ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត៦​ខែកម្ពុជា​នាំ​ស្រូវ​ទៅ​វៀតណាម​តាម​ច្រក​មួយ​ចំនួន​បាន​ប្រមាណ​៩២​ម៉ឺន​តោន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​ស្រូវ​ទៅ​កាន់​ប្រទេស​វៀតណាម តាម​បណ្តា​ច្រក​មួយ​ចំនួន​នៅ​ខេត្តកំពត តាកែវ កណ្តាល ព្រៃវែង និង​ស្វាយ​រៀង…

រាជធានី​ភ្នំពេញ ៖ បើ​យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​ស្រូវ​ទៅ​កាន់​ប្រទេស​វៀតណាម តាម​បណ្តា​ច្រក​មួយ​ចំនួន​នៅ​ខេត្តកំពត តាកែវ កណ្តាល ព្រៃវែង និង​ស្វាយ​រៀង គិត​ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ដល់​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២០ សម្រេច​បាន​ចំនួន ៩២១ ០៤៧ តោន ។ នេះ​បើ​តាម​លោក​រដ្ឋ​ម​ន្រី​ក្រសួង កសិកម្ម ។

លោក វេ​ង សា​ខុន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ នឹង​នេសាទ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​៩ មិថុនា​ថា ចំពោះ​ខេត្តព្រៃវែង​ដែល​បាន​ជាប់​ចំណាត់ថ្នាក់​ផលិត​ស្រូវ​បាន​ច្រើន​ជាងគេ ក្ន​ង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយ​នោះ គឺ​កំពុង​ប្រមូល​ផល​ស្រូវស្រាល​ដើមរដូវ ។

លោក​បន្ត​ថា បើ​យោង​តាម​របាយការណ៍​របស់​លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹង​ថា ការ​នាំ​ស្រូវ​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម​កំពុង​តែ​បន្ត​ជាប់​ជា​ប្រចាំ ជា​ពិសេស​គិត​ចាប់ពី​ថ្ងៃ​ទី​២២ ខែឧសភា ដល់​ថ្ងៃ​ទី​០៨ មិថុនា ឆ្នាំ​២០២០ គឺ​បាន​សម្រេច​នាំ​ស្រូវ​បាន​ចំនួន​សរុប​ប្រមាណ​ជា ៣៨ ៥២៦ តោន ។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ទៀត​ថា បើ​យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម​របស់​ក្រសួងកសិកម្ម​បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​ស្រូវ​ទៅ​កាន់​ប្រទេស​វៀតណាម​តាម​បណ្តា​ច្រក​មួយ​ចំនួន​នៅ​ខេត្តកំពត តាកែវ កណ្តាល ព្រៃវែង និង​ស្វាយ​រៀង គិត​ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ដល់​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២០ សម្រេច​បាន​ចំនួន ៩២១ ០៤៧ តោន ។ នេះ​បើ​តាម​លោក​រដ្ឋ​ម​ន្រី​ក្រសួង កសិកម្ម​៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ