បើតាមប្រវត្តិព្រះពោធិសត្វ មិនបានទេ គឺមិនបានជាដាច់ខាត នៅក្នុងមហាបរិច្ចាគទាំងឡាយដែលព្រះបរមពោធិសត្វបានបំពេញ ត្រូវឆ្លងកាត់ពេលវេលាអស់កាលដ៏យូរអង្វែងច្រើនកប្ប ច្រើនអសង្ខេយ្យណាស់ ទើបបានសម្រេចការត្រាស់ដឹងបាន ដែលស្រី្តភេទមិនអាចនឹងបំពេញឲ្យដល់កម្រិតបានឡើយ ។
ម្យ៉ាងវិញទៀតមនុស្សស្រីមិនអាចតស៊ូលះបង់អ្វីសព្វគ្រប់ក្នុងលក្ខណៈជាព្រះពោធិសត្វអស់សែននៃកប្បបានទេ ឯបុរសអាចតស៊ូក្នុងហេតុការណ៍ដ៏លំបាកៗដ៏ច្រើនមិនអាចគណនាបាន ទើបព្រះពុទ្ធស្ថិតក្នុងភេទជាបុរស ។
ព្រោះហេតុនោះហើយទើបព្រះបរមពោធិសត្វត្រូវតែស្ថិតនៅក្នុងភេទជាបុរសមិនអាចខ្វះបាន ។
ប៉ុន្តែទោះជាយ៉ាងណា មុននឹងចូលមកកាន់អំណាចជាព្រះបរមពោធិសត្វ ព្រះអង្គក៏ធ្លាប់កើតជាស្ត្រីភេទដែរ ។
ដោយសារតែបែបនេះហើយទើបព្រះអង្គត្រាស់ថា រឿងស្រីរឿងប្រុសនេះ មនុស្សយើងម្នាក់ៗ សុទ្ធតែធ្លាប់ចាប់កំណើតត្រឡប់ចុះឡើងដូចគ្នា ។ សាន សារិន
ចែករំលែកព័តមាននេះ