ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោ​ធា​កម្ពុជា​ម្នាក់​ស្លា.ប់​ដោយ​កូ​វី​ដ​១៩​ ក្នុង​បេសកកម្ម​សហប្រជាជាតិ

3 ឆ្នាំ មុន

យោធា​កម្ពុជា​នៅ​ក្នុង​កង​រក្សា​សន្តិភាព​សហប្រជាជាតិ​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​កូ​វី​ដ​១៩ នៅ​ប្រទេស​ម៉ា​លី​។ នេះ​បើ​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​អា​អ្វេ​ហ​ប៉េ ​។ កង​មួក​ខៀវ​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​កង​មួយ​ខៀវ​ពីរ​នាក់​ដែល​ស្លាប់​ដោយសារ​កូ​វី​ដ​១៩ នៅ​ពេល​ដែល​ពួក​គេ​បំពេញការងារ​នៅ​ក្នុង​បេសកកម្ម ថែរក្សា​សន្តិភាព​របស់​សហប្រជាជាតិ​។ កង​រក្សា​សន្តិភាព​សហប្រជាជាតិ​ម្នាក់​ទៀត​ទៀត ​ដែល​ស្លាប់​ដោយសារ​កូ​វី​ដ​១៩​នោះ​ គឺ​មក​ពី​ប្រទេស​អែ​ល…

យោធា​កម្ពុជា​នៅ​ក្នុង​កង​រក្សា​សន្តិភាព​សហប្រជាជាតិ​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​កូ​វី​ដ​១៩ នៅ​ប្រទេស​ម៉ា​លី​។

នេះ​បើ​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​អា​អ្វេ​ហ​ប៉េ ​។

កង​មួក​ខៀវ​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​កង​មួយ​ខៀវ​ពីរ​នាក់​ដែល​ស្លាប់​ដោយសារ​កូ​វី​ដ​១៩ នៅ​ពេល​ដែល​ពួក​គេ​បំពេញការងារ​នៅ​ក្នុង​បេសកកម្ម ថែរក្សា​សន្តិភាព​របស់​សហប្រជាជាតិ​។

កង​រក្សា​សន្តិភាព​សហប្រជាជាតិ​ម្នាក់​ទៀត​ទៀត ​ដែល​ស្លាប់​ដោយសារ​កូ​វី​ដ​១៩​នោះ​ គឺ​មក​ពី​ប្រទេស​អែ​ល សាវ៉ា​ដ័​រ​។

លោក អាន​តូ​នី​ញ៉ូ ហ្គូ​តេ​រេស អគ្គ​លេខា​អង្គការសហប្រជាជាតិ​និយាយ​ថា ជា​អកុសល​យោធា​របស់​យើង​ចំនួន​ពីរ​នាក់​ម្នាក់​បាន​ស្លាប់​កាលពី​ម្សិ​លមិញ ​និង​ថ្ងៃនេះ​ដោយសារ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​ម៉ា​លី​។

ពួក​គេ​ទាំង​ពីរ​នាក់ ​គឺជា​កង​រក្សា​សន្តិភាព​សហប្រជាជាតិ​ដំបូង​គេ​ដែល​បាត់​បង់ជីវិត​ដោយសារ​កូ​វី​ដ​១៩​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ