ភាព​ល្បីល្បាញ​ខ្សែភាពយន្ត​ខ្មែរ​អំឡុង​មុន​ឆ្នាំ​១៩៧៥


ភាពយន្ត​ខ្មែរ​ជាង​៣០​រឿង បាន​ដាក់​បញ្ចាំង​ក្នុង​រោងកុន​ថៃ​មុន និង​ក្រោយ​ឆ្នាំ​១៩៧៥ ជា​ពិសេស​នៅ​ក្នុង​ទីក្រុង​បាងកក ។ ខ្សែភាពយន្ត​ទាំងនោះ​ហើយ​ដែល​ថៃ​បាន​ទុកជា​មរតក​គំរូ ក្នុង​ការ​អភិ​វឌ្ឍ​វិស័យ​ភាពយន្ត​របស់​គេ ឱ្យ​រីក​ចម្រើន​ខ្លាំង​ជាង​យើង​ទៅ​ទៀត បើ​ធៀប​មក​បច្ចុប្បន្ន​នេះ ។ នេះ​បើ​តាម​ការ​សន្និដ្ឋាន​របស់​«​ក្រុមព្រះ​សុរិយា​» ដែល​ជា​ក្រុម​ស្រាវជ្រាវ​ភាពយន្ត និង​សិល្បៈ​ចម្រៀង ចាស់​ៗ ។

«​ក្រុមព្រះ​សុរិយា​» បាន​ពណ៌នា​ថា​ក្នុង​ចំណោម​ភាពយន្ត​ជាង​៣០​រឿង​នោះ រឿង​បែប​បុរាណ​ត្រូវ​បាន​ថៃ​កែខៃ​ច្នៃប្រឌិត​យក​មក​ថត​ឡើង​វិញ ព្រមទាំង​ទទួល​បាន​ភាព​ល្បីល្បាញ​នៅ​អាស៊ី​អាគ្នេយ៍​យើង ជា​ពិសេស​បែរជា​ត្រឡប់​មក​ល្បី​សម្បើម​ដៃ​ក្នុងស្រុក​ខ្មែរ​យើង​ទៅ​វិញ ។

ចំពោះ​ឥទ្ធិពល​នៃ​ភាពយន្ត​ខ្មែរ និង​ថៃ​នា​សព្វ​ថ្ងៃនេះ មិនបាច់​ប្រាប់​ទេ ទស្សនិកជន​ប្រាកដជា​ដឹង​ច្បាស់​ហើយ​ថា មួយ​ណា​មាន​ឥទ្ធិពល​ទៅ​លើ​មួយ​ណា ។ សូម​បង្ហាញ​ចំណងជើង​ភាពយន្ត​ខ្មែរ​ដែល​ល្បីល្បាញ​នៅ​ថៃ មុន និង​ក្រោយ​ឆ្នាំ​១៩៧៥ ដូច​តទៅ​៖

១- នាងនាគ​ត្រាច់ចរ
២- កាកី
៣- ស្តេច​ដំរី​ស
៤- ចម្ប៉ា​ថោ​ង
៥- ពស់​កេងកង
៦- បញ្ចពណ៌​ទេវី
៧- ១​ម៉ឺន​អាល័យ
៨- នាង​សក់​ក្រអូប
៩- ខ្យងស័ង្ខ

១០-​កែវ​ណា​ម៉ា
១១-​ភោគ​កុមារ
១២-​ធីតា​ឃ្លោក​ទិព្វ
១៣-​បំណុល​ឈាម​ឪពុក
១៤-​បុប្ផា​អង្គរ
១៥-​ក្រមុំ​ចូល​ម្លប់
១៦-​រតនា​វង្ស
១៧-​ពិជ័យ​វង្សា
១៨-​ព្រះ​នាង​ពិម្ពារ​សរជាតិ

១៩- ផ្តិលមាស
២០- ឆ្នាំ​អូន​១៦
២១- ធីតា​សក់​ពស់
២២- ថាវ​រី​មាសបង
២៣- ទិព្វ​សុ​ដា​ចន្ទ
២៤- ចន្ទ​គ្រឹះ​ហ្វា
២៥- សុវណ្ណ​ហង្ស
២៦- សុវណ្ណ​តែ​ន​អន
២៧-​ក្រពើ​លោក​នេន

២៨- ឆ្អឹង​ឪពុក
២៩- ឆន្ទ​មឿង
៣០- នាង​ពៅ​ឈូកស
៣១- វិល​វិញ​ណា​បង
៣២-​អង្គុលីមា​ល
៣៣-​ពុទ្ធិ​សែន​នាង​ក​ង្រី
៣៤- អន​អើយ​ស្រី​អន
៣៥- កូនក្រក​ខ្មៅ

ប្រភព​ដដែល​បន្ត​ថា តើ​មានរឿង​ណាខ្លះ ដែល​ទស្សនិកជន​ខ្មែរ​យើង​ធ្លាប់​មើល​ជា​ភាពយន្ត​ថៃ ? ភាពយន្ត​ថៃ ដែល​ទស្សនិកជន​បាន​ទស្សនា​នោះ គឺ​យក​លំនាំ​តាម​យើង​ទេ ៕ (កែ​សម្រួលដោយ ៖ បុប្ផា)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ