ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩៖ មិនអាចធ្វើឱ្យសិប្បកម្ម​ផលិត​កូន​​ជ្រូក​​សន្សំ​​លុយ ដេក​​​​កើត​ទុក្ខ​ឡើយ​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ «​មុខរបរ​ផលិត​កូនជ្រូក​សន្សំ​លុយ​របស់ខ្ញុំ នៅ​តែ​មាន​ទីផ្សារ​ល្អ​ដដែល ទាំង​ការ​នាំ​ចេញ​ទៅ​តាម​ទីផ្សារ​ក្រៅ​ខេត្ត ទាំង​នៅ​លើ​ទីផ្សារ​ក្នុង​ខេត្ត គឺ​មិន​រង​ផល​ប៉ះពាល់ ដោយសារ​ជំងឺកូ​វី​ដ​១៩​ថ្មី ទេ​»​។ នេះ​ជា​ការ​អះអាង​របស់​អ្នកស្រី សឹ​ង្ហ…

ខេត្តបាត់ដំបង​៖ «​មុខរបរ​ផលិត​កូនជ្រូក​សន្សំ​លុយ​របស់ខ្ញុំ នៅ​តែ​មាន​ទីផ្សារ​ល្អ​ដដែល ទាំង​ការ​នាំ​ចេញ​ទៅ​តាម​ទីផ្សារ​ក្រៅ​ខេត្ត ទាំង​នៅ​លើ​ទីផ្សារ​ក្នុង​ខេត្ត គឺ​មិន​រង​ផល​ប៉ះពាល់ ដោយសារ​ជំងឺកូ​វី​ដ​១៩​ថ្មី ទេ​»​។ នេះ​ជា​ការ​អះអាង​របស់​អ្នកស្រី សឹ​ង្ហ វណ្ណៈ ហៅ ដា ដែល​ជា​ម្ចាស់​សិប្បកម្ម​ផលិត​«​រូប​តុក្កតា ឬរូប​កូន ជ្រូក​សន្សំ​លុយ​»​ដ៏​ធំ​សម្បើម​មួយ​កន្លែង ​នៅ​ក្នុង​ក្រុង​បាត់ដំបង ដែល​ធ្វើ​ពី​ម្ស៉ៅ​«​ម្នាងសិលា​»​។

សិប្ប​កម្ម​ផលិត ​«​កូនជ្រូក​សន្សំ​លុយ​»​របស់​អ្នកស្រី សឹ​ង្ហ វណ្ណៈ ហៅ ដា នេះ​ មា​នទី​តាំងនៅ​ក្នុង​បូ​រី​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ ។ អ្នកស្រី សឹ​ង្ហ វណ្ណៈ បាន​ផ្ដល់​បទ​សម្ភាស​ន៍​អំពី​មុខរបរ​ផលិត​រូប​តុក្កតា​សិប្បនិម្មិត​នេះ ជាមួយ​កោះសន្តិភាព កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ឧសភា នៅ​ពេល​ដែល​អ្នកស្រី​កំពុង​មមារញឹក​យ៉ាង​ខ្លាំង ជាមួយនឹង​ក្រុម​កម្មករ​ប្រុស ស្រី​របស់​គាត់​ជិត​២០​នាក់​ទៀត ​។ ម្ចាស់​សិប្បកម្ម​រូប​នេះ​បាន​និយាយ​ថា «នៅ​ក្នុងអំឡុងពេល​ដែល ជំងឺ​កូ​វី​ដ​១៩​ថ្មី ផ្ទុះ​ឡើង​តាំងពី​ដំបូង​រហូត​មក​ដល់​ពេល​នេះ ពិតមែនតែ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ ទៅ​លើ​មុខរបរ​ឬ​មុខ​ជំនួញ​ដទៃ​ទៀត តែ​វា​មិន​បាន​រំខាន​ដល់​មុខរបរ​ផលិត​កូនជ្រូក​សន្សំ​លុយ​របស់ខ្ញុំ​ទេ គឺ​នៅ​តែ​មាន​ទីផ្សារ​ល្អ​ដដែល ទាំង​ការ​នាំ​ចេញ​ក្រៅ​ខេត្ត ទាំង​នៅ​លើ​ទីផ្សារ​ក្នុង​ខេត្ត​»​។

ជា​រូបភាព​ចម្រុះ​បែប​សិល្បៈ​ធ្វើ​អំពី​ម្ស៉ៅ​ «​ម្នាងសិលា​» និង​បាន​រំលេច​ព​ណ៌​ចម្រុះ​យ៉ាង​ប្រណីតទៅ​តាម​រូបភាព​នីមួយ​ៗ ដែល​កម្មករ​ជំនាញ​បាន​ចាក់ពុម្ព​រូ​ច​ជា​ស្រេច​ ។ រោង​សិប្បកម្ម​របស់​អ្នកស្រី​សឹ​ង្ហ វណ្ណៈ មើលទៅ​ហាក់​មិន​រឹង​ម៉ាំ​ទេ​ដែល​គ្របដណ្ដប់​ទៅ​ដោយ​ស័ង្កសី​យ៉ាង​យី​ក​រយាក​ ។ ប៉ុន្តែ​នៅ​ទីនោះ​គេ​មិនឃើញ​មានកម្ម​ករ​ណា​ម្នាក់​ទំនេរ​ដៃ​ឡើយ​។ ជាមួយ​កិច្ចការ​ដ៏​មមារញឹក​នេះ អ្នកស្រី​សឹង វណ្ណៈ បាន​និយាយ​ថា ក្រុម​កម្មករ​ជិត​២០​នាក់ ត្រូវ​បាន​បែងចែក​មុខ​ជំនាញ​ផ្សេង​ៗ​គ្នា គឺ មាន​អ្នក​ចាក់ពុម្ព​រូបភាព មាន​អ្នក​សំអាត មាន​អ្នក​ជញ្ជូន​រូបភាព​ទៅ​ហាលថ្ងៃ មាន​អ្នក​បាញ់ថ្នាំ​ព​ណ៏ និង មាន​អ្នក​វេច​ខ្ចប់ ដើម្បី​រៀបចំ​ចែកចាយ​ទៅ​ឲ្យ​ម៉ូយ​នៅ​តាម​ទីផ្សារ ។​ល​។

បើ​តាម​ការ​ពិនិត្យ​ទៅ​លើ​រូបភាព​ដែល​ផលិត​រូ​ច គេ​ឃើញ​មាន​រូបភាព​ចម្រុះ​ដែល​មាន​លក្ខ​ខណៈ​ដូច​រូប​តុក្កតា តែ​ភាគច្រើន​ជា​ប្រភេទ​រូប​សត្វ​ចម្រុះ មិន​មាន​តែ​រូប​កូនជ្រូក​មួយ​មុខ​ប៉ុណ្ណោះ​ទេ​។ អ្នកស្រី សឹ​ង្ហ វណ្ណៈ បាន​រៀបរាប់​បែប​នេះ​ថា «​រូប​សិប្បនិម្មិត​ដែល​សិប្បកម្ម​ខ្ញុំ បាន​ផលិត​នេះ គឺ​មាន​រូបភាព​ផ្សេង​ៗ​គ្នា ប្លែក​ៗ​បែប​សិល្បៈ ហើយ​រំលេច​ព​ណ៏​ចម្រុះ​ស្រស់​ឆើតឆាយ ដើម្បី​ទាក់ទាញ​ភ្នែក​អតិថិជន តែ​វា​ជា​រូបភាព​ដែល​ធ្វើ​ឡើង សម្រាប់​តែ​សន្សំ​លុយ ឬ អាច​ដាក់​តាំង​លំអ​ក៏​បាន​ដែរ​»​។ ម្ចាស់​សិប្បកម្ម​វ័យ​៣៣​ឆ្នាំ​រូប​នេះ បាន​ប្រាប់​ថា ដំបូង​ឡើយ​ គាត់​និង​ក្រុម​គ្រួសារ​ខាង​ស្វាមីបាន​ប្រកប​មុខរបរ​នេះ នៅ​ឯ​ភ្នំពេញ តែ​ក្រោយមក​គាត់​ក៏​បែក​មក​ធ្វើ​នៅ​ខេត្តបាត់ដំបង ដែល​មាន​រយៈពេល​ជាង​៣​ឆ្នាំ​កន្លង​មក​ហើយ​។

បើ​និយាយ​ពី​ទីផ្សារ​ «​កូនជ្រូក​សន្សំ​លុយ​» នេះ​វិញ អ្នកស្រី វណ្ណៈ ហៅ ដា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​កូន​ជ្រូក​សន្សំ​លុយ​របស់ខ្ញុំ នៅ​មាន​ទីផ្សារ​ល្អ មិន​ស្រកស្រុត​ទេ ទាំង​ការ​នាំ​ចេញ​ទៅ​តាម​បណ្ដា​ខេត្ត ទាំង​នៅ​លើ​ទីផ្សារ​ក្នុង​ខេត្ត បើ​ទោះជា​ជំងឺ កូ​វី​ដ​១៩​ថ្មី នេះ ​បាន​អុកឡុក​ខ្លាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខរបរ ឬមុខ​ជំនួញ​ដទៃ​ទៀត​បែប​ណា​ក្ដី​ ។ បច្ចុប្បន្ន​ ទីផ្សារ​កូនជ្រូក​សន្សំ​លុយ​របស់ខ្ញុំ​នេះ​ល្អ​ជាងគេ គឺនៅ​ខេត្តបាត់ដំបង និង ខេត្តសៀមរាប​»​។

ដោយឡែក ​ពាក់ព័ន្ធ​នឹង​ការ​ផលិត​វិញ ម្ចាស់​សិប្បកម្ម​រូប​នេះបាន​ប្រាប់​ថា ក្នុង​មួយ​ថ្ងៃ សិប្បកម្ម​របស់​គាត់​ផលិត​រូបភាព​គ្រប់​ប្រភេទ​បាន​ប្រមាណ​ជាង​៣០០​រូប និងត្រូវ​ចំណាយ​ម្ស៉ៅ​«​ម្នាងសិលា​» ប្រហែល​កន្លះ​តោន​។ រូបភាព​ដែល​ផលិត​បានលាប​ព​ណ៌​រួច ត្រូវ​វេច​ខ្ចប់​ដឹក​ជញ្ជូន​យក​ទៅ​ឲ្យ​ម៉ូយ​ភ្លាម​ៗ ទាំង​នៅ​តាម​បណ្ដា​ខេត្ត និងនៅ​ក្នុង​ខេត្ត ព្រោះ​ម៉ូយ​កុម្ម៉ង់​ទិញ​មិន​ដែល​សល់​ក្នុង​ស្ដុក​ទេ​។ រីឯ​តំលៃ​វិញ អ្នកស្រី មិន​បាន​ប្រាប់​ពី​តំលៃ​រូប​នីមួយ​ៗ​ទេ តែ​គាត់​បាន​បញ្ជាក់​ថា តំលៃ​គឺ​ស្ថិត​ទៅ​លើ​រូប​តូច ឬរូប​ធំ ហើយ​ក៏​មិន​ចំពោះ​ទៅ​លើ​រូប​អ្វី​នោះ​ដែរ គឺ​តំលៃ​ប្រហាក់ប្រហែល​គ្នា​ទាំងអស់​។

សិប្បកម្ម​ផលិត​រូបភាព​តុក្កតា​សន្សំ​លុយ ឬរូប​កូនជ្រូក​សន្សំ​លុយនេះ គេ​សង្កេត​ឃើញ​នៅ​ក្នុង​ខេត្តបាត់​ដំបង មាន​ច្រើន​កន្លែង​ដែរ តែ​មាន​លក្ខណៈ​តូច​ៗ លើក​លេង​តែ​សិប្បកម្ម​របស់​អ្នកស្រី សឹ​ង្ហ វណ្ណៈ ហៅ ដា នេះ​មួយ​ប៉ុណ្ណោះ ដែល​មាន​ទ្រង់ទ្រាយ​ធំដុំ​គ្រាន់បើ​ ។ ទំនិញ​នេះ ​ត្រូវ​បាន​គេ​ដាក់​លក់​ព្រោងព្រាត​នៅ​លើ​ទីផ្សារ តែ​អតិថិជន​ភាព​ច្រើន​ដែល​ចូល​ចិត្ត​ទិញ​បំផុត គេ​សង្កេត​ឃើញ​ពួកក្មេង​ៗ ដែល​ពួក​គេ​ទិញ​ទុក​សម្រាប់​សន្សំ​លុយ ឬលេង​ជា​ល្បែង​៕ ​

អត្ថបទសរសេរ ដោយ