ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន គោជល់ ប្រកាសពីកម្មវិធីប្ដូរក្រវិលកំប៉ុង «អរគុណ» កងក្រហមឆ្នាំ ២០២០ របស់ភេសជ្ជៈប៉ូវកម្លាំងគោជល់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន គោជល់ នៅថ្ងៃនេះបានប្រកាស ពីកម្មវិធីដ៏គួរឲ្យរំភើប និងអស្ចារ្យមួយ គឺកម្មវិធីសន្សំក្រវិល «អរគុណ» ដើម្បីប្ដូរយករង្វាន់…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន គោជល់ នៅថ្ងៃនេះបានប្រកាស ពីកម្មវិធីដ៏គួរឲ្យរំភើប និងអស្ចារ្យមួយ គឺកម្មវិធីសន្សំក្រវិល «អរគុណ» ដើម្បីប្ដូរយករង្វាន់ ។ កម្មវិធីនេះ ធ្វើឡើងក្រោយពេលដែលកក្រុមហ៊ុន បានមើលឃើញពីផលប៉ះពាល់ និងតម្រូវការស្បៀងអាហារ នៅក្នុងដំណាក់កាលនៃជំងឺកូវីត-១៩ នេះ ។

កម្មវិធីនេះនឹងចាប់ផ្ដើមពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២០ តទៅ រហូតដល់រង្វាន់អស់ពីស្តុក ។ ការប្ដូររង្វាន់ នឹងធ្វើឡើងតាមលក្ខខ័ណ្ឌដូចខាងក្រោម ៖

១៖ ក្រវិល «អរគុណ» កងក្រហមឆ្នាំ ២០២០ ចំនួន ៣ (បី) អាចប្ដូរយកគោជល់ ១កំប៉ុង និងឆ្នោតចំនួន ១សន្លឹក ។
២៖ ក្រវិល «អរគុណ» ចំនួន ១០ (ដប់) អាចប្ដូរយកកញ្ចប់អាហារ ១កញ្ចប់រួមមាន ៖ មី ៦កញ្ចប់ ត្រីខ ១កំប៉ុង គោជល់ ១កំប៉ុង និងសន្លឹកចំនួន ៣សន្លឹក ។

សូមជម្រាបថា ក្រៅពីប្ដូរបានរង្វាន់ភ្លាមៗហើយនោះ អតិថិជនទាំងអស់ ក៏នៅមានឱកាសផ្សងសំណាងយករង្វាន់ម៉ូតូហុងដាឌ្រីម ឆ្នាំ ២០២០ ចំនួន ១២គ្រឿងបន្ថែមទៀតតាមរយៈសន្លឹកឆ្នោត ដែលលោកអ្នកទទួលបាន ។ សូមសរសេរឈ្មោះ និងលេខទូរស័ព្ទ ហើយដាក់នៅក្នុងធុងឆ្នោត នៅតាមកន្លែងលក់ភេសជ្ជៈនៅជិតផ្ទះលោកអ្នក ។

ការចាប់រង្វាន់ នឹងប្រព្រឹត្តទៅក្នុងកម្មវិធីប្រដាល់គុនខ្មែរគោជល់ នៅស្ថាននីយ៍ទូរទស្សន៍ស៊ីអិនស៊ី ។ សូមស្វែងរកកន្លែងប្ដូររង្វាន់ ដែលមានស្លាកសញ្ញាកម្មវិធី (ដូចរូបភាពខាងក្រោម) និងកម្មវិធីផ្សងសំណាងយករង្វាន់ធំ នៅក្នុងផ្ទាំងផ្សព្វផ្សាយ ដែលមានបិទ និងចងនៅជិតផ្ទះលោកអ្នក ។

សូមបញ្ជាក់បន្ថែមថា រង្វាន់ទាំងអស់មានចំនួនកំណត់ ដូចនេះអ្នកមកប្ដូរមុន បានរង្វាន់មុនរហូតដល់រង្វាន់អស់ពីស្តុក ហើយកម្មវិធីនេះ ក្រុមហ៊ុន សាកល្បងប្ដូរជូនសម្រាប់តែអតិថិជន នៅរាជធានីភ្នំពេញប៉ុណ្ណោះ ។ ប្រសិនបើមានការគាំទ្រពីអតិថិជន ក្រុមហ៊ុន នឹងរៀបចំកម្មវិធីដូចគ្នានេះ នៅទូទាំងប្រទេសតែម្ដង ។

បើអតិថិជនរបស់គោជល់ទាំងអស់មានចម្ងល់ពីកម្មវិធីសន្សំក្រវិលកំប៉ុងអរគុណ ឬការប្ដូររង្វាន់ សូមទាក់ទងតាមរយៈលេខទូរស័ព្ទ ០៧៧ ៥៩៩ ៨៥៩ រៀងរាល់ម៉ោងធ្វើការ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ