ហើមអញ្ចាញធ្មេញមែនទេ? មិនពិបាកដោះស្រាយឡើយ! ខាងក្រោមវេបសាយសុខភាពយើងនឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិដោះស្រាយបញ្ហាហើមអញ្ចាញឆាប់រហ័ស ៖

១. ទឹកក្រូចឆ្មារ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ ១ ផ្លែក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ។ កូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយនេះម្ដងបន្តិចៗរហូតដល់អស់។ អ្នកលាងសម្អាតមាត់ចេញជាមួយទឹកធម្មតានៅរយៈពេលពី ២ ទៅ ៣ នាទីក្រោយ។ អនុវត្តឱ្យបានម្ដង ឬ ២ ដងក្នុងមួយថ្ងៃ។

២. ទឹកអំបិល
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិល ១ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ។ កូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយនេះសម្រាប់រយៈពេលប៉ុន្មានវិនាទី។ អនុវត្តឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។

៣. ប្រទាលកន្ទុយក្រពើ
ប្រើម្រាមដៃដុសធ្មេញនិងអញ្ចាញជាមួយជែលប្រទាលកន្ទុយក្រពើ។ អនុវត្តឱ្យបានពី ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ។ ឬក៏អ្នកអាចខ្ពុរមាត់ជាមួយទឹកប្រទាលកន្ទុយក្រពើស្រស់ឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។
៤. ល្បាយអំបិលលាយខ្ញី
កិនច្របាច់ខ្ញីឱ្យម៉ដ្ឋដើម្បីពូតយកទឹក។ បន្ថែមអំបិលមួយចិបចូលក្នុងទឹកខ្ញី ១ ស្លាបព្រាកាហ្វេ។ កូរឱ្យក្លាយជាល្បាយខាប់ៗ រួចសឹមលាបម៉ាស្សាលើអញ្ចាញធ្មេញដែលហើម។ អនុវត្តឱ្យបាន ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។
៥. ម្សៅ Baking soda
លាយម្សៅ baking soda ជាមួយទឹករហូតដល់ក្លាយជាល្បាយខាប់ៗ។ ប្រើចុងម្រាមដៃលាបល្បាយលើអញ្ចាញដែលហើម ហើយម៉ាស្សាថ្នមៗ។ ចុងក្រោយខ្ពុរសម្អាតមាត់ចេញជាមួយទឹកធម្មតាជាការស្រេច៕ ប្រភព ៖ Health.com.kh
ចែករំលែកព័តមាននេះ