ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យូ​ត​អី​ខ្យូ​ត​យ៉ាងនេះ ! កូនប្រុស​-​ស្រី​របស់​អ្នកសិល្បៈ​ខ្មែរ​មួយ​ចំនួន​ស្រស់​ស្អាត​ប្លែក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​នេះ​កូនប្រុស​-​ស្រី របស់​អ្នកសិល្បៈ​ល្បី​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន​ក៏​ដូច​ជា អ្នកគាំទ្រ ក៏​ដូច​ជា អ្នក​នៅ​ក្នុង​វ​ង្វ​ង់​សិល្បៈ​ផង​ដែរ ជា​ពិសេស​ចំពោះ​អ្នក​មិន​ទាន់​មាន​គូគាប់​ទ្រនាប់​ចិន្តា កំពុង​តែ​ច្រណែន​នឹង​សិល្បករ និង​សិល្បការី​មួយ​ចំនួន​ដែល​មានកូន​តូច​ខ្យូ​ត​ៗ​គួរ​អោយ​ស្រលាញ់…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​នេះ​កូនប្រុស​-​ស្រី របស់​អ្នកសិល្បៈ​ល្បី​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន​ក៏​ដូច​ជា អ្នកគាំទ្រ ក៏​ដូច​ជា អ្នក​នៅ​ក្នុង​វ​ង្វ​ង់​សិល្បៈ​ផង​ដែរ ជា​ពិសេស​ចំពោះ​អ្នក​មិន​ទាន់​មាន​គូគាប់​ទ្រនាប់​ចិន្តា កំពុង​តែ​ច្រណែន​នឹង​សិល្បករ និង​សិល្បការី​មួយ​ចំនួន​ដែល​មានកូន​តូច​ខ្យូ​ត​ៗ​គួរ​អោយ​ស្រលាញ់ ។

ក្រៅពី​រូប​សម្រស់​ខ្យូ​ត​ៗ​គួរ​ឲ្យ​ខ្នា​ញ់​នោះ​ក្មេង​ទាំងនោះ​ក៏​មាន​ភាព​ឆ្លាត​វ័យ ហើយ​ខ្លះ​ក៏​កំពុង​តែ​ក្តោប​បានការ​ងារ​សិល្បៈ​ផង​ដែរ ។តោះ​ទៅ​ក្រឡេក​មើលរូប​ភាព​របស់​អូន​តូច​ៗ​ទាំងអស់​គ្នា​ថា ខ្យូ​ត​ៗ​គួរ​ឲ្យ​ក្រឺត​យ៉ាងណា​ខ្លះ ៖

អូន​ហ្វេ​ម

១ – ជា​ប្រសិទ្ធិ​រិ​ទ្ធ ហៅ អូន​ហ្វេ​ម ( កូន​របស់​លោក ជា វ​ណ្ណា​រិ​ទ្ធ និង​បេ​ល​ឡាៈ អូន​ហ្វេ​ម​មាន​អាយុ​៥​ឆ្នាំ​ជាង​ហើយ ប៉ុន្តែ​ចំពោះ​ភាព​គួរ​អោយ​ស្រលាញ់​វិញ​ធ្វើ​អោយ​អ្នកគាំទ្រ​ក៏​ដូច​ជា សិល្បៈករ មានការ​ស្រលាញ់​ជា​ច្រើន​ចំពោះ​ភាព​ឆ្លាត​វ័យ និង​ពូកែ​សម្តែង​ជាមួយ​លោក ជាវ​ណ្ណា​រិ​ទ្ធ​ផង​ដែរ ។

អូន​ហ្វេ​ម

២ – គឹ​ម សេរី​មរកត ហៅ​ម៉ូ​ម៉ូ ( កូន​របស់​អ្នក​នាង គង់ ចាន់​ស្រី​មុំ និង​លោក គឹ​ម សីហា​) ៖ ម៉ូ​ម៉ូ ទើបតែ​មាន​អាយុ​បាន​២២​ខែ​នោះ​ទេ ប៉ុន្តែ​ចំពោះ​ការ​សម្តែង​មិន​ចាញ់​ម្តាយ​នោះ​ឡើយ ពីព្រោះ​តែ​ភាព​គួរ​អោយ​ស្រលាញ់​ទើប​ធ្វើ ម៉ូ​ម៉ូ ទទួល​បានការ​ហៅ​ថត​ជា​ច្រើន​ផង​ដែរ ។

គឹ​ម សេរី​មរកត ហៅ​ម៉ូ​ម៉ូ
គឹ​ម សេរី​មរកត ហៅ​ម៉ូ​ម៉ូ

៣ – ខេត​ខា​ធើ​រី​ន​( katherian kat ) (​កូន​របស់​អ្នក​នាង ភិន សុ​ដា​លី​ស​) ៖ ខេត​ខា​ធើ​រី​ន មាន​អាយុ​៤​ឆ្នាំ​ជាង​ហើយ គួរ​អោយ​ស្រលាញ់ និង​មាន​ភាព​ឆ្លាត​វ័យ​នៅ​ពេល​លេង​ជាមួយ​ម្តាយ​ម្តង​ៗ ។

ខេត​ខា​ធើ​រី​ន​

៤ – ចា​ស្ទីល ( jasmine ) ( កូន​របស់ សុខ សោម​វ​ត្តី​) ៖ ចំណែកឯ jasmine វិញ​រូប​សម្រស់​មិន​ចាញ់​ម្តាយ​ប៉ុន្មាន​ទេ មាន​ភាព​ស្រស់​ស្អាត​តាំងពី​នៅ​ក្មេង​តែ​ម្តង បូក​រួម​ទាំង​សមត្ថភាព​ទៀត ពិតជា​ដូច​អ្នក​នាង​សុខ សោម​វ​ត្តី ជា​ខ្លាំង ។

ចា​ស្ទីល

៥ – ដូ​ណា (​កូន​របស់ អ្នក​នាង ខៀវ​សាន សា​ណា​) ៖ ដូ​ណា រូប​សម្រស់​សម្បត្តិ​ស្រស់​ស្អាត​បែប​បរទេស ដោយសារ​តែ​ជា​កូនកាត់​ខ្មែរ និង​បរទេស ។ ចំណែកឯ​សមត្ថភាព​វិញ​មិន​ចាញ់​អ្នក​ម្តាយ​របស់​នាង គឺ ខៀវ​សាន សា​ណា នោះ​ទេ​ពោល គឺ​នាង​តូច​ពូកែ​ខាង​ការ​ច្រៀង​ថែម​ទៀត ។

ដូ​ណា

៦- តុង​តុង កូន​របស់ អ្នក​នាង យក់ ឋិតរ​ដ្ឋា និង​លោក ឃុំ ប៉ុណ្ណា​ដែ​ត ៖ កូនប្រុស​របស់​តារាចម្រៀង​រូប​នេះ​ក៏​ខ្យូ​ត​គួរ​ឲ្យ​ខ្នា​ញ់​ខ្លាំង​ណាស់

តុង​តុង

៧ – ដូ​រី កូន​របស់ អ្នក​នាង គង់ សុ​ជាតិ និង លោក ជា វិបុល ៖ ក្មេង​ស្រី​រូប​នេះ​មានមុខមាត់​កាត់​ទៅ​លោក​ជា វិបុល ច្រើន​ជាង​ពិធីកា​រិ​និ​គង់ សុ​ជាតិ ។ បើ​ទោះបីជា​ដួ​រី នៅ​ក្មេង​វ័យ​ពិតមែនតែ​នាង​ពិតជា​ឆ្លាត និង​ពូកែ​ដូច​ឱ​ពុក​-​ម្តាយ​អ​ញ្ចឹ​ង ជា​ពិសេស គឺ​មាន​ទទួល​បានការ​ងារ​ថត​ស្ព​ត​ផលិតផល​ផង​ដែរ ។

ដូ​រី

៨- ឆា​លី កូន​របស​ឱ​ក សុគន្ធ​កញ្ញា និង​ស្វាមី​លោក អ៊ឹ​ង សុខ​លី ៖ សម្រាប់​អូន​តូច​មួយ​នេះ​វិញ គឺ​ពិតជា​សំណាង​ខ្លាំង​ណាស់ ដោយ​កើត​លើ​ត្រកូល​ស្តុកស្តុ​ម្ភ ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត គឺ​ឆា​លី មានមុខមាត់​ខ្យូ​ត​ៗ​កាត់​ទៅ​លោកឪពុក​ខ្លាំង ៕

ឆា​លី និងគ្រួសារ

កែសម្រួលដោយ