ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តន់ ច័ន្ទ​សី​ម៉ា ​ទម្លាយ​រឿងរ៉ាវ​​អតីត​កាល​​​ដ៏​​ឈឺ​ចាប់​ ពេល​​ច្រៀង​តាម​ហាង​​​យប់ឡើង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​តារាចម្រៀង​វ័យក្មេង​កញ្ញា​តន់ ច័ន្ទ​សីមា បាន​ទម្លាយ​រឿងរ៉ាវ​ពី​អតីតកាល​ដ៏​ឈឺ​ចាប់​មួយ គឺ​ធ្លាប់​ត្រូវ​គេ​មាក់ងាយ​ជា​ក្មេង​ស្រី​មិនល្អ​ដែល​ធ្វើការ​ពេល​យប់ ។ អំឡុង​ពេល​នោះ​នាង​ច្រៀង​ពេល​យប់ គឺជា​អ្វី​ដែល​នាង​ខិតខំ​តស៊ូ​យ៉ាង​លំបាក ដើម្បី​ខ្លួនឯង…

រាជធានី​ភ្នំពេញ ៖ ​តារាចម្រៀង​វ័យក្មេង​កញ្ញា​តន់ ច័ន្ទ​សីមា បាន​ទម្លាយ​រឿងរ៉ាវ​ពី​អតីតកាល​ដ៏​ឈឺ​ចាប់​មួយ គឺ​ធ្លាប់​ត្រូវ​គេ​មាក់ងាយ​ជា​ក្មេង​ស្រី​មិនល្អ​ដែល​ធ្វើការ​ពេល​យប់ ។ អំឡុង​ពេល​នោះ​នាង​ច្រៀង​ពេល​យប់ គឺជា​អ្វី​ដែល​នាង​ខិតខំ​តស៊ូ​យ៉ាង​លំបាក ដើម្បី​ខ្លួនឯង និង​គ្រួសារ​ទម្រាំ​មក​ទល់​នា​ពេល​នេះ ។

ម្ចាស់​បទ​«​ឡាន​ស៊ី​រ៉ែ​ន​»​រូប​នេះ​បាន​បញ្ចេញ​សារ​មួយ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៥ ឧសភា ២២០២០ ដោយ​បាន​បង្ហាញ​ពី​ការ​ឈឺចាប់ និង​លំបាក ក្នុង​នាម​ជា​ក្មេង​ស្រី​ម្នាក់​ដែល​ខិតខំ​ពុះពារ​រក​ប្រាក់​ដោយ​ខ្លួនឯង​ដើម្បី​ការ​សិក្សា និង​គ្រួសារ ដោយ​មិន​អស់សង្ឃឹម​នឹង​សម្តី​ដែល​អ្នក​ជិតខាង​មើលងាយ​នោះ​ឡើយ ។

តន់ ច័ន្ទ​សីមា បាន​បង្ហោះ​សារ​ថា «​បំណង​អតីតកាល ក្ដី​ប្រាថ្នា​របស់​ក្មេង​ស្រី​ម្នាក់​នេះ​សុំ​ត្រឹមតែ​ឪពុក​ម្ដាយ គ្រួសារ​មាន​សុភមង្គល​បាន​ហើយ ជីវិត​ខ្ញុំ​មួយ​តែងតែ​គិត​ថា​លះបង់​ចំពោះ​គ្រួសារ​ជា​និច្ច ទោះបី​ខ្ញុំ​គ្មាន​អ្វី​ល្អ គ្មាន​អ្នក​បង្ហាញផ្លូវ គ្មាន​អ្នក​ចាំ take care គ្មាន​មិត្ត​ដែល​យល់ចិត្ត គ្មាន​អ្វី​គ្រប់យ៉ាង ហើយ​ជា​ក្មេង​ស្រី​ដែល​ច្រៀង​នៅ​ហាង​រាត្រី​ពេល​យប់ ក៏​ដោយ​ក៏​ខ្ញុំ​មិនតូច​ចិត្ត​ដែរ ។

តែ​វា​ហាក់ដូចជា​អយុត្តិធម៌​ណាស់ ពេល​នោះ​ដែល​ក្មេង​ស្រី​ម្នាក់​នេះ​ខំធ្វើការ​ដើម្បី​រៀន​បញ្ចប់​បរិ​ញ្ញា និង​ជួយ​ជ្រោមជ្រែង​លោក​ពុក​អ្នក​ម្ដាយ បែរជា​ត្រូវ​អ្នក​ជិតខាង​មាក់ងាយ​ថា​ជា​ក្មេង​ស្រី​មិនល្អ​ធ្វើការ​យប់ ដែល​ធ្វើ​ឲ្យ​ម្ដាយ​បារម្ភ ។ ទឹកភ្នែក​តែងតែ​ហូរ​ចេញពី​ការ​ឈឺចាប់ ម្តង​ៗ​ចំពោះ​សម្ដី​អ្នក​នៅ​ជុំវិញ​ខ្លួន ធ្វើ​ឲ្យ​ខ្ញុំ​ស្ទើរតែ​បោះបង់​ក្ដី​ស្រមៃ​របស់ខ្ញុំ​ចោល​ទៅ​ហើយ ។

តែ​មាន​ពេល​ខ្លះ​ខ្ញុំ​ធ្លាប់​បាន​លួច​ញញឹម​តិចតួច​ដែរ​នៅ​ពេល​ម្ដាយ​សប្បាយចិត្ត ដែល​ជា​កម្លាំងចិត្ត​ដ៏​ធំ​របស់ខ្ញុំ ទោះបីជា​អ​ម្រែ​ក​ធ្ងន់​របស់​ក្មេង​ស្រី​ម្នាក់​នេះ​ក៏​ដោយ ក៏​ក្មេង​ស្រី​ម្នាក់​នេះ​មិន​ដែល​សម្រក់​ទឹកភ្នែក​ឲ្យ​ម្ដាយ​ឃើញ​ដែរ តែងតែ​ធ្វើ​ជា​តារា​សម្ដែង​ចំពោះ​ម៉ែ​ជា​និច្ច ខ្ញុំ​មិន​ដែល​តូចចិត្ត និង​ស្ដាយក្រោយ​ចំពោះ​ការ​ទទួល​អ​ម្រែ​ក​ពី​លោក​ពុក​អ្នក​ម្ដាយ​ឡើយ »​។

បើ​តាម​តន់ ច័ន្ទ​សីមា «​មក​ដល់​ពេល​នេះ​ខ្ញុំ​សូម​អរគុណ​បងប្អូន​ទាំងអស់​គ្នា​ដែល​គាំទ្រ​រូប​នាង​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​មាន​ពន្លឺ​ជាង​មុន ជា​ពិសេស​សូម​អរគុណ​ទៅ​ដល់​ក្រុមហ៊ុន galaxy Navatra​ដែល​តែងតែ​ជួយ​ជ្រោមជ្រែង​នាង​ខ្ញុំ​ជា​និច្ច »​។

ជា​ការ​កត់សម្គាល់​គេ​មិនដឹង​ទេ​ថា នៅ សុខ​ៗ​ស្រាប់តែ​តន់ ច័ន្ទ​សីមា បែរជា​បង្ហោះ​សារ​បែប​នេះ​បង្ហាញ​រឿងរ៉ាវ​មួយ​ចំនួន​ពី​អតីតកាល​ដ៏​ជូរ​ចត់​ដែល​នាង​បាន​ជួប​ប្រទះ​ប្រាប់​មហាជន​នោះ​ឡើយ ក្នុង​ពេល​ដែល​តារាចម្រៀង​រូប​នេះ​កំពុង​តែ​ចាប់​ឈោង​ភាព​ល្បីល្បាញ​តាម​រយៈ​បទ​ចម្រៀង​ត្រូវចិត្ត​យុវវ័យ ។

ក្រោយ​ទទួល​បាន​បទ​ពិសោធន៍​ជា​ច្រើន​ពី​ការ​ប្រឡង​ជា​ច្រើន​ឆ្នាំ​កន្លង​មក តន់ ច័ន្ទ​សី​ម៉ា តារា​ដែល​មាន​ប្រភព​ពី​ខេត្តតាកែវ​រូប​នេះ​បាន​អភិវឌ្ឍ​ខ្លួន​ទៅ​ជា​តារាចម្រៀង​ស្រី​វ័យក្មេង​មួយ​រូប​ដ៏​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​ស្រទាប់យុវវ័យ​នា​ពេល​បច្ចុប្បន្ន ។ បទ​ចម្រៀង ថ្មី​ៗ​របស់​នាង​ពេល​ចេញផ្សាយ​តែងតែ​ទទួល​បានការ​គាំទ្រ​ខ្លាំង មិន​ថា​បទ​មនោសញ្ចេតនា ឬ​ញាក់​កន្ត្រាក់​អារម្មណ៍​នោះ​ឡើយ ។

តន់ ច័ន្ទ​សី​ម៉ា កំពុង​តែ​ឈរ​ក្នុង​តំណែង​ជា​តារាចម្រៀង​ជួរ​មុខ​នៅ​ក្នុង​ផលិត galaxy Navatra ជាមួយនឹង​ភាព​ជោគជ័យ​ជា​បន្តបន្ទាប់​តាម​រយៈ​បទ​ចម្រៀង​ដែល​មានការ​គាំទ្រ​យ៉ាងច្រើន​លើសលប់​ពី​យុវវ័យ ក្នុង​នោះ​បទ​របស់​នាង​ដែល​មានការ​គាំទ្រ​ច្រើន​គឺ​បទ «​ចូល​ដណ្តឹង​អូន​ទៅ​» និង​បទ «​ឡា​ស៊ី​រ៉ែ​ន​»​។

តន់ ច័ន្ទ​សី​ម៉ា ជា​តារាចម្រៀង​បាន​សម្រេច​ចែករំលែក​ប្រាក់​ចំណូល​ដែល​នាង​រកបាន​ប្រមាណ​២០% សម្រាប់​អ្នកនិពន្ធ​លោក​យឹ​ម តា​ស្រង់ ដែល​បាន​ជួយ​ជ្រោមជ្រែង និង​ផ្ទុ​ង​ផ្តើម​នាង​ឲ្យ​មានឈ្មោះ​បោះ​សំឡេង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ