ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការសម្រេចហើយ! បុរសម្នាក់កា.ប់​រាន​ដីព្រៃជិត​១០​ហិកតា​ធ្វើជា​កម្មសិទ្ធិ​

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២០ បាន​សម្រេច​ឃុំខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​នឹង​ករណី​កាប់​រុករាន​ដី​ព្រៃ​ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ តាម​បញ្ញត្តិ​មាត្រា​៦២ និង​មាត្រា ៥៦…

ខេត្តមណ្ឌលគិរី ៖ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២០ បាន​សម្រេច​ឃុំខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​នឹង​ករណី​កាប់​រុករាន​ដី​ព្រៃ​ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ តាម​បញ្ញត្តិ​មាត្រា​៦២ និង​មាត្រា ៥៦ បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​៤ នៃ​ច្បាប់​ស្ដី​ពី​តំបន់ការពារធម្មជាតិ​។

ជន​ត្រូវ​ចោទ​ឈ្មោះ សន ណ​ន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ល្វាតូច ឃុំ​គរ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។ ជន​នេះ​ត្រូវ​បាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​កែវ​សីមា នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ចាប់​ឃាត់ខ្លួន​បាន​ខណៈ​ធ្វើ​សកម្មភាព​កាប់​រុករាន​ដី​ព្រៃ​ដែល​មាន​ទំហំ​សរុប​៨​ហិ​កតា ស្ថិត​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ហើយ​នាំ​ខ្លួន​យក​មក​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​បទល្មើស​ធនធានធម្មជាតិ​ចាត់ការ​បន្ត​តាម​នីតិវិធី​។

បច្ចុប្បន្ន​ជន​ត្រូវ​ចោទ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី សម្រេច​ឃុំខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្តមណ្ឌលគិរី​៕ (កែសម្រួលដោយ ៖​ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ