ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពលរដ្ឋ​នាំគ្នាមកលំហែកម្សាន្ត​នៅ​រង្វង់មូលសួនច្បារវាលរេញ​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ស្រុក​ព្រៃ​នប់​ ៖ រង្វង់​មូល​សួនច្បារ​វាល​រេញ​ ស្រុកព្រៃនប់ ជាទីប្រជុំជន​ដែល​មានដាក់​​បង់​អង្គុយលេង​ និង​មាន​បំពាក់​អំ​ពូ​ល​សូ​ឡា ដែល​រៀបចំ​កសាង​ និង​ជុស​ជុល​ដោយ​លោក​ យន្ត មីន…

ស្រុក​ព្រៃ​នប់​ ៖ រង្វង់​មូល​សួនច្បារ​វាល​រេញ​ ស្រុកព្រៃនប់ ជាទីប្រជុំជន​ដែល​មានដាក់​​បង់​អង្គុយលេង​ និង​មាន​បំពាក់​អំ​ពូ​ល​សូ​ឡា ដែល​រៀបចំ​កសាង​ និង​ជុស​ជុល​ដោយ​លោក​ យន្ត មីន អតីត​អភិបាលខេត្ត​ព្រះ​សីហ​នុ ​ត្រូវបាន​គេសង្កេតឃើញ​​មាន​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​មក​អង្គុយ​លំហែ​​កម្សាន្ត ដោយអ្នកខ្លះ​ដើរ អ្នកខ្លះ​រត់​ហាត់ប្រាណ និង​អ្នកខ្លះ​ក៏មាន​វេច​ខ្ចប់​អាហារយកមកអង្គុយ​​បរិភោគផង​ដែរ​ ជា​ពិសេស​នៅ​ពេល​ល្ងាច​ក្រោយ​ពី​សម្រាក​ពី​ការងារ​ ក៏​ដូច​ជា​សម្រាក​ពី​​ការ​លក់ដូរ ។

ជុំវិញ​ប្រជា​ពលរដ្ឋ​នាំគ្នា​​មក​អង្គុយ​លំហែរ​នៅ​កន្លែងរង្វង់មូល​ខាងលើ​​នេះដែរ​ មន្ត្រី​អ​ាជ្ញា​ធរ​ស្រុក ក៏​ដូច​ជា​ស្ថា​ប័ន​ពាក់ព័ន្ធ​​​នៅ​តែ​បន្ត​យ៉ាង​យកចិត្តទុកដាក់​ក្រើនរំលឹក​ដល់​បងប្អូន​ទាំងអស់​អោយ​ចេះ​រក្សាអនាម័យ ដោយ​លាងសម្អាត​ដៃ​​ជាមួយ​សាប៊ូ ឬអាកុល​ និង​ការ​រក្សា​អនាម​យ័​ផ្សេង​ៗ​តាម​កន្លែង ជា​ពិសេស​ណែនាំ​គោរព​តាម​ក្រសួងសុខាភិបាល ដើម្បី​ការពារ​មិន​អោយ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ