ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​១០ ក្លាយជា​បញ្ហា​សុខភាព​ចម្បង​នៅ​កម្ពុជា

3 ឆ្នាំ មុន

មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​បាន​ប្រាប់​កោះសន្តិភាព​អោយ​ដឹង​ថា ជំងឺ​រលាក​ផ្លូវដង្ហើម​ខាងលើ គឺ​មាន​ចំនួន​ច្រើន​ជាងគេ ក្នុង​ចំណោម​ជំងឺ​១០​សំខាន់​ៗ ដែល​ជំរុញ​អោយ​ប្រជាជន​កម្ពុជា​មក​ពិនិត្យ​ជំងឺ​តាម​បណ្តា​មន្ទីរពេទ្យ​រដ្ឋ ។ មន្ត្រី​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ រូប​នេះ​និយាយ​ថា កាលពី​ឆ្នាំ​២០១៩ ជំងឺ​រលាក​ផ្លូវដង្ហើម​ស្រូ​ច…

មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​បាន​ប្រាប់​កោះសន្តិភាព​អោយ​ដឹង​ថា ជំងឺ​រលាក​ផ្លូវដង្ហើម​ខាងលើ គឺ​មាន​ចំនួន​ច្រើន​ជាងគេ ក្នុង​ចំណោម​ជំងឺ​១០​សំខាន់​ៗ ដែល​ជំរុញ​អោយ​ប្រជាជន​កម្ពុជា​មក​ពិនិត្យ​ជំងឺ​តាម​បណ្តា​មន្ទីរពេទ្យ​រដ្ឋ ។

មន្ត្រី​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ រូប​នេះ​និយាយ​ថា កាលពី​ឆ្នាំ​២០១៩ ជំងឺ​រលាក​ផ្លូវដង្ហើម​ស្រូ​ច ស្រាវ​មាន​ចំនួន​ជា​សុ​របរ​ហូត​ដល់​ជាង​ពីរ​លាន​ករណី​ឯណោះ ។ ក្នុង​ចំណោម​នោះ​ស្ត្រី​មាន​ចំនួន ១,២ លាន​ករណី ហើយ​បុរស​មាន​ជាង​៩,១ សែន​នាក់ ។

ជំងឺ​ដែល​មាន​អ្នក​មក​ពិនិត្យ​ក្រៅ​ទី​ពីរ គឺ​ជំងឺ​រលាក​ក្រពះ ស្រួច​ស្រាវ ដោយ​មាន​សរុប​ចំនួន​ជិត​កន្លះ​លាន​នាក់ ដោយ​ក្នុង​នោះ​បុរស​មាន​ចំនួន​ជាង​១,៦ សែន​នាក់់ ហើយ​ស្ត្រី​មាន​ចំនួន​ជាង​៣,២ សែន​នាក់ ។

ចំពោះ​ជំងឺ​៨​ផ្សេង​ទៀត ក្នុង​ចំណោម​ជំងឺ​ទាំង​១០ ដែល​សំខាន់​ៗ​នៅ​កម្ពុជា រួម​មាន រាគ រលាក​សួត លើស​សម្ពាធ​ឈាម​ដំបូង រលាក​ក្រពះ​រ៉ាំរ៉ៃ រលាក​ផ្លូវដង្ហើម​ខាងក្រោម​ផ្សេង​ៗ​ទៀត រាគ​មូល រលាក​ទងសួត​ស្រួច​ស្រាវ និង​គ្រុនពោះវៀន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ