ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើងហោះហើរ​ចេញ​-​ចូល​កម្ពុជា​ហក់​ឡើង​វិញ​ជា​ធ​ម្យ​ម ៥ជើង​ក្នុង​មួយ​ថ្ងៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រោយ​ពី​ស្ថានភាព​កូ​វី​ដ​-១៩​នៅ​កម្ពុជា​ហាក់​មាន​ភាព​ធូរស្បើយ ក៏​ដូច​ជា​សកលលោក​ជា​រួម​នោះ គេ​សង្កេត​ឃើញ​ថា​ជើងហោះហើរ​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ​ចូល​មក​កម្ពុជា​ហាក់​មាន​កំណើន​ឡើង​វិញ​ក្នុង​រយៈពេល ២ ឬ​៣​ថ្ងៃ​ចុង​ក្រោយ ដោយ​ក្នុង​មួយ​ថ្ងៃ​មានការ​ហោះ​ចូល​មក​កម្ពុជា​យ៉ាង​ហោច​ណាស់​ក៏​មាន ៥ ជើង​ដែរ ដែល​កាល​អំឡុង​ខែមីនា…

រាជធានី​ភ្នំពេញ​៖ ក្រោយ​ពី​ស្ថានភាព​កូ​វី​ដ​-១៩​នៅ​កម្ពុជា​ហាក់​មាន​ភាព​ធូរស្បើយ ក៏​ដូច​ជា​សកលលោក​ជា​រួម​នោះ គេ​សង្កេត​ឃើញ​ថា​ជើងហោះហើរ​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ​ចូល​មក​កម្ពុជា​ហាក់​មាន​កំណើន​ឡើង​វិញ​ក្នុង​រយៈពេល ២ ឬ​៣​ថ្ងៃ​ចុង​ក្រោយ ដោយ​ក្នុង​មួយ​ថ្ងៃ​មានការ​ហោះ​ចូល​មក​កម្ពុជា​យ៉ាង​ហោច​ណាស់​ក៏​មាន ៥ ជើង​ដែរ ដែល​កាល​អំឡុង​ខែមីនា ដល់​ខែឧសភា​កន្លង​មក​គឺ​ថ្ងៃ​ខ្លះ​គ្មាន​ហោះហើរ​តែ​ម្តង ។

លោក ស៊ី​ន ចាន់​សិរី​វត្ថា អ្នកនាំពាក្យ​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល បាន​ប្រាប់​សារព័ត៌មាន​កោះសន្តិភាព​នៅ​ថ្ងៃ​ទី ០៣ មិថុនា​នេះ​ថា «​ជើង​ហោះ​បច្ចុប្បន្ន​មានការ​កើនឡើង​នៃ​ជើងហោះហើរ ដោយ​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​អាច​បាន ៥​ជើង ថ្ងៃ​ខ្លះ​អាច​លោត​ដល់​៦​ទៅ​៧​ជើង​» ។

យ៉ាងណាមិញ​ក្នុង​ន័យ​ទប់ស្កាត់​នូវ​ការ​ឆ្លង​និង​ការ​នាំ​ចូល​នូវ​ករណី​កូ​វី​ដ​-១៩​មក​ក្នុង​ប្រទេស​កម្ពុជា​នោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​ក្រសួងសុខាភិបាល​ជា​សេនាធិការ​នោះ បាន​និង​កំពុងធ្វើការ​យ៉ាង​ដុតដៃដុតជើង​ជាមួយ​អាកាសយានដ្ឋាន​នានា ក្នុង​ការ​វ៉ា​ស់កំ​ដៅ ក៏​ដូច​ជា​ការ​ដាក់​គម្លាត​សុវត្ថិភាព​ជូន​ភ្ញៀវ​មក​ពី​បរទេស​ចូល​កម្ពុជា ជា​ពិសេស​ការ​តម្រូវ​ឲ្យ​ភ្ញៀវ​បរទេស​ចូល​កម្ពុជា​ត្រូវ​មាន​លិខិតបញ្ជាក់​សុខភាព​ថា​គ្មាន​កូ​វី​ដ​១៩​ជាដើម ។

ជុំវិញ​បញ្ហា​នៃ​ការ​មក​ដល់​នៃ​ជើងហោះហើរ​មក​កាន់​កម្ពុជា​នេះ​ផង​ដែរ ក្រសួងសុខាភិបាល​ត្រៀម​វិទ្យាល័យ ហ៊ុន សែន ជម្ពូ​វ័ន ដាក់​អ្នកដំណើរ​ពី​ចិន និង​កូរ៉េ ត្រឡប់​ម​កម្ពុជា​ចំនួន​៦​ជើងហោះហើរ ដើម្បី​ពិនិត្យ​សុខភាព ។ នេះ​បើ​តាម​ប្រសាសន៍​លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ដែល​ត្រូវ​បាន​សារព័ត៌មាន​ក្នុងស្រុក​ស្រង់​សម្តី នៅ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២០ នេះ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា​អ្នកដំណើរ​មក​ពី​ក្រៅប្រទេសត្រឡប់​ចូល​មក​កម្ពុជា មាន​ចំនួន​៦​ជើងហោះហើរ ពី​កូរ៉េ និង​ចិន តាម​អាកាស​ដ្ឋា​ន​អន្ដរជាតិ​ភ្នំពេញ​។

ចំពោះ​ចំនួន​ភ្ញៀវ​ត្រឡប់​មក​ពី​ចិន​និង​កូរ៉េ​នេះ​ត្រូវ​បាន​លោកស្រី​បាន​ឲ្យ​ដឹង​ថា មន្ដ្រី​ក្រុមការងារ​អន្ដរក្រសួង បាន​ធ្វើ​ការងារ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ទៅ​ពិនិត្យ​ទីតាំង​វិទ្យាល័យ ហ៊ុន សែន ជម្ពូ​វ័ន កាលពី​ម្សិលមិញ​រួច​ហើយ ដើម្បី​ត្រៀម​រៀបចំ​ទទួល​អ្នកដំណើរ​មក​ពី​បណ្ដា​ប្រទេស​នានា ក្នុង​នោះ ក៏​មាន​ពលករ​ខ្មែរ​ធ្វើការ​នៅ​កូរ៉េ​ផង​ដែរ​ក្នុង​ចំណោម​៦ ជើងហោះហើរ​នៅ​ថ្ងៃនេះ​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ