ម្ចាស់​ចម្ការ​សាវម៉ាវ​ត្អូញត្អែរ​ទិន្នផល​ឆ្នាំ​នេះ​ធ្លាក់​ចុះ​ដោយសារ​អាកាសធាតុ​ក្តៅ ​និង​កូ​វី​ដ​-១៩​លក់​មិន​បាន​ថ្លៃ


ខេត្តកំពង់ចាម​៖ ខណៈ​តម្លៃ​សា​ម៉ា​វ​លក់រាយ​តាម​ដងផ្លូវ​និង​ហាង​មួយ​ចំនូ​ន​នៅ​រាជធានី
ភ្នំពេញ​លក់​បាន​ក្នុង​រង្វង់ ៧០០០ រៀល​ទៅ ៨០០០ រៀល​ក្នុង​មួយ​គីឡូក្រាម​នោះ អ្នក​ដាំ​ដុះផ្ទាល់​បែរជា​ត្អូញត្អែរ​ថា​តម្លៃ​ឆ្នាំ​នេះ​គឺ​មិនល្អ​នោះ​ទេ​ហើយ​ទិន្នផល​ក៏​មិន​បាន​ខ្ពស់​ដែរ​ដោយសារ​តែ​កត្តា​អាកាសធាតុ​ក្តៅ​រាំង​ស្ងួត​អូស​បន្លាយ​ជា​ច្រើន​ខែ​ហើយ​តម្លៃ​ក៏​លក់​មិន​បាន​ថ្លៃ​ដូច​បណ្តា​ឆ្នាំ​មុន​ៗ​ឡើយ ។

ម្ចាស់​ចំការ​មួយ​ចំនួន​នៅ​ទីតាំង​ដី​ទំនាប​មួយ​កន្លែង មាន​ស្រះ​ទឹក​ចេញ​ទាំង​ខួប​ប្រាំង​និង
វស្សា នៅ​ចម្ងាយ​ពី​ភូមិ​តា​អុង ឃុំ​តា​អុង ស្រុក​ចំការលើ ប្រមាណ ២០០០​ម៉ែត្រ គឺជា​តំបន់​ចំការសាវម៉ាវ​ពូជ​ថៃ កំពុង​តែ​ហុច​ផល ។ លោកតា​សុខ សឿ​ន អាយុ​៧០ ឆ្នាំ​រស់នៅ​ភូមិ​តា​អុង មានប្រសាសន៍​ឲ្យ​ដឹង​ថា​ចំការ​របស់​លោក​គឺ​មាន​ដើម​សាវម៉ាវ​ជាង ៣០០​ដើម ដែល​អាច​រក​កម្រៃបាន​ល្អ​សម្រាប់​សេដ្ឋកិច្ច​គ្រួសារ​។ ​តែ​នៅ​ក្នុង​ឆ្នាំ​២០២០ គាត់​បាន​ប្រឈម​មុខ​នឹង​បញ្ហា អាកាសធាតុ​ក្តៅ​ហើយ​រាំងស្ងួត​អូស​បន្លាយ​ជា​ច្រើន​ខែ​ធ្វើ​ឱ្យ​ដំណាំ​របស់​គាត់​ត្រូវ​ជួបនឹង​បញ្ហា​មិន​មាន​ទិន្នផល​ច្រើន ។ ពេល​ដែល​សាវម៉ាវ​ចេញ​ផ្លែ​គាត់​បាន​បូមទឹក​ស្រោច​គល់​ដើម្បី​ឲ្យ​ត្រជាក់​និង​បាញ់​ស្រោច​ដាក់​ស្លឹក​នៅ​តែ​មិន​ស្រស់ញញឹម​នោះ​ទេ គឺ​រាង​ស្លោក​ហើយ​និង​ជ្រុះ​ផ្លែ​ទៀត​ផង​។ ម្ចាស់​ចំការ
បញ្ជាក់ ។

លោកតា​សុខ សឿ​ន ខាងលើ​បាន​បន្ត​ថា​ទិន្នផល​មានការ​ធ្លាក់​ចុះ​ខ្លាំង​ព្រោះ​ក​ក្តា
អាកាសធាតុ ងាក​ទៅ​តម្លៃ​លក់​វិញ​ក៏​ធ្លាក់​ចុះ​ខ្លាំង​ហួស​ថ្លែង គឺ​លោក​លក់​បាន​តែ​១​គីឡូ​ស្មើ ៤.០០០ រៀល​តែ​ប៉ុណ្ណោះ ខណៈ​បណ្តា​ឆ្នាំ​មុន​ៗ​គឺ​លោក​លក់​បាន​ខ្ទង់ ៥៥០០ រៀល ឬ ៦០០០ រៀល​ក្នុង​មួយ​គីឡូក្រាម ។ លោក​បាន​បន្ត​ថា​រាល់ថ្ងៃ​បានកូន​ៗ​នាំ​គ្នា​មក​ជួយ​បេះ​ដើម្បី​ប្រមូលលក់​ឱ្យ​ម៉ូយ​នៅ​ឯ​ផ្សារ​ក្នុងស្រុក​ចំការលើ​។ ម្យ៉ាងវិញទៀត​ពេល​ដែល​យើង​រង​គ្រោះ​ដោយជំងឺ​កូ​វី​ដ ១៩ បាន​ធ្វើ​ឲ្យ​ចំន​ការ​របស់​លោក​ដែល​ធ្លាប់តែ​មាន​ភ្ញៀវ​មក​ចំនួន​ច្រើន​មក​ដើរ​លេងនិង​ទិញ​សា​ម៉ា​វ​ដល់​ចំការ​ប្រែជា​មាន​សភាព​ស្ងាត់ជ្រងុំ ។

ម្ចាស់​ចំការ​ខាងលើ​បាន​បន្ត​ថា ទើបតែ​ស្ងប់ស្ងាត់​រឿង​អ្នកជំងឺ​កើត​កូ​វី​ដ​-១៩​ទទួល​បាន
ការ​ព្យាបាល​ជា​សះស្បើយ​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​ខែឧសភា ២០២០ ក៏​មាន​អ្នក​នៅ​ភ្នំពេញ មកលេង​ឪពុក​ម្ដាយ​នៅ​ស្រុក​កំណើត​ស្រុក​ចំការលើ​នោះ បាន​នាំ​ប្រពន្ធ​កូន​មក​ទិញ​សាវម៉ាវរបស់​គាត់​ជា​ច្រើន​គីឡូ​ដើម្បី​យក​ទៅ​ចែកចាយ​សមា ជិ​ក​ក្រុម​គ្រួសារ​ហូប​ព្រោះ តែ​មាន​រស ជាតិ​ឆ្ងាញ់​គាត់​មិន​បាន​ប្រើ​ជីគីមី​នោះ​ទេ គឺ​ប្រើ​តែ​ផេះ​លាយ​ជាមួយ​ទឹក​បាញ់​ស្រោច​លើដើម​សាវម៉ាវ​តែ​ប៉ុណ្ណោះ​។

លោកតា​សុខ សឿ​ន បាន​បន្ត​ថា «​កាលពី​ឆ្នាំ​កន្លង​ទៅ​ពេល​មិន​ទាន់​មាន​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ ឲ្យ​តែ​ដល់​រដូវ​ប្រមូល​ផល​ម្ដង​ៗ​គឺ​ខ្ញុំ​មាន​ភ្ញៀវ​មក​ទិញ​ដល់​ចំការ​និង​អាច​លក់​បាន​រហូត​ដល់​ជាង​១​លាន​រៀល​ក្នុង​មួយ​ថ្ងៃ​។ ដែល​ប្រាក់​ចំណូល​នេះ​បាន​ធ្វើ​ឱ្យ​សមាជិក​ក្រុម​គ្រួសារ​របស់​គាត់ មាន​ជីវភាព​ប្រសើរ​មួយ​កម្រិត ។ តែ​ក្រោយ​ពី​មាន​បញ្ហា​កូ​វី​ដ ១៩ មក កម្រៃ​បាន​ធ្លាក់​ចុះ​ជិត ៥០ ភាគរយ ដោយសារ​តែ​កូ​វី​ដ​១៩ អត់​មាន​ភ្ញៀវ​ច្រើន ហើយ​តម្លៃ​ក៏​ថោក​ជាង​មុន ហើយ​ទិន្នផល​ក៏​ធ្លាក់​ចុះ »​។ លោក​បាន​បន្ត​ថា ក្រៅពី ដាំ​សាវម៉ាវ ដី​ដែល​ទំនេរ​គាត់​ដាំ​ល្ហុង មង្ឃុត ក្រូចឆ្មារ រួម​នឹង​ទុរេន​ខ្លះ​។

សូម​បញ្ជាក់​ថា​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ​ការ​ប្រមូល​ផល​លក់​សាវម៉ាវ​ក្នុង​មួយ​ថ្ងៃ​បាន
តែ ៤០ ទៅ​៥០ ម៉ឺន​រៀល​គឺ​មានការ​ថមថយ​ចុះ​ប្រមាណ​ជា​ពាក់កណ្ដាល ។ នៅ​ចំការ របស់ គាត់​មិន​ទាន់​មាន​ភ្លើងអគ្គិសនី​ចូល​មក​ដល់​នោះ​ទេ​គាត់​និង​លេង​លោក​នៅ ពេល​ណា មួយ​រៀបចំ​ត​បណ្ដាញ​ភ្លើង​មក​ប្រើប្រាស់​នៅ​ក្នុង​ចំការ​ដើម្បី​ងាយស្រួល​បូមទឹក​ស្រោច​ដំណាំ​និង​ប្រើប្រាស់​នៅ ក្នុង​ក្រុម​គ្រួសារ​។

ចំពោះ​ចម្ការ​អ្នក​ដទៃ​ទៀត​ដែល​នៅ​ឆ្ងាយ​ពី​កន្លែង​របស់​គាត់​ដែល​មិន​មាន​ប្រភព​ទឹក គឺ​គេ​បាន​ជីក​អណ្ដូងស្នប់​សម្រាប់​ស្រោចស្រព​ដំណាំ​។

លោក កា​សម សូ​ណា​វណ្ណ អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត
កំពង់ចាម​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី ៣១ ខែឧសភា​ថា នៅ​ក្នុង​ខេត្តកំពង់ចាម ដី​ដាំ​សាវម៉ាវ​មាន នៅ​ស្រុក​ចំការលើ​និង​ស្រុក​ស្ទឹង​ត្រង់ សរុប​ចំនួន ៣៥០​ហិ​កតា សម្រាប់
តម្រូវការ​នៅ​ក្នុងស្រុក​មិន​មានការ​នាំ​ចេញ​នោះ​ទេ​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ