ដាំដើមក្ងោក និងដើមឈើផ្សេងៗដើម្បីបង្កើនសោភ័ណ្ឌភាពសួនច្បារវាលរេញ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ ដើម្បីបង្កើនសោភ័ណ្ឌកាន់តែស្រស់បំព្រងថែមទៀតនោះ ដើមក្ងោកចំនួន១៦ដើម ត្រូវបានដាំបន្ថែមរួមជាមួយនឹងដើមឈើផ្សេងៗទៀតនៅចំណុចសួនច្បារវាលរេញ នាព្រឹកថ្ងៃទី២៨ ឧសភា ឆ្នាំ២០២០ នេះបើតាមការឱ្យដឹងពីលោកខូវ ថានិត មេឃុំវាលរេញ ។

លោកមេឃុំវាលរេញបានឱ្យដឹងបន្តថា ដើមឈើទាំងនោះ ជាការឧបត្ថម្ភពីលោកយន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ ដែលកាលលោកនៅជាអភិបាលខេត្ត ចំណុចសួនច្បារខាងលើនេះ ត្រូវបានផ្តួចដើមកែលម្អ ដាំដើមឈើ ក្រាលការ៉ូឡា បំពាក់អំពូលភ្លើងសូឡា ដើម្បីឱ្យមានសោភ័ណភាពដូចបច្ចុប្បន្ន ៕





ចែករំលែកព័តមាននេះ