ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នោម​ឈាម​គឺជា​រោគ​សញ្ញា​បញ្ជាក់​ថា​មាន​បញ្ហា​ប្រព័ន្ធ​មូត្រ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នោម​ឈាម​គឺជា​សញ្ញា​បញ្ជាក់​ថា លោក​អ្នក​កំពុង​តែ​ប្រឈម​នឹង​ជំងឺ​ប្រព័ន្ធ​មូត្រ ដែល​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​គ្រប់ពេលវេលា ជា​ពិសេស បើសិនជា​ការ​នោម​ឈាម​ច្រើន​ហើយ​មិន​បាន​មក​ព្យាបាល​ទេ អាច​ឱ្យ​អ្នកជំងឺ​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ​ឈាន​ដល់​ស្លា.ប់​បាន

រាជធានី​ភ្នំពេញ ៖ នោម​ឈាម​គឺជា​សញ្ញា​បញ្ជាក់​ថា លោក​អ្នក​កំពុង​តែ​ប្រឈម​នឹង​ជំងឺ​ប្រព័ន្ធ​មូត្រ ដែល​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​គ្រប់ពេលវេលា ជា​ពិសេស បើសិនជា​ការ​នោម​ឈាម​ច្រើន​ហើយ​មិន​បាន​មក​ព្យាបាល​ទេ អាច​ឱ្យ​អ្នកជំងឺ​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ​ឈាន​ដល់​ស្លាប់​បាន ដោយសារ​តែ​ខ្វះ​គ្រាប់​ឈាមក្រហម ។

លោក​សាស្ត្រាចារ្យ​មហា​បរិ​ញ្ញា​វេជ្ជបណ្ឌិត ថុ​ង សុខ​ហ៊ាន ឯកទេស​វះកាត់​ជំងឺ​ទូទៅ និង​ប្រព័ន្ធ​មូត្រ​សាស្ត្រ នៃ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា នោម​ឈាម​គឺជា​បញ្ហា​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ ។ នោម​ឈាមមាន​ពីរ​ប្រភេទ​៖

១-៨០​ភាគរយ នៅ​ពេល​ដែល​លោក​អ្នក​បន្ទោបង់​នោះ​នឹង​ឃើញ​ថា ទឹកនោម​មាន​ពណ៌​ដូច​ជា​ឈាម ។

២-២០​ភាគរយ នៅ​ពេល​ដែល​អ្នក​បន្ទោបង់​ទឹកនោម​មិន​មាន​ឈាម​នោះ​ទេ តែ​អាច​មាន​ពណ៌​ក្រហម​ដូច​ជា ពណ៌​តែ​ចាស់ បើ​គេ​យក​ទៅ​ពិនិត្យ​នឹង​ឃើញ​មាន​គ្រាប់​ឈាមក្រហម​ជា​ច្រេ​ើ​ន​នៅ​ក្នុង​ទឹកនោម ។

នោម​ឈាម​គឺជា​រោគ​សញ្ញា​ដែល​បញ្ជាក់​ថា លោក​អ្នក​កំពុង​តែ​ប្រឈម​នឹង​ជំងឺ​ប្រព័ន្ធ​នោម​ហើយ​មាន​តែ​គ្រូពេទ្យ​ឯកទេស​យក​ទឹកនោម​ទៅ​ពិនិត្យ​ប៉ុណ្ណោះ​ទើប​ដឹង​ច្បាស់ ។ ជា​ទូទៅ​នោម​ឈាម​អាច​បណ្តាល​មក​ពី​មូលហេតុ​ច្រើន​យ៉ាងដូច​ជាៈ

-​កើត​ទ្បើ​ង​ដោយសារ​រលាក​ប្រព័ន្ធ​នោម
(​រលាក​ប្លោក​នោម រលាក​តម្រងនោម ជា​ពិសេស​ស្ត្រី​ភាគច្រើន​នោម​លាយ​ឈាម​បណ្តាល​មក​ពី​ការ​រលាក​នៅ​ក្នុង​ប្លោក​នោម​) ។

-​នោម​ឈាម​ក៏​អាច​បណ្តាល​មក​ពី​លោក​អ្នក​កើត​មាន​ជំងឺ​ដុំ​ក្រួស ដុះ​ដុំ​សាច់​នៅ​ក្នុង​ប្រព័ន្ធ​នោម ឬ​ក៏​លោក​អ្នក​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន ដែល​ធ្វើ​ឱ្យ​មាន​បញ្ហា​ចរន្តឈាម​ជាដើម ។

-​កាលណា​បុរស​ឬ​ស្ត្រី​ដែល​មាន​វ័យ​កាន់តែ​ចាស់ គឺ​ប្រឈម​នឹង​នោម​មាន​ឈាម​លាយ​ជាមួយ ។ ក្រៅពី​ការ​រលាក​ប្រព័ន្ធ​ទឹកនោម សូម​គិតដល់​ដុំ​សាច់​នៅ​ក្នុង​ប្លោក​នោម ឬ​មាន​ដុំ​ដុះ​នៅ​ក្នុង​ក្រលៀន ដែល​ឈាន​ដល់​ជំងឺមហារីក ។

ចំពោះ​ការ​ព្យាបាល​វិញ មាន​ដំណាក់កាល​ផង​ដែរ ទៅ​តាម​ឯកទេស​របស់​គ្រូពេទ្យ​ដូច​ជា បើសិនជា​មានការ​នោម​ឈាម វិធី​ដែល​ល្អ​បំផុត​គឺ​ត្រូវ​តែ​ធ្វើការ​ព្យាបាល​បំបាត់​កុំឱ្យ​នោម​ឈាម​។ បន្ទាប់​ពី​បំបាត់​នោម​ឈាម​ហើយ គ្រូពេទ្យ​និង​រក​មូលហេតុ ដែល​បង្ក​ឱ្យ​កើត​មាន​បញ្ហា​នោម​ឈាម និង​ធ្វើការ​ព្យាបាល​តែ​ម្តង ។

ក្នុង​ករណី​ដែល​លោក​អ្នក​នោម​ឈាម ឬ​មាន​គ្រាប់​ឈាមក្រហម​នៅ​ក្នុង​ទឹកនោម គួរតែ​ប្រញាប់់​ទៅ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ឯកទេស ជា​ពិសេស​សម្រាប់​មនុស្ស​ចាស់ ចាប់ពី​វ័យ​៤០​ឆ្នាំ​ទ្បើ​ង​ទៅ ដើម្បី​រក​វិធី​ការពារ​និង​រក​មូលហេតុ​របស់​វា ។ ជាង​នេះ​ទៅ​ទៀត ក្នុង​រយៈពេល​ពី​៣​ទៅ​៦​ខែ​ម្តង លោក​អ្នក​គួរ​ទៅ​ពិនិត្យ​ទឹកនោម​ម្តង​ទើប​ជា​ការ​ប្រសើរ ៕