ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើកដៃ​សំពះអំណរគុណ​លោកស្នងការ​រង​ជួយ​​ចេញ​​ជំនួសលើការផាកពិន័យ​​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​ក្តី​រំភើប​ចំពោះ​ការ​សន្តោស​ប្រណី​នេះ ពលរដ្ឋ​ទាំង​២​នាក់​ក៏បាន​លើកដៃ​សំពះ​និង​សូម​ថ្លែងអំណរគុណ​លោកស្នងការ​រង​ ដែល​លោក​មានការ​អាណិតអាសូរ និង​ជួយ​ចេញ​ប្រាក់​ជំនួស​ពួក​គាត់​សម្រាប់​ការ​ផាក​ពិន័យ​នេះ ។ សូមរំលឹកថា ពលរដ្ឋ​ក្រីក្រ​២​នាក់​ជិះម៉ូតូ​ពី​ខេត្ត​ចូល​មក​រាជធានី​ភ្នំពេញ ដោយសារ​មិនមាន​ពាក់មួក​សុវត្ថិ​ភាព​ក៏​ត្រូវ​នគរបាល​ខណ្ឌ​ច្បារអំពៅ​…

រាជធានី​ភ្នំពេញ ៖ ដោយ​ក្តី​រំភើប​ចំពោះ​ការ​សន្តោស​ប្រណី​នេះ ពលរដ្ឋ​ទាំង​២​នាក់​ក៏បាន​លើកដៃ​សំពះ​និង​សូម​ថ្លែងអំណរគុណ​លោកស្នងការ​រង​ ដែល​លោក​មានការ​អាណិតអាសូរ និង​ជួយ​ចេញ​ប្រាក់​ជំនួស​ពួក​គាត់​សម្រាប់​ការ​ផាក​ពិន័យ​នេះ ។

សូមរំលឹកថា ពលរដ្ឋ​ក្រីក្រ​២​នាក់​ជិះម៉ូតូ​ពី​ខេត្ត​ចូល​មក​រាជធានី​ភ្នំពេញ ដោយសារ​មិនមាន​ពាក់មួក​សុវត្ថិ​ភាព​ក៏​ត្រូវ​នគរបាល​ខណ្ឌ​ច្បារអំពៅ​ ចាប់​ផាកពិន័យ​៦​ម៉ឺន​រៀល ប៉ុន្តែ​អ្នក​ទាំង២​នាក់​មាន​តែ​៦​ពាន់​រៀល​គត់​នៅ​នឹង​ខ្លួន ។ ការ​ចាប់​ផាកពិន័យ​នេះ គឺ​កាលពី​យប់​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២០ នៅ​មុខ​ស្ថានីយ​ប្រេង​តូ​
តា​ល់ផ្លូវជាតិ​លេខ​១ ភូមិ​ដើម​អំពិល សង្កាត់​ច្បារ​អំពៅ​ទី​១ នៅ​ក្នុង​ការ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ច​រាចរណ៍​​ផ្លូវ​គោក ។

ដោយ​ក្តី​អាណិត និង​ការ​យោគយល់​ចំពោះស្ថានភាព​ជាក់ស្តែង ព្រោះ​ពួក​គាត់​មាន​ប្រាក់​តែ​៦.០០០​រៀល​នោះ ឧត្តមសេនីយ៍ទោ បេង ដា​ណា​រ៉ា ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​ប្រាក់​ផ្ទាល់ខ្លួន​ចំនួន​៦០.០០០​រៀលជំនួស ។ សម្រាប់​ការ​ផាកពិន័យ​ពី​ការ​មិន​ពាក់មួក​សុវត្ថិភាព​នេះ ។ លោកស្នងការ​រង ក៏​បាន​ណែនាំ​ពួក​គាត់​ឲ្យ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា ក្នុង​គោលបំណង​ការពារ​អាយុជីវិត ទ្រព្យ​សម្បត្តិ​របស់​ខ្លួន និង​អ្នក​ដទៃ ។