ប្រយ័ត្ន​! ក្រៅពី​ញ៊ាំ​ប្រៃជំងឺលើស ឈាម​ក៏​អាច​មក​ពី​ទម្លាប់​ទាំងនេះ​ដែរ


បញ្ហា​គួរ​ឱ្យ​ព្រួយបារម្ភ​បំផុត​នៃ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ គឺ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ប្រឈម​មុខ​នឹង​ជំងឺ​សាហាវ​ៗ​ជា​ច្រើន រួម​ទាំង​ជំងឺ​ស​សៃ​ឈាម​បេះដូង ខ្សោយតម្រងនោម ដាច់​ស​សៃ​ឈាម​ខួរក្បាល និង​គាំងបេះដូង​។ ហើយ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​នេះ​អាច​បណ្ដាល​មក​ពី​កត្តា​ផ្សេង​ៗ​រួម​បញ្ចូល​ទាំង​របប​អាហារ​និង​របៀប​រស់នៅ​ប្រចាំ​ថ្ងៃ​។

ទោះជា​យ៉ាងណា​ទម្លាប់​ទូទៅ​មួយ​ចំនួន​ក៏​បង្កើន​ហានិភ័យ​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម​ផង​ដែរ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ទម្លាប់​ដែល​អ្នក​គួរ​ជៀសវាង ឬ​បញ្ឈប់​ភ្លាម​ដើម្បី​ទប់ស្កាត់​ដោះស្រាយ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ឬ​លើស​សម្ពាធ​ឈាម ៖

Sugar

១. ទទួលទាន​ស្ករ​ច្រើន​ពេក

ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ដឹង​ថា​ការ​ទទួលទាន​ប្រៃ​ច្រើន​អាច​បង្ក​បញ្ហា​លើ​សម្ពាធ​ឈាម​។ ប៉ុន្តែ​ថា​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ស្ករ​ក៏​អាច​ជះ​ឥទ្ធិពល​គួរ​ឱ្យ​បារម្ភ​ចំពោះ​សម្ពាធ​ឈាម​ដែរ? ការ​ទទួលទាន​ស្ករ​លើស​កម្រិត​អាច​បណ្ដាល​ឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ដោយ​មូលហេតុ​ពីរ​។ ទី​មួយ​វា​ធ្វើ​ឱ្យ​អ្នក​ធាត់​លើស​ទម្ងន់​។ ហើយ​មូលហេតុ​ល​ទី​ពីរ​នោះ គឺ​វា​បង្ក​ការ​រលាក​ក្នុង​រាង​កាយ​។

២. ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន

ឥទ្ធិពល​នៃ​ថ្នាំ​មួយ​ចំនួន​ដែល​អ្នក​ទទួលទាន​អាច​ជា​មូលហេតុ​ពីក្រោយ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ ឧទាហរណ៍​ថ្នាំ​ប្រឆាំង​ជំងឺ​ធ្លាក់​ទឹកចិត្ត ថ្នាំ​ពន្យារកំណើត និង​ពពួក​ថ្នាំ NSAIDs ជាដើម​។ ថ្នាំ​រុក្ខជាតិ​មួយ​ចំនួន​ក៏​អាច​បណ្ដាល​ឱ្យ​សម្ពាធ​ឈាម​របស់​អ្នក​ឡើង​ខ្ពស់​ផង​ដែរ ចូរ​ប្រយ័ត្ន​។

៣. គេង​មិន​បាន​គ្រប់គ្រាន់

យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​នៃ​វិទ្យាស្ថាន​សុខភាព​ជាតិ​របស់​សហរដ្ឋអាមេរិក NCBI បានឱ្យ​ដឹង​ថា ប្រមាណ​ជា ៩០ ភាគរយ​នៃ​អ្នក​ដែល​គេង​មិន​គ្រប់ ឬ​មាន​ជំងឺ​គេង​មិន​លក់​នឹង​អាច​ជួប​ប្រទះ​នូវ​បញ្ហា​សុខភាព​គួរ​អោយ​បារម្ភ​ជា​ច្រើន រួម​ទាំង​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ ដើម្បី​ជា​ការ​ប្រសើរ​គួរ​គេង​ឱ្យ​បាន​ពី ៧ ទៅ ៩ ម៉ោង​ក្នុង​មួយ​យប់​។

៤. ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ពេក

ការ​ទទួលទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម ២ កែវ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​បុរស និង ១ កែវ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​នារី​ពិតជា​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​របស់​អ្នក​បាន ក៏​ប៉ុន្តែ​ការ​ទទួលទាន​ច្រើន​លើស​វិញ​នឹង​បង្ក​ទៅ​ជា​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​គួរ​ឱ្យ​ព្រួយបារម្ភ​។ ជៀសវាង​ការ​ទទួលទាន​គ្រឿង​ស្រវឹង ប្រសិនបើ​អ្នកមាន​ជំងឺលើសឈាម ឬ​កាត់​បន្ថយ​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​លើស​ប្រសិនបើ​អ្នក​ចង់​ជៀស​ផុត​ពី​បញ្ហា​សុខភាព​នេះ​។

៥. ស្ត្រេ​ស

ធ្លាប់​ដឹង​ទេ​ថា​ស្ត្រេ​ស ឬ​ភាព​តានតឹង​ក្នុង​អារម្មណ៍​ខ្លាំង​ជា​ប្រចាំ​ក៏​អាច​បណ្ដាល​ឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ផង​ដែរ? ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ ចូរ​ព្យាយាម​គ្រប់គ្រង ឬ​កាត់​បន្ថយ​ភាព​ស្ត្រេ​ស​របស់​អ្នក​៕ ប្រភព ៖ Health.com.kh

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ