ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​អភិសេកព្រះ​នាង​ល​ក្ម្សី ខ្មែរ​យើង​ស្គាល់​តាំងពី​សម័យ​នគរ​ភ្នំ

3 ឆ្នាំ មុន
  • ភ្នំពេញ

យើង​បាន​ស្គាល់​ពី​ចម្លាក់​តំណាង​ឲ្យ​ការ​រៀប​អភិសេកព្រះ​នាង​ល​ក្ម្សី ឬ​ល​ក្ម្សី​ភិ​សេក​តាម​រូបចម្លាក់ មួយ​ចំនួន​នា​សម័យ​ទំនើប ហើយ​យើង​ក៏​អាច​មើល​ចម្លាក់​នេះ ដែល​គេ​បាន​ឆ្លាក់​នៅ​លើ​ប្រាសាទ​បន្ទាយស្រី​នា ស​.​វ​ទី​១០ ដែរ ដោយសារ​តែ​ចម្លាក់​នេះ​ត្រូវ​បាន​ខ្មែរ​ចាត់​ទុក​ថា ជា​ប្រផ្នូល​នៃ​សិរី​មង្គល ។…

យើង​បាន​ស្គាល់​ពី​ចម្លាក់​តំណាង​ឲ្យ​ការ​រៀប​អភិសេកព្រះ​នាង​ល​ក្ម្សី ឬ​ល​ក្ម្សី​ភិ​សេក​តាម​រូបចម្លាក់ មួយ​ចំនួន​នា​សម័យ​ទំនើប ហើយ​យើង​ក៏​អាច​មើល​ចម្លាក់​នេះ ដែល​គេ​បាន​ឆ្លាក់​នៅ​លើ​ប្រាសាទ​បន្ទាយស្រី​នា ស​.​វ​ទី​១០ ដែរ ដោយសារ​តែ​ចម្លាក់​នេះ​ត្រូវ​បាន​ខ្មែរ​ចាត់​ទុក​ថា ជា​ប្រផ្នូល​នៃ​សិរី​មង្គល ។

ឯកសារ​លោក​បណ្ឌិត​មី​សែ​ល ត្រា​ណេ សរសេរ​ថា​ទោះជា​យ៉ា​ណ​ណា​ក្ដី​គ្មាន​អ្វី​បញ្ជាក់​ថា ខ្មែរ​បាន​ស្គាល់​រឿង​នេះ​នា​សម័យ មុន​ៗ​សោះ ពោល​គឺ​សម័យ​បុ​រេ​អង្គរ ពីព្រោះ​យើង​ពុំ​បានឃើញ​ចម្លាក់ ឬ សិលាចារឹក​ពិពណ៌នា​ឡើយ ។ មូលហេតុ​បណ្តាល​មក​ពីរ​ហូត​ដល់​សព្វ​ថ្ងៃនេះ ពុំ​ទាន់​មានការ​កំណាយ សំខាន់​ៗ​ណាមួយ នៅ​តាម​ស្ថានីយ​ដើម្បី​ស្វែង​យល់​ពី វប្បធម៌​បុ​រេ​អង្គរ ។ ចំណុច​អវិជ្ជមាន​នេះ​ធ្វើ​ឲ្យ​យើង​ស្ថិត​ក្នុង​ស្ថានភាព​មួយ​មិន​ប្រាកដប្រជា ដោយ​គ្មាន​ទិន្នន័យ​ច្បាស់លាស់ ។

រូបភាព​១-៣: ដី​ដុត​អង្គរបុរី​តំណាង​ពិធី​អភិសេក​របស់​ព្រះ​នាង​ល​ក្ម្សី សារមន្ទីរ​ជាតិពន្ធុវិទ្យា​ទួល​គោក -​ចម្លាក់​បន្ទាយស្រី ស​.​វ​ទី​១០ និង​គំនូរ​ឥណ្ឌា​សម័យ​ទំនើប (​ថត​ឆ្នាំ​២០០០)

ឯកសារ​ដដែល​បន្ត​ថាបើ​យោង​តាម​ការ​រក​ឃើញ​នៅ​អង្គរបុរី ទើប​អាច​យល់​ថា ដូនតា​ខ្មែរ​បាន​ស្គាល់​រឿង​ល​ក្ម្សី​អភិសេក​តាំងពី​ដើម​សម័យ​ប្រវត្តិសាស្ត្រ​ដែល​បាន​ហូរ​ចូល​ពី​ឥណ្ឌា​ម្ល៉េះ ។

ដូច​នេះ​យើង​ជឿជាក់​ថា ប្រវត្តិ​នៃ​ពិធី​អភិសេកព្រះ​នាង​ល​ក្ម្សី ជនជាតិ​ខ្មែរ​យើង បាន​ស្គាល់​រួច​ស្រេច​ទៅ​ហើយ តាំង​តែ​សម័យ​នគរ​ភ្នំ​មក​ម្ល៉េះ ថ្វី​ដ្បិតតែ​គ្មាន​ការ​ចុះ​កាលបរិច្ឆេទ​ច្បាស់លាស់​ក្តី ហើយ​ថែម​ទាំង​បាន​ឆ្លាក់​រំលេច​ជា​ក្បាច់​នៅ​លើ​ហោជាងប្រាសាទ ឬ​វត្ត​អារាម ដើម្បី​ទុក​ជាទី​សក្ការបូជា​ទៀត​ផង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ