ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះជាមេរៀនមួយ​! ​នាង​​ថត​ស្រាត​បង្ហាញ​​ចិត្ត​ស្មោះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ គ្រោង​បញ្ជូនយុវជន​ឈាមរាវ​ម្នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២០ដើម្បី​ធ្វើការ​សាកសួរ​លើ​សំណុំ​រឿង បង្កាត់ភ្លើង​ស្នេហ៍​តាម​ហ្វេ​ស​ប៊ុ​ក បង្គាប់​ឲ្យ​ខាង​ស្រី​ថត​ស្រាត លុះដល់​ពេល​ស្នេហា​ប្រេះឆា…

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ គ្រោង​បញ្ជូនយុវជន​ឈាមរាវ​ម្នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២០ដើម្បី​ធ្វើការ​សាកសួរ​លើ​សំណុំ​រឿង បង្កាត់ភ្លើង​ស្នេហ៍​តាម​ហ្វេ​ស​ប៊ុ​ក បង្គាប់​ឲ្យ​ខាង​ស្រី​ថត​ស្រាត លុះដល់​ពេល​ស្នេហា​ប្រេះឆា ខាង​ប្រុស​បង្ហោះ​រូប​អាសអាភាស​បរិហារ​ហែកកេរ្តិ៍ ។

យុវជន​រូប​នេះ​ឈ្មោះ ឈុ​ន កុយ អាយុ​១៨ឆ្នាំ ជា​កម្មករ​សំណង់ មានស្រុក​កំណើត​នៅភូមិ​អូរ​អំពិល ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយ​មាន​ជ័យ ។ ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ លោក​វរ​សេនី​យ៍​ឯក អេ​ង សោភា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​បាន​នគរ​បាល​​កា​រិ​យាល័យ​របស់​លោក ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២០ តាម​ពាក្យបណ្តឹង​របស់​នារី​រង​គ្រោះ ។

ក្នុង​ពាក្យបណ្តឹង​បាន​បញ្ជាក់​ថា នា​អំឡុង​ខែមួយ​ក្នុង​ឆ្នាំ​២០១៧ យុវជន​ម្នាក់​ខាងលើ​បាន​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​នារី​រង​គ្រោះ ដោយ​ឆាត​តាមហ្វេ​ស​ប៊ុ​ក​ទាក់ទង​រហូត​បាក់ចិត្ត​ស្រឡាញ់​គ្នា​ទៅវិញ​ទៅ​មក​ពេញ​បេះដូង ។ ក្រោយ​ពី​អណ្តាតភ្លើង​ស្នេហ៍​បាក់ចិត្ត​ងប់ងុល​រកគ្នា​ទៅ​វិញ​ទៅ​មក​ហើយ ខាង​ប្រុស​បាន​អន្ទង​លួងលោម​ខាង​ស្រី​ឲ្យ​ថតរូប​អាក្រាត​កាយ​ផ្ញើ​ឲ្យ​គេ​មើល ។ ដើម្បី​បញ្ជាក់​ពី​ភាព​ស្មោះស្ម័គ្រ​ផង​នោះ ខាង​ស្រី​ក៏​យល់ព្រម​ថត​ស្រាត ផ្ញើ​តាម​ឆាត​ឲ្យ​ប្រុស​ស្នេហ៍​ដើម្បីបំពេញ​បំណង ព្រោះ​ខ្លាច​ខាង​ប្រុស​មិន​ស្រឡាញ់​។

លុះ​បាន​ជាង​១​ឆ្នាំ​ក្រោយមក ស្រាប់តែ​ចំណ​ង​ស្នេហ៍​តាម​ហ្វេ​ស​ប៊ុ​កបាន​ប្រេះឆា ហើយ​យុវជន​ឈាមរាវ​រូប​នេះ​បាន​យក​រូប​អាក្រាត​កាយ​របស់​នារី​ជា​អតីត​សង្សារ​នោះ ទៅ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដូច​ហែកសំពត់​ឲ្យ​គេ​មើល ដែល​នោះ​ហើយ​ធ្វើ​ឲ្យ​ខាង​ស្រី​អាប់ឱន​កិត្តិយស​ពេញ​នគរ ។ដោយ​ការ​បង្ហោះ​រូប​អាសអាភាស​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ពី​សំណាក់​យុវជន​កំហូច​បង្ខូច​កេរ្តិ៍ឈ្មោះ​ខាង​ស្រី​នេះ នាង​ជា​ជន​រង​គ្រោះ​បាន​សម្រេចចិត្តដាក់​ពាក្យបណ្តឹង​ដល់​សមត្ថកិច្ច ដើម្បី​ឲ្យ​ចាត់ការ​យុវជន​នោះ ។

លោក អេ​ង សោភា បន្ត​ថា ក្រោយ​ពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អនុញ្ញាត​ឲ្យ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បើក​ការ​ស៊ើបអង្កេត​និង​ស្រាវជ្រាវ ហើយ​រហូត​មក​ដល់​ថ្ងៃ​ទី១២ ខែឧសភា ក៏​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​និង​នារី​រង​គ្រោះ​ពិតជា​បាន​ស្រឡាញ់​គ្នា​តាម​ហ្វេ​ស​ប៊ុ​ក​មែន តែ​មិន​ដែល​បាន​ជួប​មុខ​គ្នា​ផ្ទាល់​ទេ ។ ក្រោយមក រូបគេ​បាន​លួងលោម​នារី​រង​គ្រោះ​ឲ្យ​ថតរូប និង​ថត​វី​ដេ​អូ​អាក្រាត​កាយ ផ្ញើ​មក​ឲ្យ​ខ្លួន​មើល ដើម្បី​ឲ្យ​ចំណង​ស្នេហ៍​កាន់តែ​ផ្អែមល្ហែម​ថែម​ទៀត ។

លុះដល់​ខែមេសា មុន​បុណ្យចូលឆ្នាំ​ថ្មី​ឆ្នាំ​នេះ នាង​ជា​សង្សារ​បាន​សុំ​បែក​ដោយ​ប្រាប់​ថា នាង​មាន​សង្សារ​ថ្មី​ហើយ ឈប់​ទាក់ទង​នាង​ទៀត​ទៅ ។ ចំណុច​នេះ ​ធ្វើ​ឲ្យ​រូបគេ​ខឹងសម្បា ទើប​បង្ហោះ​វី​ដេ​អូ និង​រូបថត​រូប​អាក្រាត​កាយ​របស់​នាង​លើ​ហ្វេ​ស​ប៊ុ​ក​ដើម្បី​បង្ខូច​កិត្តិយស​កេរ្តិ៍ឈ្មោះ​នាង​តែ​ម្តង​ទៅ ហើយ​ទីបំផុត​ក៏​ត្រូវ​សមត្ត​កិច្ច​ចាប់ខ្លួន ៕

អត្ថបទសរសេរ ដោយ