ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​វ័យក្មេង​មិនដឹង​ប្រញាប់​ទៅ​ណា បុក​​ខ្ទេច បុក​ខ្ទី ជ្រុះ​រាយ​ប៉ាយ​ពេញ​ផ្លូវ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​វ័យក្មេង​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​យ៉ាង​លឿន និង​បញ្ច្រាសទិស​ដៅ​ចរាចរណ៍ ក៏​ជ្រុល​ទៅ​បុករ​ទះ​លក់​មីឆា បណ្តាល​ឱ្យ​ដួល​បែកក្បាល​រង​របួសធ្ងន់​ខ្លួនឯង​តែ​ម្តង ចំណែក​ទូ​លក់​មីឆា​ជ្រុះ​រាយ​ប៉ាយ​ពេញ​ផ្លូវ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​11​និង​15​នាទី​យប់ ថ្ងៃ​ទី​27…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​វ័យក្មេង​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​យ៉ាង​លឿន និង​បញ្ច្រាសទិស​ដៅ​ចរាចរណ៍ ក៏​ជ្រុល​ទៅ​បុករ​ទះ​លក់​មីឆា បណ្តាល​ឱ្យ​ដួល​បែកក្បាល​រង​របួសធ្ងន់​ខ្លួនឯង​តែ​ម្តង ចំណែក​ទូ​លក់​មីឆា​ជ្រុះ​រាយ​ប៉ាយ​ពេញ​ផ្លូវ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​11​និង​15​នាទី​យប់ ថ្ងៃ​ទី​27 ខែឧសភា ឆ្នាំ​2020 តាម​បណ្តោយ​ផ្លូវ​154​កែង​ផ្លូវ​19 ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​2 ខណ្ឌដូនពេញ ។

បើ​តាម​ប្រភព​ពី​សន្តិសុខ​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​បានឃើញ​ម៉ូតូ​រ៉ឺ​ម៉ក​លក់​មីឆា និង​ប្រហិត​ចៀន​ម្នាក់​មិន​ស្គាល់​ស្លាក​លេខ​នោះ​ទេ បើកបរ​តាម​បណ្តោយ​ផ្លូវ​19 ពី​ត្បូង​ទៅ​ជើង ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ ម៉ូតូ​រ៉ឺ​ម៉ក​លក់​ប្រហិត​ចៀន និង​មីឆា បាន​បត់​ឆ្វេង​ទៅ​ស្តុ​ប​រោងកុន​លុ​ច្យ ។

សន្តិសុខ​ខាងលើ​បន្ត​ថា ស្រប​ពេល​នោះ​ស្រាប់​ត​មាន​ម៉ូតូ​អែរ​ប្លេ​ត ពណ៌​ខ្មៅ​លាយ​ទឹកក្រូច ពាក់​ស្លាក​លេខ​កំពង់ចាម​4129 បើកបរ​តាម​បណ្តោយ​ផ្លូវ​154 ពី​លិចទៅ​កើត បើក​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​មិន​បាន​ប្រយ័ត្ន​ផង​នោះ ក៏​ជ្រុល​ទៅ​បុក​ជាមួយនឹង​ម៉ូតូ​រ៉ឺ​ម៉ក​មីឆា ដែល​កំពុង​បត់ បណ្តាល​ឱ្យ​ម្ចាស់​ម៉ូតូ​អែរ​ប្លេ​ត​ដួល​បែកក្បាល​ហូល​ឈាម​សន្លប់​រង​របួសធ្ងន់​ខ្លួនឯង​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ហើយ​ត្រូវ​រថយន្ត​គ្លីនិក​ដឹក​យក​ជន​រង​គ្រោះ​យក​ទៅ​ព្យា​ល​បាល រីឯ​ម៉ូតូ​រ៉ឺ​ម៉ក​លក់​មីឆា និង​ប្រហិត​ចៀន​វិញ ជ្រុះ​រាយ​ប៉ាយ​ពេញ​ផ្លូវ ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង រួច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ