ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយអឺរ៉ូ ដុល្លារអូស្ត្រាលី និងយ៉េនជប៉ុន មានប្រៀបជាងលុយខ្មែរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់អឺរ៉ូ ដុល្លារអូស្ត្រាលី និងប្រាក់យ៉េនជប៉ុន មាន ប្រៀបខ្លាំងជាងប្រាក់រៀលខ្មែរ នេះបើប្រៀបធៀបថ្ងៃនេះទៅនឹងថ្ងៃម្សិលមិញ ដែលធនាគារ ជាតិនៃកម្ពុជា…

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់អឺរ៉ូ ដុល្លារអូស្ត្រាលី និងប្រាក់យ៉េនជប៉ុន មាន ប្រៀបខ្លាំងជាងប្រាក់រៀលខ្មែរ នេះបើប្រៀបធៀបថ្ងៃនេះទៅនឹងថ្ងៃម្សិលមិញ ដែលធនាគារ ជាតិនៃកម្ពុជា នៅថ្ងៃទី ២៩ខែឧសភា ឆ្នាំ ២០២០នេះឱ្យដឹងថា ១អឺរ៉ូ ទិញចូលរហូតដល់ ៤៥៥៨ រៀល ហើយលក់ចេញ ៤៦០៤ រៀល ដែលកាលពីថ្ងៃម្សិលមិញទិញចូលត្រឹមតែ ៤៥៣៣ រៀល និងលក់ចេញតែ ៤៥៧៨ រៀលប៉ុណ្ណោះ ។

ទន្ទឹមនេះដែរប្រាក់ដុល្លារអូស្ត្រាលី ថ្ងៃនេះក៏មានប្រៀបជាងប្រាក់រៀលខ្មែរដែរ ដែល ១ដុល្លារអូស្ត្រាលី ទិញចូលរហូតដល់ ២៧២៨ រៀល លក់ចេញ ២៧៥៦ រៀល ហើយថ្ងៃ ម្សិលមិញទិញចូលត្រឹមតែ ២៧២៥ រៀល និងលក់ចេញ ២៧៥២ រៀលប៉ុណ្ណោះ ។

ដោយឡែកចំពោះហាងឆេងប្រាក់យ៉េនជប៉ុនធៀបនឹងប្រាក់រៀលខ្មែរវិញ គឺថ្ងៃនេះ ១០០ យ៉េនជប៉ុន ទិញចូលរហូតដល់ ៣៨២៤ រៀល លក់ចេញ ៣៨៦២ រៀល ខណៈដែលកាលពីថ្ងៃម្សិលមិញទិញចូលត្រឹមតែ ៣៨១៨ រៀល និងលក់ចេញតែ ៣៨៥៦ រៀលប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ