រាជធានីភ្នំពេញ ៖ ដើម្បីឆ្លើយតបនឹងតម្រូវការអតិថិជនប្រើប្រាស់បណ្ដាញ ប្រតិបត្តិការម៉ា ស៊ីន អេធីអឹម ហៅកាត់ថា ទូអេធីអឹម ធនាគារ អេស៊ីលីដា បានបន្ថែមទូអេធីអឹម ចំនួន ១១៥ គ្រឿងបន្ថែមទៀតពីលើទូអេធីអឹម ដែលមានស្រាប់នាពេលបច្ចុប្បន្ននេះ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី កាលថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២០នេះ បានឱ្យដឹងថា ដើម្បី ដើម្បីបំពេញនូវតម្រូវការស្របតាម យុទ្ធសាស្រ្តឌីជីថល ព្រមទាំងពង្រីកនូវវិសាលភាពគាំទ្រនូវការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា លើសេវាហិរញ្ញវត្ថុជូនអតិថិជន និងសាធារណជនឲ្យកាន់តែទូលំទូលាយ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបន្ថែមនូវបណ្តាញប្រតិបត្តិការម៉ាស៊ីនអេធីអឹម អេស៊ីលីដា ចំនួន ១១៥ គ្រឿងទៀត ចាប់ពីខែឧសភា ឆ្នាំ ២០២០ នេះ ដែលធ្វើឱ្យចំនួនម៉ាស៊ីនអេធីអឹម សរុបទាំងអស់មានចំនួន ៧៥១ គ្រឿងនៅទូទាំងប្រទេសដើម្បីបម្រើជូនសាធារណជនអាច ធ្វើប្រតិបត្តិការសេវាធនាគារ បានគ្រប់ពេលវេលា (២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយ សប្តាហ៍) មានលក្ខណៈងាយស្រួល និងសុវត្ថិភាពខ្ពស់បំផុត ។
លោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន បញ្ជាក់ថា មានរយៈពេល ១៣ឆ្នាំ គិតចាប់ពីឆ្នាំ ២០០៧ ដែលធនាគារ អេស៊ីលីដា ភីអិលស៊ី បានដាក់ឱ្យដំណើរការប្រើប្រាស់ម៉ាស៊ីនអេធីអឹម អេស៊ីលីដា ជូនអតិថិជនធ្វើ ប្រតិបត្តិការសេវាកម្មធនាគារបានយ៉ាងរហ័ស ដោយអតិថិជនអាចជ្រើសរើសទីតាំងដែល នៅជិតបំផុតជំនួសឱ្យការធ្វើដំណើរមកកាន់ការិយាល័យធនាគារ ។ បន្ថែមពីនេះទៀត ស្របតាមយុទ្ធសាស្រ្តរបស់ធនាគារ យើងខ្ញុំនឹងអភិវឌ្ឍនូវមុខងាររបស់ម៉ាស៊ីនអេធីអឹម ឱ្យកាន់តែច្រើនបន្ថែមទៀតដើម្បីបម្រើនូវសេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែបជូនអតិថិជន និង សាធារណជន ស្របតាមយុគសម័យឌីជីថល ។
គួរបញ្ជាក់ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្ដើមចេញពីទុនប្រមាណ ៦៣ម៉ឺនដុល្លាររហូត ដល់មានទុនម្ចាស់ទ្រព្យជាង ៩០០លានដុល្លារអាមេរិក និងបានពង្រីកខ្លួនធ្វើប្រតិបត្តិការ នៅក្រៅប្រទេសផងដែរ ក្នុងនោះមានប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា ។ មិនត្រឹមតែ ប៉ុណ្ណោះទេ ធនាគារ អេស៊ីលីដា ក៏បានបន្តអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាធនាគារឈានមុខគេ មួយជំហានទៀត គឺការគ្រោងបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈ នៅក្នុងផ្សារ មូលបត្រកម្ពុជាផងដែរ ហើយការប្រកាសជាផ្លូវការនៃការបោះផ្សាយលក់ភាគហ៊ុននេះ នឹងត្រូវធ្វើឡើងនៅក្នុងខែឧសភា ២០២០ នេះផងដែរ ៕ អត្ថបទសហការ
ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅយប់ថ្ងៃទី១៥ ខែមករានេះថា ប្រទេសចិន បានសម្រេចផ្តល់ឲ្យកម្ពុជានូវវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស...
ភ្នំពេញ៖ ហ្វេសប៊ុកផេករបស់លោកស្រី មូរ សុខហួរ ( Mu Sochua ) បានផ្សព្វផ្សាយនៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ អំពីវិដេអូផង និងរូបថតផងរបស់លោកស្រី មូរ សុខហួរ និងសហការី គឺលោកនុតរំដួល និងលោក...
ខេត្តឧត្តរមានជ័យ៖ ២គ្រួសារ ដែលមានជីវភាពក្រីក្រ ហើយនៅមើលចៅ និងកូន ដែលជាជនពិការតាំងពីកំណើត បានដង្ហើយរកសប្បុរសជន ជួយឧបត្ថម្ភដល់ពួកគាត់ផង។ ការដង្ហើយរកជំនួយនេះ បានធ្វើឡើង...
ខេត្តក្រចេះ+ស្ទឹងត្រែង ៖ ខ្មាន់កាំភ្លើងដែលបានបាញ់សម្លា.ប់នាយរងព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញមួយរូប ដោយមិនញញើតដៃ រួចគេចខ្លួនពីភ្នំពេញឆ្លងខេត្តមួយទៅ...
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានលើកយកសំណុំរឿងលោក សួង សុភណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ មកបើកសវនាការជំនុំជម្រះទោស...
រាជធានភ្នំពេញ ៖ ទីបំផុតលោក ពេជ្រ វិជ្ជាធរ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅស៊ើបសួរ បានសម្រេចឃុំខ្លួនបុរសម្នាក់ ដែលអួតអាងខ្លួនថាជាមន្ត្រីកងរាជអាវុធហត្ថ...
ខេត្តបាត់ដំបង៖ ជនដៃដល់ម្នាក់ ក្នុងចំណោមបក្សពួក ០២នាក់ ដែលពាក់ព័ន្ធនឹងករណីគាស់តូបអាជីវករ លួចយកសម្លៀកបំពាក់ នៅក្នុង «ផ្សារត្រែង» ស្រុករតនមណ្ឌល កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០...
ខេត្តស្ទឹងត្រែង ៖ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿង បានថ្លែងឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន...
រាជធានីភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបជាមួយសមាគម និងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីបង្ហាញពីសក្ដានុពលទេសចរណ៍ នៅតាមតំបន់ការពារធម្មជាតិ។...
ខេត្តបន្ទាយមានជ័ហ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា អ្នកកើតជំងឺកូវីត១៩ បានកើនឡើង គួរឲ្យបារម្ភ ហើយពលករខ្មែរវិលមកពីថៃវិញ ក៏បានចូលធ្វើចត្តាឡីស័ក...
ខេត្តកំពង់ឆ្នាំង ៖ ដោយសារតែស្គាល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋធ្វើដំណើរពីកាត់ពីខេត្តមួយទៅខេត្តមួយដើម្បីលក់ដូរមុខទំនិញផ្សេងៗ តាមរ៉ឺម៉កម៉ូតូ និងគោយន្ត ដែល...
ខេត្តក្រចេះ ៖ ឃាតករ ដែលបាញ់សម្លាប់នាយរងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបាត់បង់ជីវិត ហើយក្រោយការមិនព្រមប្រគល់ខ្លួន និងថែមទាំងបានផ្ទុះអាវុធ ដាក់...
រាជធានីភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នេះ បានលើកយកសំណុំរឿងពាក់ពន្ធពីបទញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលបទល្មើសនេះ...
ថៃ ៖ បុរសវ័យចំណាស់ម្នាក់ កំពុងដេកលង់លក់នៅក្នុងតង់តែម្នាក់ឯង ក្នុងឧទ្យានជាតិ Khao Yai របស់ប្រទេសថៃ ត្រូវដំរីព្រៃមួយក្បាល វាយប្រហាររហូតដល់បាត់បង់ជីវិត កាលពីព្រឹក...
ខេត្តបន្ទាយមានជ័យ៖ កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស និងជាអនុប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជា...
បន្ទាយមានជ័យ៖ ផ្ទះមន្ត្រីនគរបាលម្នាក់ បានទុកចោល ២ឆ្នាំ គ្មានអ្នករស់នៅ ត្រូវបានមនុស្សសតិមិនគ្រប់ ដុត បណ្តាលឲ្យឆេះផ្នែកខាងលើ។ ប៉ុន្តែត្រូវបានគេជួយពន្លត់ទាន់។ ហេតុការណ៍នោះ...
រាជធានីភ្នំពេញ ៖ យោងតាមអង្គការ WCS បានឱ្យដឹងថា សត្វទន្សោង ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភពលោក។ ចំនួនសត្វទន្សោងបានថយចុះ...
រាជធានីភ្នំពេញ ៖ ជាផ្នែកមួយដើម្បីទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាបានធ្វើជាមួយប្រទេសចិន កម្ពុជាកំពុងចងក្រងតារាងម៉ាទ្រិច (Matrix)...
អង់គ្លេស ៖ បន្ទាប់ពីការផ្ទុះឡើងវិញ និងរីករាលដាលខ្លាំងនៃវីរុសកូវីដ១៩នៅចក្រភពអង់គ្លេស ថ្មីៗនេះ ក្របខណ្ឌកំពូល Premier League បានធ្វើការរិតត្បិតឥរិយាបថនៃការអបអរ...
រាជធានីភ្នំពេញ ៖ មានមូលហេតុជាច្រើនដែលបណ្តាលឱ្យមនុស្សខ្លះទទួលបានភាពជោគជ័យ ប៉ុន្តែអ្នកខ្លះទៀតចង់ទទួលបានជោគជ័យដែរ តែអាចទទួលបាន វាអាចថាបណ្តាលមកពីពួកគាត់...