ប្រយ័ត្ន​! ទម្លាប់​អ្វីខ្លះ​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ?


ជំងឺមហារីក​ពោះវៀនធំ​ជា​បញ្ហា​សុខភាព​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​បំផុត​មួយ​ដែល​អាច​ឆក់​យកអាយុ​ជីវិត​បាន​យ៉ាង​ងាយ​។ ទោះជា​យ៉ាងណា​ជំងឺមហារីក​មិន​លូតលាស់​ភ្លាម​ៗ​ត្រឹម​រយៈពេល​តែ​មួយ​យប់​នោះ​ទេ ហើយ​មាន​វិធី​បង្ការ​បែប​សាមញ្ញ​ច្រើន​ណាស់​ដែល​អ្នក​គួរ​អនុវត្ត​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គ្រោះថ្នាក់​នេះ​ដោយ​គ្រាន់តែ​កែប្រែ​សកម្មភាព​ប្រចាំ​ថ្ងៃ​ដូច​ជា​ការ​ទទួលទាន​អាហារ​និង​ភេសជ្ជៈ ព្រមទាំង​ការ​ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាពយើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​មួយ​ចំនួន​ដែល​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ ៖

១. ការ​ជក់បារី

ការ​ជក់បារី​បណ្ដាល​ឱ្យ​ជាតិពុល​គ្រោះថ្នាក់​ជា​ច្រើន​ប្រភេទ​អាច​ជ្រាប​ចូល​ពេញ​ប្រព័ន្ធ​រាង​កាយ​បង្កើន​ហានិភ័យ​នៃ​ជំ​ងឹ​គួរ​ឱ្យ​បារម្ភ រួម​បញ្ចូល​ទាំង​ជំងឺមហារីក​ពោះវៀនធំ​។

២. ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ពេក

ការ​ទទួលទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម ២ កែវ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​បុរស​និង​មិន​លើស​ពី ១ កែវ​ចំពោះ​នារី គឺ​ល្អ​។ ប៉ុន្តែ​បើ​ទទួលទាន​ច្រើន​លើស​នេះ​អ្នក​ប្រាកដជា​អាច​ប្រឈម​មុខ​ជំងឺ​ផ្សេង​ៗ រួម​ទាំង​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​។

៣. របប​អាហារ​មិនល្អ

របប​អាហារ​មាន​ផ្ទុក​ជាតិ​ស​សៃ​និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ទាប ប៉ុន្តែ​ជាតិ​ខ្លាញ់ ព្រមទាំង​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​គួរ​ឱ្យ​កត់សម្គាល់​។ អ្នក​គួរ​ព្យាយាម​ទទួលទាន​បន្លែ​ផ្លែ​ឈើ​ឱ្យ​បាន​ច្រើន​ព្រោះ​វា​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ​និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។

៤. មិន​ធ្វើ​លំ់​ហាត់ប្រាណ

ការ​ធ្វើ​មិន​លំ​ហាត់ប្រាណ​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្សេង​ៗ រួម​ទាំង​ជំងឺមហារីក​ពោះវៀនធំ​។ ដូច្នេះ​ចូរ​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់​និង​ចៀសវាង​អង្គុយ​យូរ​ៗ​រាប់​ម៉ោង​រាល់ថ្ងៃ​។

៥. ភាពធាត់​ជ្រុល

ភាពធាត់​ជ្រុល​ក៏​ជា​កត្តា​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​ផង​ដែរ​។ នេះ​ក៏​ព្រោះតែ​អ្នក​ដែល​ធាត់​ជ្រុល​ភាគច្រើន​មាន​របប​អាហារ​មិនល្អ​និង​កង្វះ​ការ​ធ្វើ​លំ​ហាត់ប្រាណ​៕ ប្រភព ៖ Health.com.kh

Facebook Google Twitter Email

Live

Sponsored News

១០:១១ | ក្នុងស្រុក

អុីចឹងតើ ! ទើបម្នាក់ៗកាន់ OPPO Ren4 ក្នុងដៃគ្រប់ៗគ្នា ព្រោះតម្លៃលើសពីការរំពឹងទុកត្រឹមតែក្រោម $400 ពិសេសកាមេរ៉ាល្អបំផុតគ្មានគូប្រៀប បើធៀបនឹងតម្លៃប្រហាក់ប្រហែលគ្នា ! (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ