ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរសម្នាក់​កំពុងប្រមូលផ្តុំ​ពលករ​ក្នុង​បន្ទប់​ជួល​ អស់លក្ខណ៍ត្រឹមសមត្ថកិច្ច​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន នៅ​ថ្ងៃ​ទី​២៨​ខែឧសភា​ឆ្នាំ​២០២០ បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដោយ​ជាប់ចោទ​ពី​បទ ប៉ុនប៉ង​នាំ​មនុស្ស​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ។ ​លោក​វរសេនីយ៍ឯក​ធិ​ន ស៊ិ​ន​ដេ​ត…

ខេត្តបន្ទាយមានជ័យ ៖ ​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន នៅ​ថ្ងៃ​ទី​២៨​ខែឧសភា​ឆ្នាំ​២០២០ បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដោយ​ជាប់ចោទ​ពី​បទ ប៉ុនប៉ង​នាំ​មនុស្ស​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ។

​លោក​វរសេនីយ៍ឯក​ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ សួន ពិសិដ្ឋ ភេទ​ប្រុស ​អាយុ​៤២​ឆ្នាំ​ មុខរបរ​ជា​កម្មករ ស្នាក់​នៅ​បន្ទប់​ជួល ​ក្នុង​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

​លោក​អធិការ​បាន​បញ្ជាក់​ថា​ កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧​ ខែឧសភា ឆ្នាំ​២០២០ ត្រូវ​បាន​កម្លាំង​ល្បាត​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ចុះ​ល្បាត​នៅ​ចំណុច​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​ប្រមូលផ្តុំ​ពលករ​ខ្មែរ​ចំនួន​៤​នាក់ (ស្រី​២​នាក់) នៅ​ក្នុង​បន្ទប់​ជួល​របស់​ខ្លួន បំ​រុ​ង​នាំ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ចូល​ទៅ​ទឹកដី​ថៃ លុះ​ពេល​ឃើញ​សមត្ថកិច្ច​ភ្លាម ជនសង្ស័យ​បាន​ព្យាយាម​រត់​គេ​​ច​ខ្លួន​ក៏​ជង់​នឹង​ដែក​មុត​ជើង​ខាងស្តាំ ក៏​ត្រូ​វ​សមត្ថកិច្ច​ចាប់ខ្លួន​បានតែម្តង​​។​

ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​និង​សួរនាំ ជនសង្ស័យ​បានឆ្លើយ​​សារភាព​ថា មនុស្ស​ទាំង​៤​នាក់​នោះ គឺ​​ខ្លួន​ពិតជា​ប្រមូលផ្តុំ​បំ​រុ​ង​នាំ​ឆ្លង​ដែន​មែន ដោយ​នាំ​យក​ទៅ​ឲ្យ​ឈ្មោះ ភ័ក្ត្រ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ បច្ចុប្បន្ន​កំពុង​ស្នាក់​នៅ​ប្រទេស​ថៃ ។

​លោក​វរសេនីយ៍ទោ ឡាយ គឹ​ម​លួ​ន នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន បាន​បញ្ជាក់​ថា​ ​ជនសង្ស័យ​ម្នាក់​ខាងលើ​ត្រូវ​បាន​កម្លាំង​ជំនាញ​របស់​លោក​​រៀបចំ​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នី​តិ​វិធី​ហើយ​ដែរ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ