិញ្ចឹម និង​មិនមែន​សម្រាប់​បរិភោគ​ជា​អាហារ​ឡើយ​។ ប៉ុន្តែ​គេ​មិន​មានការ​ហាមឃាត់​ថ្នាក់​ជាតិ​ស្តី​ពី​ការ​ហូប​សាច់​ឆ្កែ​ទេ​។

សកម្មជន​ការពារ​សុខុមាលភាព​សត្វ និយាយ​ថា សាច់​ឆ្កែ​ដែល​លក់​ក្នុង​ការ​ធ្វើ​ជំនួញ​ភាគច្រើន គឺ​បាន​មក​ពី​សត្វ​ឆ្កែ​ដែល​ត្រូវ​ចោរលួច ឬ​ដោយ​ការ​ដាក់​ថ្នាំ​បំពុល​ឱ្យ​ងាប់​។ ពួក​គេ​ទទូច​ឱ្យ​ប្រទេស​ចិន បញ្ចប់​ការ​អនុវត្តន៍​បែប​នេះ ព្រោះ​វា​ជា​អំពើ​ឃោរឃៅ​លើ​សត្វ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ inkstonenews (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ