ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CDC នឹង​នៅ​តែ​ធ្វើការ​ជាមួយ WHO ទោះ​បីជា​លោក​ត្រាំ មិន​គាំទ្រ​ក៏​ដោយ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ តាម​ប្រភព​ព័ត៌មាន CNN នាយក​មជ្ឈមណ្ឌល​ប្រឆាំង​ជំងឺឆ្លង​របស់​អា​មេ​រិ​ក (CDC) បាន​និយាយ​ថា ទីភ្នាក់ងារ​នេះ បន្ត​មាន​កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អង្គការ​សុខ​ភាព​ពិភពលោក (WHO)…

សហរដ្ឋអាមេរិក ៖ តាម​ប្រភព​ព័ត៌មាន CNN នាយក​មជ្ឈមណ្ឌល​ប្រឆាំង​ជំងឺឆ្លង​របស់​អា​មេ​រិ​ក (CDC) បាន​និយាយ​ថា ទីភ្នាក់ងារ​នេះ បន្ត​មាន​កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អង្គការ​សុខ​ភាព​ពិភពលោក (WHO) ទោះបីជា​មានការ​ប្រកាស​ថ្មី​ៗ​ពី​ប្រធានាធិបតី Donald Trump ថា ចង់​បញ្ចប់​ទំនាក់ទំនង​ជាមួយនឹង​អង្គការ​នេះ​ក៏​ដោយ​។

វេជ្ជបណ្ឌិត Robert Redfield បាន​និយាយ​ក្នុងអំឡុងពេល​នៃ​ការ​បើក​ប្រជុំ​ស្តី​ពី​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ដែល​ថា CDC បាន​និង​កំពុងធ្វើការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​។

លោក​បាន​មាន​ប្រសាសន៍​ថា ៖ «​ជា​អកុសល យើង​មានការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​អេ​បូ​ឡា​ថ្មី​មួយ​នៅ​ភាគ​ខាងលិច​នៃ​សាធារណរដ្ឋ Congo ហើយ​យើង​បាន​ចូលរួម​ជាមួយ​អង្គការ​សុខភាព​ពិភព​លោក និង​ក្រសួងសុខាភិបាល ដើម្បី​ចាប់ផ្តើម​ទប់ទល់​នឹង នឹង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​អេ​បូ​ឡា​ថ្មី​នេះ»។

លោក Redfield បន្ថែម​ថា ៖ «​ខ្ញុំ​មាន​ទំនុកចិត្ត​ថា ភាព​ជា​ដៃគូ​សុខភាព​សាធារណៈ ដែល​យើង​មាន ទោះបីជា​វា​អាច​ត្រូវ​បាន​កែប្រែ​តាម​របៀប​នយោបាយ​ក៏​ដោយ ខ្ញុំ​មិន​គិត​ថា វា​នឹង​ត្រូវ​ផ្លាស់​ប្តូរ​ទាក់ទង​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​សុខភាព​សាធារណៈ​របស់​យើង​ទេ​»៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ