ចាគៈគឺជាការលះបង់សេចក្តីកំណាញ់ចេញឱ្យអស់ ហើយយកទ្រព្យសម្បត្តិដែលខ្លួនមានមួយចំណែកទៅធ្វើជាទានដល់អ្នកដែលគួរឲ្យទៅតាមទម្លាប់ព្រះពុទ្ធសាសនា ។
បុគ្គលស្វែងរកទ្រព្យសម្បត្តិដោយផ្លូវសុចរិតគួរចេះចាយវាយនូវទ្រព្យនោះឲ្យបានជាប្រយោជន៍ មិនត្រូវទុកទ្រព្យឲ្យនៅទំនេរទេ។ បុគ្គលណាចាយវាយប្រើប្រាស់ទ្រព្យសម្បត្តិចិញ្ចឹមខ្លួន និងមាតាបិតាជាដើមផង បុគ្គលនោះឈ្មោះថា កាន់យកនូវប្រយោជន៍នៃទ្រព្យនោះដោយប្រពៃ ។ គ្រហស្ថគប្បីបែងចែកទ្រព្យសម្បត្តិរបស់ខ្លួនជាចំណែក៤គឺៈ
១-ចិញ្ចឹមខ្លួន ចិញ្ចឹមមាតាបិតា បុត្រ ភរិយា ទាសកម្មករឲ្យបានសុខស្រួល
២-ទំនុកបម្រុងកល្យាណមិត្ត មិត្តល្អតាមដែលអាចធ្វើទៅបាន
៣-ប្រើប្រាស់ទ្រព្យនៅពេលកើតមានគ្រោះអន្តរាយដោយប្រការផ្សេងៗ
៤-ឲ្យទានដល់អ្នកបួសដែលប្រព្រឹត្តល្អ ។
ដោយឡែកបុគ្គលប្រើប្រាស់ទ្រព្យដែរ តែប្រើប្រាស់ក្នុងផ្លូវឥតប្រយោជន៍ ផ្លូវអន្តរាយដូចជា លេងល្បែងភ្នាល់ និងផ្គាប់ផ្គុនស្រីញីជាដើម ឈ្មោះថាមិនបានកាន់យកនូវប្រយោជន៍អំពីទ្រព្យសម្បត្តិនោះឡើយ ។ សាន សារិន
ចែករំលែកព័តមាននេះ