ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ាងតិច​ពលរដ្ឋ​ខ្មែរ​ស្លា.ប់​ដោយសារ​ពុល​ស្រា​មាន​ដល់​៥៦​នាក់​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រយុទ្ធ​ជំ​ងី​ឆ្លង​របស់​ក្រសួងសុខាភិបាល​កម្ពុជា បាន​កត់ត្រា​ពី​ចំនួន​អ្នក​ពុល​ស្រា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពី​ឆ្នាំ​២០១៥ មក​ថា មាន​អ្នក​ស្លាប់​ចំនួន​៥៦​នាក់ ។ ចំនួន​នេះ គឺ​រាប់​បញ្ចូល​ករណី​ពុល​ស្រា​ដែល​កំពុង​កើត​មាននៅ​ខេត្តបន្ទាយមានជ័យ​ពេល​នេះ​ផង​ដែរ ។…

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រយុទ្ធ​ជំ​ងី​ឆ្លង​របស់​ក្រសួងសុខាភិបាល​កម្ពុជា បាន​កត់ត្រា​ពី​ចំនួន​អ្នក​ពុល​ស្រា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពី​ឆ្នាំ​២០១៥ មក​ថា មាន​អ្នក​ស្លាប់​ចំនួន​៥៦​នាក់ ។ ចំនួន​នេះ គឺ​រាប់​បញ្ចូល​ករណី​ពុល​ស្រា​ដែល​កំពុង​កើត​មាននៅ​ខេត្តបន្ទាយមានជ័យ​ពេល​នេះ​ផង​ដែរ ។

បើ​តាម​នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង CDC កាលពី​ឆ្នាំ​២០១៥ មាន​ករណី​ពុល​ស្រា​នៅ​ច្រើន​ខេត្ត គឺ​ខេត្ត​ត្បូងឃ្មុំ ក្រចេះ និង​មណ្ឌល​គី​រី ចំនួន​២៨៤ ករណី ក្នុង​នោះ​ស្លាប់​៣៣ នាក់ ។ នៅ​ក្នុង​ឆ្នាំ​២០១៦ ករណី​ពុល​ស្រា​មាន​ចំនួន ៩២​ករណី ស្លាប់ ១៥ នាក់ កើតឡើង​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង ។

លុះ​មក​ដល់​ឆ្នាំ ២០១៧ ពលរដ្ឋ​ពុល​ស្រា​មាន ១៣​ករណី នៅ​ក្នុង​ខេត្ត​ម​ណ្ឌ​គិរី ដែល​បណ្តាល​ឲ្យ​ពលរដ្ឋ ២​នាក់​ស្លាប់​បាត់បង់​ជីវិត ។

ចំណែក​នៅ​ឆ្នាំ ២០១៨ ចំនួន​ករណី​ពុល​ស្រា​មាន​រហូត​ដល់​២០៣​ករណី ពលរដ្ឋ​ស្លាប់​៩​នាក់ នៅ​ខេត្តក្រចេះ និង​ខេត្តកំពត ។ ឆ្នាំ​២០១៩​មិន​មាន​ករណី​ពុល​ស្រា​កត់ត្រា​ដោយ​ក្រសួងសុខាភិបាល​ទេ តែ​នៅ​ថ្ងៃ​ទី​៧ មិថុនា ឆ្នាំ​២០២០ នៅ​ខេត្តបន្ទាយមានជ័យ​មាន​ករណី​ពុល​ស្រាស​ចំនួន ២៧​នាក់ ហើយ​រហូត​មក​ដល់​ពេល​នេះ​មាន​អ្នក​ស្លាប់​ចំនួន ៦​នាក់ ។

នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង​បាន​បញ្ជាក់​ថា ក្រសួងសុខាភិបាល បាន​បញ្ជូន​អ្នកជំងឺ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​កំពុង​ទទួល​បានការ​យកចិត្ត​ទុក​ព្យាបាល​ពី​គ្រូពេទ្យ​ជំនាញ ហើយ​បញ្ហា​នេះ​បាន​ផ្តល់​ពិគ្រោះ​បច្ចេកទេស​ជាមួយ​គ្រូពេទ្យ​ជំនាញ​ថ្នាក់​ជាតិ ។

នាយកដ្ឋាន​ជំនាញ​បាន​ដាស់តឿន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ទិញ​ស្រា​មក​ទទួលទាន ត្រូវ​ជាវ​ស្រាវ​រក​ប្រភព​ស្រា​ច្បាស់លាស់ មានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ និង​ពិសា​ក្នុង​កម្រិត​តិច​បំផុត ជា​ពិសេស​ក្នុង​កំឡុង​ពេល​កំពុង​មានការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

មន្ត្រី​សុខាភិបាល​បញ្ជាក់​ថា ការ​ទទួល​ស្រា​មិន​ត្រឹម​អាច​បណ្តាល​ឲ្យ​ពុល​ស្រា​ប៉ះពាល់​សុខភាព​នោះ​ទេ ស្រា​អាច​ឲ្យ​មនុស្ស​ធ្វេសប្រហែស និង​ងាយ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ទៀត​ផង ។ កន្លង​មក​ក្រៅពី​ករណី​ពុល​ស្រា​នេះ ពលរដ្ឋ​កម្ពុជា​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​អាហារ​ជា​ច្រើន​ករណី​ផ្សេង​ទៀត ដូច​ជា ពុល​នំ​បញ្ចុក ពុល​ត្រី​ក្រពត ពុល​បន្លែ ពុល​អាហារ​ផ្អាប់​ដូច​ផ្អក ម៉ាំ​ល្ហុង មិន​ស្អាត​ជាដើម ។

ពលរដ្ឋ​សូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​រឹត​បន្តឹង​ករណី​ចំណីអាហារ​នេះ​ឲ្យ​ហ្មត់ចត់ ដើម្បី​ការពារ​សុខ​មា​ភាព​សាធារណៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ