រាជធានីភ្នំពេញ ៖ ស្ទើរស្រក់ទឹកភ្នែក ក្រោយពេលបានទស្សនាវីដេអូដែលអតីតតារាចម្រៀងអភ័ព្ទ ពៅ បញ្ញាពេជ្រ ខិតខំប្រឹងស្ទុះស្ទារព្យាយាម ខិតខំធ្វើលំហាត់ប្រាណ តាមបង្គាប់ពេទ្យ។ វីដេអូនោះ ស្តែងឱ្យឃើ ពីភាពខ្លោចផ្សា ដែលនាងពិតជាចង់រស់ ចង់មានជីវិតដូចដើម លំបាកកាយចិត្តយ៉ា ខំសមាធិ ដើម្បីជីវិតមានថ្ងៃមួយ។ ប៉ុន្តែការរើបម្រះនោះនៅមិនទាន់ប្រសើរ១០០% បានត្រឹមតែជួយខ្លះៗ ដោយ ពៅ បញ្ញាពេជ្រ ហាក់ខិតខំបន្តទៀត។

ពៅ បញ្ញាពេជ្រ មិនដែលដកថយចុះចាញ់ អំពីជំងឺរបស់អ្នកនាងឡើយ រមែងធ្វើ ឬអនុវត្តតាមបទបញ្ជាគ្រូពេទ្យជាប្រចាំ។ ច្រើនខែឆ្នាំមកហើយ ពៅ បញ្ញាពេជ្រ រងការពិកា ដោយការបាញ់ប្រហារធ្វើអោយហ្វេនៗអាណិតនាង ហើយរមែងបន់ស្រន់ឱ្យនាងជាជានិច្ច កុំអស់សង្ឃឹម។
រូបភាព វីដេអូ ដែលផុសមកនោះ អំពីកាយវិការហាត់ប្រាណរបស់ ពៅ បញ្ញាពេជ្រ បានស បញ្ជាក់ថា នាងព្យាយាមបំផុត។ ជាពិសេសមិត្តអ្នកទស្សនាបានឃើញហើយក្តុកក្តួលខ្លោចផ្សាណាស់ ។ ចំណែកជនដៃដល់ដែលដាច់ចិត្តធ្វើទង្វើនេះដាក់នាងមិនដឹងក្នុងចិត្ត អាណិតនាងដែរឬអត់ធម៌ដដែលទេ? ក្រោយបានទស្សនា ហ្វេនៗបានចូលខមមិន ហើយមានតែពាក្យជូនពរ ឆាប់ជា និងកុំអស់សង្ឃឹម អ្នកណាធ្វើអ្នកនោះទទួល។

ពៅ បញ្ញាពេជ្រ ក៏បានសរសេរបង្ហោះឱ្យគេដឹងរឿងចេញពីចិត្តនាងថា «តើមានបងប្អូនប៉ុន្មានអ្នកដែលបានមើលឡាយរបស់ខ្ញុំ ដែលនិយាយអំពីការរស់នៅប្រទេសថៃ ហើយជួបរឿងរ៉ាវជាច្រើន ខ្ញុំធ្លាប់សន្យាថា នឹងបង្ហាញរូបខ្ញុំហាត់ប្រាណឱ្យឃើញ។ ពីមុនខ្ញុំដើរមិនបានមែន តែខ្ញុំអាចហាត់បានច្រើនយ៉ាង!! ។
ពៅ បញ្ញាពេជ្រ ក៏បានសរសេរបង្ហោះបន្តថា តែដោយសាររឿងមួយមិនគួរឱ្យកើតសោះ គេធ្វើឱ្យខ្ញុំបាក់ឆ្អឹងជើងដែលធ្វើឱ្យខ្ញុំមិនអាចហាត់បានច្រើនយ៉ាងដូចដើម ចង់ហាត់ឈរក៏ឈរមិនបាន ឈឺតែទ្រាំ គ្រាន់ចង់បង្ហាញពីជីវិត គឺបែបនេះ តែសម្រេចចិត្តថា មិនចងគំនុំ ឬកម្មពៀរនឹងអ្នកណាឡើយ គ្រប់យ៉ាងជារសជាតិជីវិតនាងខ្ញុំទំរាំបានមកលក់អនឡាញ»៕ (កែសម្រួលដោយ ៖ បុប្ផា)
https://www.facebook.com/peoupanha.pich.9/videos/2647316088707992/?t=0
https://www.facebook.com/peoupanha.pich.9/videos/2647316388707962/?t=0












ចែករំលែកព័តមាននេះ