ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឃើញ​ចំណងជើង​ក៏​ញាក់សាច់​ដែរ «​ប្តី​សាច់ថ្លៃ​របស់ខ្ញុំ​»​

3 ឆ្នាំ មុន

ថៃ​៖ ខ្សែ​ភាគ​យន្ត​ថ្មី​របស់​តារា​សម្តែង​ប្រុស​សង្ហា​លោក Mark Prin និង​បាង Mew Nittha រឿង«​My Husband in…

ថៃ​៖ ខ្សែ​ភាគ​យន្ត​ថ្មី​របស់​តារា​សម្តែង​ប្រុស​សង្ហា​លោក Mark Prin និង​បាង Mew Nittha រឿង
«​My Husband in law» ឬ«​ប្តី​សាច់ថ្លៃ​របស់ខ្ញុំ​» កំពុង​ទទួល​បានការ​គាំទ្រ​ខ្លាំង​នៅ​ប្រទេស​ថៃ ខណៈ​​ទស្សនិកជន​នៅ​ខ្មែរ​ក៏​កំពុង​តាមដាន​សាច់​រឿង​នេះ​យ៉ាង​ខ្លាំង​ផង​ដែរ ។

សម្រាប់​បងប្អូន​ដែល​បាន​មើល​រឿង​ភាគ​ថ្មី​របស់​តារា​សម្តែង​ជួរ​មុខ​ថៃ​ លោក Mark Prin និង​នាង Mew Nittha នៅ​ក្នុង​ខ្សែ​ភាគ​យន្ត​ភាគ​រឿង « My Husband in law» ប្រហែលជា​បានដឹង​ហើយ​ថា ​សាច់​រឿង​មួយ​នេះ ​មាន​ភាព​ទាក់ទាញ​ខ្លាំង​យ៉ាងណា ព្រោះតែ​តួ​ប្រុស​អត់​មានចិត្ត​ស្រលាញ់​តួ​ស្រី​អី​បន្តិច តែ​ត្រូវ​បង្ខំ​ឲ្យ​រៀប​ការ​ជាមួយ​តួឯក​ស្រី ដោយសារ​ចង់​ជួយ​តួឯក​ស្រី​មិនបាច់​ទៅ​រៀប​ការ​ជាមួយនឹង​សេដ្ឋី​វ័យ​ចំណាស់ ។

គិត​ត្រឹម​ថ្ងៃ​ទី១៨ ឧសភា ខ្សែ​ភាគ​យន្ត​របស់​តារា​សម្តែង​ទាំង​ពីរ​នេះ ទើបតែ​ចាក់​បញ្ចាំងត្រឹម​ភាគ​ទី​៧ តែ​ប៉ុណ្ណោះ​ លើ​ប៉ុស្តិ៍​លេខ៣របស់​ថៃ ប៉ុន្តែ​ចំនួន​អ្នក​ទស្សនា​រឿង​មួយ​នេះ​នៅ​ក្នុង​ប្រទេស​ឈាន​រហូត​ដល់៤,៥ ភាគរយ ។ នេះ​បើ​យាង​តាម​ព​ត៌​មាននៅ​ក្នុងស្រុក​របស់ Nielsen Thailand ។

បើ​ប្រៀបធៀប​ទៅ​នឹង​ខ្សែ​ភាគ​យន្ត ដែល​ចាក់​បញ្ចាំង​ដំណាលគ្នា រឿង​មួយ​នេះ​ទទួល​បានការ​គាំទ្រ​ខ្លាំង​ជាងគេ​នា​ពេល​បច្ចុប្បន្ន​នេះ​។ ខណៈ​រឿង​របស់ weir និង Stephany មាន​ចំណងជើង​ថា « Poo Bao Indy Yayee Inter» ។

គួរ​បញ្ចា​ក់​ផង​ដែរ​ថា រឿង​« My Husband in law» ទើបតែ​ចាក់​បញ្ចាំង​អោយ​ទស្សនា​ដើមខែ ឧសភា​​ប៉ុណ្ណោះ ប៉ុន្តែ​តាំងពី​ភាគ​ទី១មក​ម្ល៉េះ គឺ​រឿង​មួយ​នេះ កាន់តែ​ទទួល​បានការ​គាំទ្រ​ទ្វេ​ដង​ពីរ​មួ​យ
ស​ប្តា​ហ៍​ទៅ​មួ​យស​ប្តា​ហ៍​ ។

និយាយ​ពី​សាច់​រឿង​នេះ​ត្រួស​ៗ​ គឺថា​តួឯក​ស្រី​លួច​ស្រលាញ់​តួឯក​ប្រុស ខណៈ​លោក Mark Prin ដែល​ជា​តួឯក​ប្រុស​ត្រូវ​បាន​បង្ខំ​រៀប​ការ​ជាមួយ Mew Nittha ដែល Mark មិន​បាន​ស្រលាញ់ Mew​នោះ​ទេ ហើយ​ក៏​មិនមែន​ជានា​រី​ម្នាក់​ដែល mark ចង់បាន​នោះ​ដែរ ពីព្រោះ​តែ Mew មិន​ចង់​រៀប​ការ​ជា​មួយនឹង​សេដ្ឋី​អ្នកមាន ​ទើប​បានជា​រៀប​ការ​បែប​នេះ​។

នៅ​អំឡុង​ពេល​រៀប​ការ​ហើយ អ្នក​ទាំង​ពីរ​មិន​មាន​ភាព​ចុះ​នឹង​គ្នា​សម្រុង​នោះ​ទេ ពីព្រោះ​តែ Mew ស្រលាញ់ Mark តែ​ម្នាក់ឯង ប៉ុន្តែ​មិនយូរ​ប៉ុន្មាន​អ្នក​ទាំង​ពីរ​បែប​ជា​ស្រលាញ់​គ្នា​ទៅ​វិញ ៕