ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿងកាច់ដៃកាច់ជើងកូនរបស់ប្តីមុន

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ជន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ខេត្តឧត្តរមានជ័យឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២០ ក្រោយពី​មាន​ពាក្យបណ្តឹង​របស់​ម្តាយ​ក្មេង​រង​គ្រោះ ដែល​បាន​ប្តឹង​ចោទ​ថា បាន​ធ្វើ​ទារុណកម្ម​កូន​ខ្លួន កាលពី​១​ឆ្នាំ​មុន ។…

ខេត្តឧត្តរមានជ័យ ៖ ជន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ខេត្តឧត្តរមានជ័យឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២០ ក្រោយពី​មាន​ពាក្យបណ្តឹង​របស់​ម្តាយ​ក្មេង​រង​គ្រោះ ដែល​បាន​ប្តឹង​ចោទ​ថា បាន​ធ្វើ​ទារុណកម្ម​កូន​ខ្លួន កាលពី​១​ឆ្នាំ​មុន ។

ជន​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ​ឈ្មោះ ធួន ផា​ន​ណា ហៅ​ហុ​ន អាយុ​៣៤​ឆ្នាំ រស់នៅ​សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។ ស្ត្រី​ដែល​ប្តឹង​មានឈ្មោះ ខេន ធា​រី អាយុ​២៩​ឆ្នាំ ចំណែក​ក្មេង​រង​គ្រោះជា​កូន​ដែល​ទទួល​ទារុណកម្ម មាន​អាយុ​១​ឆ្នាំ​៧​ខែ ឈ្មោះ ភី វាសនា ។ ជនជាប់ចោទ គឺជា​ប្តី​ក្រោយ ហើយ​កូន​ក្មេង​រង​គ្រោះ​នេះ គឺជា​កូន​របស់​ប្តី​មុន ។

បើ​តាម​ការ​អះអាង​របស់​សមត្ថកិច្ច តាម​បណ្តឹង​ករណី​ធ្វើ​ទារុណកម្ម​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៩ នៅ​ភូមិ​ឈូក សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។ ជនសង្ស័យ​បាន​ប្រើប្រាស់​អំពើ​ហិង្សា ដោយ​ចាប់​កាច់​ដៃ​កាច់​ជើង​កូនប្រុស​ចុង ដែល​ពេល​នោះ​ទើប​មាន​អាយុ​៧​ខែ ឲ្យ​រង​របួស​ជា​ទម្ងន់ ដោយ​បាក់ដៃ និង​បាក់ជើង ។

ទោះជា​រឿង​នេះ​ បាន​កើតឡើង​កាលពី​១​ឆ្នាំ​មុន​ក្តី ប៉ុន្តែ​ជន​រង​គ្រោះ​ទើបនឹង​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​សមត្ថ​កិច្ច កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២០​ប៉ុណ្ណោះ ដោយ​មាន​បង្ហាញ​ភស្តុ​តាង​មួយ​ចំនួន ។ ក្រោយ​មាន​ការ​ដាក់​ពាក្យបណ្តឹង​នេះ កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​និង​ការពារ​អនីតិជន​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្តឧត្តរមានជ័យ បាន​ចុះ​ឃាត់ខ្លួន​ឈ្មោះ ធួន ផា​ន​ណា តែ​ម្តង ។

នៅ​វេលា​ម៉ោង​ប្រមាណ​៦​ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២០ ។ រហូត​មក​ដល់​ពេល​នេះ ជន​រង​គ្រោះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​សួរនាំ​របស់​សមត្ថកិច្ច ដែល​នឹង​បញ្ជូន​ទៅ​សាលាដំបូង​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ