ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាស៊ីនត្រជាក់ អាច​ធ្វើ​ឲ្យ​ឆ្លង​កូ​វី​ដ​-១៩…​?

3 ឆ្នាំ មុន
  • ភ្នំពេញ

កូ​វី​ដ​-១៩ ៖ ការ​ជជែក​វែកញែក​អំពី​ថា​តើ​វីរុស​ដែល​បង្ក​ឱ្យ​មាន​កូ​វី​ដ​-១៩ អាច​ឆ្លង តាម​រយៈ​ម៉ាស៊ីនត្រជាក់ បាន​ចាប់ផ្តើម​កើត​មាន​។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​សិក្សា​អំពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ចំណោម​គ្រួសារ​៣ ដែល​បាន​ទទួលទាន​អាហារ​ថ្ងៃត្រង់​នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​ទីក្រុង​ក្វា​ង​ចូ​វ ប្រទេស​ចិន…

កូ​វី​ដ​-១៩ ៖ ការ​ជជែក​វែកញែក​អំពី​ថា​តើ​វីរុស​ដែល​បង្ក​ឱ្យ​មាន​កូ​វី​ដ​-១៩ អាច​ឆ្លង តាម​រយៈ​ម៉ាស៊ីនត្រជាក់ បាន​ចាប់ផ្តើម​កើត​មាន​។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​សិក្សា​អំពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ចំណោម​គ្រួសារ​៣ ដែល​បាន​ទទួលទាន​អាហារ​ថ្ងៃត្រង់​នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​ទីក្រុង​ក្វា​ង​ចូ​វ ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​២៣ ខែមករា​។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា ពួក​គេ​ជឿជាក់​ថា ប្រភព​នៃ​វីរុស​នេះ​គឺជា​ស្ត្រី​អាយុ​៦៣​ឆ្នាំ ដែល​មិន​បាន​បង្ហាញ​រោគ​សញ្ញា​ណាមួយ​នៅ​ពេល​នោះ​ទេ​។ នាង និង​ក្រុម​គ្រួ​សារបាន​ធ្វើ​ដំណើរ​ទៅ​ក្វា​ង​ចូ​វ ពី​វូ​ហាន ហើយ​អង្គុយ​នៅ​តុ​ដែល​គេ​ដាក់​ស្លា​កថា ជាតា​រាង A ក្នុង​ការ​សិក្សា​។

ទីបំផុត​មនុស្ស​៩ នាក់​ផ្សេង​ទៀត​បាន​ធ្លាក់ខ្លួន​ឈឺ​, ពួក​គេ​បាន​អង្គុយ​នៅ​តុ​នោះ​, ភោជនីយដ្ឋាន​មិន​មាន​បង្អួច​ទេ​។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សន្និដ្ឋាន​ថា វា​ទំនងជា​ម៉ាស៊ីនត្រជាក់​ដែល​បណ្តាល​ឱ្យ​ដំណក់ទឹក​របស់​ស្ត្រី ដែល​ឈឺ​អាច​រាលដាល​ទៅ​ឆ្ងាយ​។ គ្មាន​អ្នក​បរិភោគ​អាហារ​៧៣​នាក់​ផ្សេង​ទៀត និង​អ្នក​រត់​តុ ៨​នាក់ នៅ​ថ្ងៃ​នោះ​បាន​ធ្លាក់ខ្លួន​ឈឺ​ឡើយ​។ អ្នក​ស្រាវជ្រាវ​បាន​ផ្តល់​យោបល់​ថា ភោជនីយដ្ឋាន​គួរ​បង្កើន​ចម្ងាយ​រវាង ពី​តុ​មួយ​ទៅ​តុ​មួយទៀត​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ខ្យល់​ចេញចូល​។

ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​អា​មេ​រិ​ក​និយាយ​ថា បើសិនជា​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​នៅ​តាម​ហាង​ល្អ​នោះ វា​ទំនងជា​នឹង​មិន​បង្ក​ឲ្យ​មានការ​ឆ្លង​មេរោគ​កូ​វី​ដ​-១៩​ទេ​។ ដូច្នេះ​ហើយ​បានជា​មានការ​អញ្ញាត​ឲ្យ​មានការ​បើកហាង​ឡើង​វិញ ប៉ុន្តែ​ចំណុះ​មនុស្ស​ត្រូវ​ថយ​ត្រឹម​២៥​ភាគរយ ដើម្បី​បង្កើត​គម្លាត​៕ ដោយ ៖ សហការី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ