ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ! សុ​ន ស្រី​ពេជ្រ សម្ងំ​ពពោះ​ជិត​សម្រាល​ជា​លើក​ទី​២ បាត់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​នាង សុ​ន ស្រី​ពេជ្រ ដែល​ជា​កូនស្រី​របស់​អតីត​តារា​កំប្លែង​សង់​ស៊ី​ស កំពុង​តែ​ពពោះ​ជិត​គ្រប់​ខែ​បាត់ លេង​ៗ​នាង​បានកូន​២​នាក់ ក្រោយ​រៀប​ការ​មិន​ទាន់​បាន​២​ឆ្នាំ​។ ចំណង​ដៃ​កូន​ទី​២…

រាជធានី​ភ្នំពេញ ៖ អ្នក​នាង សុ​ន ស្រី​ពេជ្រ ដែល​ជា​កូនស្រី​របស់​អតីត​តារា​កំប្លែង​សង់​ស៊ី​ស កំពុង​តែ​ពពោះ​ជិត​គ្រប់​ខែ​បាត់ លេង​ៗ​នាង​បានកូន​២​នាក់ ក្រោយ​រៀប​ការ​មិន​ទាន់​បាន​២​ឆ្នាំ​។ ចំណង​ដៃ​កូន​ទី​២ ត្រូវ​បាន​គេ​ដឹង​ថា ជា​កូនប្រុស ខណៈ​កូន​ទី​១ ជា​កូនស្រី​។ ចំណុច​សំខាន់ ស្រី​ពេជ្រ ហាក់​​រួច​ផុត​ពី​ការ​តាមដាន​សឹង​ថា គ្មាន​អ្នក​ណា​ដឹង​ថា នាង​កំពុង​ពពោះ​ឡើយ​។

អំឡុង​ពេល​សម្ងំ​ពពោះ អ្នកចម្រៀង​ដែល​ល្បីឈ្មោះ​តាម​រយៈ​ចម្រៀង​ទេសចរណ៍​កម្ពុជា សុ​ន ស្រី​​ពេជ្រ ឃើញ​ពេល​ខ្លះ​បង្ហោះ​នូវ​ភាព​តប់​ប្រ​ម៉​ល់ ថ្ងៃ​ខ្លះ​និយាយ​រឿង​គ្រួសារ ប្តី​ប្រពន្ធ ក៏​ឃើញ​។ ទោះបីជា​មាន​ថ្ងៃ​ខ្លះ តឹងតែង តែ​នាង​នៅ​ទទួល​បាន​សុខ​សុភមង្គល​ជាមួយ​ក្រុម​គ្រួសារ និង​ស្វាមី​បណ្តូលចិត្ត​ដដែល​។

នៅ​ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ ស្រី​ពេជ្រ បាន​សរសេរ​ថា «​មិន​ឈរ​ម្នាក់ឯង​ទេ ឥឡូវ​គឺ​មានកូន​ស្រី កា​កា ហើយ​តិច​ទៀត​ថែម​កូនប្រុស​ម្នាក់​ទៀត​ហើយ ពុក​ម៉ែ និង​បងប្អូន កូនក្មួយ​ដែរ​តើ ចុងខែ​នឹង​បានឃើញ​មុខ​កូនប្រុស​ម្តាយ​ហើយ​»​។

ពេល​សម្រាក​ពពោះ ស្រី​ពេជ្រ រមែង Live វី​ដេ​អូ លក់​របស់របរ​ផ្សេង​ៗ ដើម្បី​បន្ថែម​ប្រាក់​ចំណូល​។ នាង​បាន​ចំណាយ​ច្រើន​ជាមួយ​សាច់ញាតិ​ផ្សេង​ទៀត ក្រោយ​ពេល​ប្អូនប្រុស ធ្លាក់ខ្លួន​ឈឺ​។ ម្ល៉ោះ​ហើយ​តម្រូវ​ឱ្យ​សង្វាត​រក​ថវិកា ដើម្បី​ដោះស្រាយ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ