ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WHO កំពុង​ព្រួយបារម្ភ​ពី​ករណី​កូ​វី​ដ​១៩ នៅ​ហៃ​ទី យ៉ាង​ខ្លាំង

3 ឆ្នាំ មុន

ហៃ​ទី ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​វិវត្តន៍​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ នៅ​ប្រទេស​ហៃ​ទី​។…

ហៃ​ទី ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​វិវត្តន៍​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ នៅ​ប្រទេស​ហៃ​ទី​។

យោង​តាម​របាយការណ៍​ចុង​ក្រោយ​របស់​ក្រសួងសុខាភិបាល​ហៃ​ទី នៅ​ថ្ងៃ​ទី​១ ខែមិថុនា បានឱ្យ​ដឹង​ថា ប្រទេស​ហៃ​ទី បាន​រាយការណ៍​ពី​ករណី​ឆ្លង​នៃ​ជំងឺ​កូ​វី​ដ​១៩ យ៉ាងតិច ២,៥០៧​ករណី ហើយ​​យ៉ាង​ហោច​ណាស់​មាន​អ្នក​បាត់បង់​ជីវិត​ចំនួន ៤៨​នាក់​។

លោក Michael Ryan នាយក​ប្រតិបត្តិ​ផ្នែក​សុខភាព​បន្ទាន់ របស់​អង្គការ​សុខភាព​ពិភពលោក បាន​និយាយ​នៅ​ក្នុង​សន្និសីទកាសែត​មួយ​ថា​៖ «​យើង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ប្រទេស​ហៃ​ទី នា​ពេល​បច្ចុប្បន្ន​នេះ ដោយសារ​តែ​ស្ថានភាព​ផុយ​ស្រួយ​ខុស​ពី​ប្រទេស​ដទៃ និង ការ​កើត​មាន​ជំងឺ​នេះ​លើ​ចំណោម​ប្រជាជន​ដែល​ងាយ​នឹង​រង​គ្រោះ​ខ្លាំង​»​។

ជាមួយ​គ្នា​នេះ​ដែរ លោក​ក៏​បាន​បន្ត​ថា​៖ «​ការ​ឆ្លង​នៅ​ក្នុង​សហគមន៍​បាន​ក្លាយទៅជា​អ្វី​ដែល​យើង​គ្រប់​គ្នា​បានឃើញ​ច្រើន​រួច​មក​ហើយ នៅ​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត ហើយ​វា​ក៏​ច្បាស់​ដែរ​ថា នៅ​ពេល​ដែល​វា​បាន​កើត​មាន​ហើយ គឺ​យើង​ពិបាក​នឹង​រក​ឬ​ស​គល់​របស់​វា​ណាស់​»៕ ដកស្រង់​ចេញ​ពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ