បះបោរ​នៅ​មាត់ទ្វារ​សេត​វិមាន បន្ទាប់​ពី​ការ​បាត់​បង់​ជីវិត​បុរស​​ស្បែក​ខ្មៅ​ដោយ​ស្នាដៃ​​ប៉ូលិស​


សហរដ្ឋអាមេរិក ៖ ពេញ​មួយ​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ បណ្ដា​ភ្នាក់ងារ​សម្ងាត់​អា​មេ​រិ​ក បាន​ប្រឈម​មុខ​ជា​មួយ​បណ្ដា​​ក្រុម​បាតុករ ដែល​ពោរពេញ​ដោយ​កំហឹង នៅ​ក្បែរ​និវេសនដ្ឋាន​របស់​ប្រធានា​ធិបតី​​លោក​ ដូ​ណា​ល់ ​ត្រាំ ​ក្នុង​សេត​វិមាន ខណៈ​បម្រាម​គោ​ចរណ៍​ត្រូវ​បាន​ដាក់ ក្នុង​ទីក្រុង​អា​មេ​រិ​ក​យ៉ាងតិច​១៤០​។

បាតុកម្ម​ទាំងឡាយ​បាន​ក្លាយទៅជា​រលក​នៃ​ការ​បះបោរ​ក្នុង​កម្រិត​ជាតិ ។ ១​ស​ប្ដា​ហ៍​ក្រោយ​ការ​​បាត់​បង់​ជីវិត​​​របស់​បុរស​ស្បែក​ខ្មៅ​ម្នាក់ លោក​ GEORGE FLOYD​ ពេល​ប៉ូលិស​ចាប់ខ្លួន​គេ នៅ​ក្រុង​មីន​នី​ប៉ូ​លី​ស បាតុកម្ម​នានា​បាន​ផ្ទុះ​យ៉ាង​ខ្លាំង​ទាមទារ បញ្ឈប់​អំពើ​សាហាវព្រៃផ្សៃ​របស់​ប៉ូលិស ហើយ​បាន​ប្រែ​ក្លាយទៅជា​ចលនា​ហិង្សា និង​ការ​ប្លន់​យក​ឥ​វ៉ា​ន់​តាម​ហាង​ទំនិញ​នានា នៅ​ពាសពេញ​សហរដ្ឋអាមេរិក ។

ចាប់តាំងពី​ថ្ងៃ​ទី​២៧ ខែ​​ឧសភា​ មក​ បាតុកម្ម ផ្ទុះ​ឡើង​ក្នុង​ទីក្រុង​អា​មេ​រិ​ក​ជិត​១៤០ ចាប់តាំងពី​ក្រុង​​ស៊ី​ថ​ល់ រហូត​មក​​ដល់​ក្រុង​ម៉ៃ​អា​មី និង​ចាប់ពី​ក្រុង​បូ​ស្តុ​ន រហូត​​ដល់​ក្រុង​ឡូ​ស​អេ​ចឺ​ឡេ​ស​។ បាតុកម្ម​ទាំងនេះ​ជា​រឿយ​ៗ​ប្រែ​ក្លាយជា​ការ​បះបោរ​ហិង្សា និង​ការ​បំផ្លិចបំផ្លាញ ​ព្រមទាំង​ការ​ប្លន់​នា​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​។

កង​ឆ្មាំ​ជាតិ ​និង​កង​ទាហាន​បំរុង​សម្រាប់​ការពារ​ដែនដី ត្រូវ​បាន​កេណ្ឌ​ប្រមូល​ក្នុង​រដ្ឋ​ចំនួន​១៥ ដើម្បី​ជួយ​ដល់​កងកម្លាំង​ប៉ូលិស​និង​ការពារ​បណ្ដា​អ្នក​ពន្លត់​អគ្គិភ័យ តែ​នៅ​មិន​អាច​ទប់​អំពើ​ហិង្សា​និង​ការ​បះបោរ​បំផ្លិចបំផ្លាញ​។

ចេញពី​ក្រុង​មីន​នី​ប៉ូ​លី​ស ដែល​នៅ​ទីនោះ​មានការ​ដុត​បំផ្លាញ​ និង​ការ​ប្លន់​យក​ឥ​វ៉ា​ន់​តាម​ហាង​នានា ចាប់តាំងពី​ថ្ងៃ​ទី​២៩​ ខែឧសភា​មក ការ​បះបោរ​បាន​រាលដាល​ដល់​មាត់ទ្វារ​សេត​វិមាន ។ កាល​ពី​យប់​ថ្ងៃ​ទី​៣១​ ខែឧសភា ពួក​បាតុករ​បាន​នាំ​គ្នា​ដុត​ព្រះ​វិហារ​សាំង​ច​ន​ ​​ផង​ដែរ​ថា ព្រះ​វិហារ​ប្រធានាធិបតី ស្ថិត​នៅ​ក្បែរ​និវេសនដ្ឋាន​ផ្លូវការ​របស់​ប្រមុខរដ្ឋ​។ ពួក​អ្ន​ក​ពន្លត់ភ្លើង​អាច​គ្រប់គ្រង​បាន​ដោយ​ពន្លត់ភ្លើង​ឆេះ​ព្រះ​វិហារ​នោះ ។ អគារ​ដែល​មាន​ទីស្នាក់ការ​របស់​សហជីព AFL-CIO​ក៏​រង​ការ​ដុត​ដែរ​។

ពី​យប់​ថ្ងៃ​ទី​២៩​ ឧសភា​ មក​បណ្ដា​ភ្នាក់ងារ​សម្ងាត់​ការពារ​ប្រធានាធិបតី រង​ការ​វាយប្រហារ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដោយសារ​ពួក​បាតុករ​ដែល​ប្រមូលផ្ដុំ​គ្នា នៅ​ទីលាន​ LAFAYETTE ទល់មុខ​សេត​វិមាន​។ ជា​ការ​ប្រុង​ប្រយ័ត្ន​លោក​ ដូ​ណា​ល់ ​ត្រាំ ​និង​គ្រួសារ ត្រូវ​បាន​នាំ​ទៅ​កាន់​ជម្រក​ក្រោម​ដី​នៃ​សេត​វិមាន​។ ក្នុង​ការ​ប៉ះទង្គិច​គ្នា​នៅ​មាត់ទ្វារ​សេត​វិមាន ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹក​ភ្លែ​ក បញ្ចេញ​ផ្សែង​ហុយ​ដាស​ជុំវិញ​សេត​វិមាន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ