ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក CDC ថា វ៉ាក់សាំង​ផ្តាសាយធំ​ជួយ​ការពារ​កូ​វី​ដ​១៩ នៅ​ប៉ុន្មាន​ខែ​ខាង​មុខ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា វេជ្ជបណ្ឌិត Robert Redfield នាយក​មជ្ឈមណ្ឌល​ប្រឆាំង​ជំងឺឆ្លង CDC…

សហរដ្ឋអាមេរិក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា វេជ្ជបណ្ឌិត Robert Redfield នាយក​មជ្ឈមណ្ឌល​ប្រឆាំង​ជំងឺឆ្លង CDC បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា វ៉ាក់សាំង​ផ្តាសាយធំ និង​ការ​រក្សា​គម្លាត​ក្នុង​សង្គម នឹង​ជា​ការ​ការពារ​ដ៏​សំខាន់​ប្រឆាំង​នឹង​កូ​វី​ដ​១៩ ក្នុង​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​។

លោក Redfield បាន​មាន​ប្រសាសន៍​នៅ​ឯ​គណៈកម្មាធិការ House Appropriations ដើម្បី​ឆ្លើយ​តប​នឹង​ការ​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ថា ប្រសិនបើ​រលក​ទី​២ កើត​មាននៅ​ពេល​ដែល​ជំងឺ​ផ្តាសាយ​កំពុង​រាលដាល​ក្នុង​ពេល​តែ​មួយ​នោះ វា​ពិតជា​ធ្វើ​ឱ្យ​មាន​ផល​អាក្រក់​ដល់​មន្ទីរពេទ្យ​ទាំង​អស់​។ លោក​បាន​មាន​ប្រសាសន៍​ថា ប្រសិនបើ​មនុស្ស​កាន់តែ​ច្រើន​ទទួល​បាន​វ៉ាក់សាំង​ផ្តា​សាយ​ធំ នោះ​វា​អាច​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​ចំពោះ​ប្រព័ន្ធ​សុខាភិបាល​បាន​។

លោកនាយក​បាន​មាន​ប្រសាសន៍​ថា ៖ «​មាន​ប្រហែលជា ៤៧% នៃ​សាធារណជន​អា​មេ​រិ​កាំ​ង​ទទួល​ការ​ចាក់​វ៉ាក់សាំង​ផ្តាសាយ​។ យើង​ពិតជា​សង្ឃឹមថា សាធារណជន​អា​មេ​រិ​ក​នឹង​គិត​ថា វ៉ាក់​សាំង​ផ្តាសាយ គឺជា​មធ្យោបាយ​ដ៏​សំខាន់​មួយ ដែល​ពួក​គេ​អាច​ជួយ​ប្រជាជាតិ​នេះ​ឱ្យ​ឆ្លង​ផុត​រដូវ​ស្លឹកឈើ​ជ្រុះ​នេះ​»​ ​។

លើស​ពី​នេះ​ទៀត ការ​ឃ្លាតឆ្ងាយ​ពី​សង្គម​នឹង​នៅ​តែ​មាន​សារសំខាន់​។ លោក Redfield បាន​និយាយ​ថា ៖ «​ការ​រក្សា​គម្លាត​សង្គម ដែល​យើង​បាន​អនុវត្ត គឺ​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​កាន់តែ​ល្អ​ឥត​ខ្ចោះ ពីព្រោះ​យើង​ត្រូវការ​វា​ធ្វើ​ជា​អ្នក​ការពារ​យើង​ពី​ការ​ឆ្លង ទាំង​នៅ​ខែតុលា វិច្ឆិកា ឬ​ក៏ ខែធ្នូ​»៕ ដក​ស្រង់​​ចេញ​ពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ