ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នឹកស្មាន​មិន​ដល់​សោះ​ថា «​ប្រេងដូង​» អាច​ផ្ដល់​ផលល្អៗទាំងនេះ

3 ឆ្នាំ មុន

ក្រៅពី​ផ្ដល់​អត្ថប្រយោជន៍​ស្មាន​មិន​ដល់​ជា​ច្រើន​ចំពោះ​សុខភាព​ហើយ​នោះ ប្រេងដូង​ក៏​ល្អ​សម្រាប់​សម្រស់​ផង​ដែរ​។ ថា​តើ​ប្រេងដូង​ល្អ​យ៉ាងណា​ខ្លះទៅ? ខាងក្រោម​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ផល​ល្អ​ៗ​នៃ​ការ​ប្រើប្រាស់​ប្រេងដូង ៖ ១. មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់ ប្រេងដូង​មាន​ផ្ទុក​អាស៊ីត​ខ្លាញ់​ខ្ពស់​ដែល​ល្អ​សម្រាប់​ផ្ដល់​សំណើម ពិសេស​ចំពោះ​អ្នក​ដែល​មាន​ស្បែក​ស្ងួត​។…

ក្រៅពី​ផ្ដល់​អត្ថប្រយោជន៍​ស្មាន​មិន​ដល់​ជា​ច្រើន​ចំពោះ​សុខភាព​ហើយ​នោះ ប្រេងដូង​ក៏​ល្អ​សម្រាប់​សម្រស់​ផង​ដែរ​។ ថា​តើ​ប្រេងដូង​ល្អ​យ៉ាងណា​ខ្លះទៅ? ខាងក្រោម​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ផល​ល្អ​ៗ​នៃ​ការ​ប្រើប្រាស់​ប្រេងដូង ៖

១. មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់

ប្រេងដូង​មាន​ផ្ទុក​អាស៊ីត​ខ្លាញ់​ខ្ពស់​ដែល​ល្អ​សម្រាប់​ផ្ដល់​សំណើម ពិសេស​ចំពោះ​អ្នក​ដែល​មាន​ស្បែក​ស្ងួត​។ អ្វី​ដែល​សំខាន់​នោះ គឺ​ប្រេងដូង​ក៏​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ភាព​ចាស់​ផង​ដែរ​។

២. ព្យាបាល​សក់​ស្ងួត

ជាដំបូង​ចាក់​ប្រេងដូង​បន្តិច​លើ​បាតដៃ​រួច​ចាប់ផ្ដើម​ត្រដុស​ជាមួយ​បាតដៃ​ម្ខាង​ទៀត​ដើម្បី​កម្ដៅ​ប្រេង​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ វិនាទី​។ លាបប្រេង​ពី​ចុង​សក់​ដល់​គល់​។ ទុក​ចោល​យូរ​ប៉ុណ្ណា​ក៏​បាន គ្រាន់តែ​កុំ​ភ្លេច​រុំ​សក់​ក្នុង​កន្សែង​។ ចុង​ក្រោយ​កក់​សម្អាត​សក់​ចេញ​ជាមួយ​សាប៊ូ​កម្រិត​ស្រាល​ជា​ការ​ស្រេច​។

៣. ព​ន្លឿ​ន​ការ​លូតលាស់​នៃ​ក្រចក

អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ដុស​ប្រេងដូង​បន្តិច​លើ​ក្រចក​ជា​ប្រចាំ​។

៤. សម្រាប់​លាង​ជម្រះ​គ្រឿងសម្អាង​ចេញពី​មុខ

អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ជ្រលក់​ដុំ​សំឡី​ក្នុង​ប្រេង​ដូច រួច​យក​មក​ជូត​សម្អាត​គ្រឿងសម្អាង​ចេញ​ជា​ការ​ស្រេច​។ អ្នក​ក៏​អាច​ត្រាំ​បន្ទះ​សំឡី​ក្នុង​ប្រេងដូង​បន្ទាប់​មក​បិត​លើ​ស្បែក​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​សឹម​ជូត​សម្អាត​ចេញ​ក៏​បាន​។

៥. សម្រាប់​ប្រើ​ជា​ម៉ាស​ផ្ដល់​សំណើម

សម្រាប់​ស្បែក​មុខ​អ្នក​លាយ​ប្រេងដូង​មួយ​ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹកឃ្មុំ​មួយ​ស្លាបព្រា​កាហ្វេ​ចូល​គ្នា​ឱ្យ​សព្វ​។ លាង​សម្អាត​មុខ​ឱ្យ​ស្អាត​សិន សឹម​លាប​ល្បាយ​នេះ​លើ​ផ្ទៃមុខ​ដោយ​ប្រើ​ម្រាមដៃ​ម៉ាស្សា​ថ្នម​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​។ ទុក​ចោល​សម្រាប់​រយៈពេល ២០ នាទី ហើយ​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​។ អនុវត្ត​ឱ្យ​បាន ២​ដង​ក្នុង​មួ​យស​ប្តា​ហ៍​។

៦. បង្កើន​ការ​ដុត​រំលាយ​អាហារ​ក្នុង​រាង​កាយ

ប្រេងដូង​ក៏​ល្អ​ណាស់​ដែរ​សម្រាប់​បង្កើន​ការ​ដុត​រំលាយ​អាហារ​ក្នុង​រាង​កាយ​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​រួម​បញ្ចូល​ប្រេងដូង​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​៕ ប្រភព ៖ Health.com.kh